បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKUEp7xDowyIb31QdGW17JCsfXEnz65hNYhQxB3Ol_Y1xfVEHLq6K0DdEksPDVXwqroVN_KW3_F_-wzbiixSWV-EZtKLlnyJqYSivwt3rMXwpNeVL3yf0UlBAUiz5AxZnEdC7YOitshEHG1R-9y2YLbpfEXXmTOT-Mvy6nMvK0IYYhy2DnDvzIPeU0POk/s714/118031639_180108573562609_1567634557160435206_n.jpg

ពិធីបុណ្យបុណ្យនេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃអភិលក្ខិត‌សម័យទាំងបី មានថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃចូលព្រះបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដោយកើតឡើងចំថ្ងៃ១៥កើត ខែវិសាខដូចគ្នា ពោលគឺខុសគ្នាតែឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAk01uaMEqUfYhC4FGKFSchfQ0CcPlqvw1kaejjzVkuZ6Ay_WHjbFSACYjT9O3Q_U4Ot72mvvDrMzyd_vza0ekRLTJgi4wqo6pZweocsAtIADX2qy3R_ixfvkQ65Wn99hVXjbpmbeIa3ychvidYMvPLvndzYYBPRyEQkR4GKVgWp0VckSdHNXIGGyL6KY/s960/118176672_180108493562617_2908127804638527517_n.jpg

ដោយឡែកនៅក្នុងឆ្នាំ ២០២៤នេះ ពិធីបុណ្យវិសាខបូជា ត្រូវប្រារព្ធពិធីជាផ្លូវការនៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យឧត្តុង្គ ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVxPOVoOLJV3eGflQfJcAXN29FZ8QZMOIJwYNDXF4EYtSzWBDFenUII0pm04K1OzwqhrLrk0MWyvlvligBFvge6G4-0OT7JHRbscKjeiVSwcGm27sQwIyOPGWIzjHumC9MkjZY6Y41Mzg9QJUhyphenhyphendOVJZDBAu5aZJhnm_KKjNa6xaVAQzd0urvlbLnMQjo/s869/18403456_780329042138171_3257571896951384263_n.jpg