ប្រទេសវៀតណាម ៖ នៅឆ្នាំ២០២៤នេះ កសិករវៀតណាមស្ទើរគ្រប់តំបន់បានងាកមកដាំទុរេនសម្រាប់នាំចេញទៅប្រទេសចិន ក្រោយពីគ្រាប់កាហ្វេ Robusta ផ្តល់ទិន្នផលតិចតួច និងពុំរួចថ្លៃការចំណាយដើមទុន ដូចជា ៖ ជីកសិកម្ម និងថ្លៃដឹកជញ្ជូន ។

តម្លៃគ្រាប់កាហ្វេ Robusta នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានកើនឡើងរហូតដល់៤.៥០០ដុល្លារអាមេរិកក្នុង១តោន បានធ្វើឱ្យតម្លៃគ្រាប់ពូជកាហ្វេ Robusta កាន់តែកើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ ។ គ្រាប់កាហ្វេនេះត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតកាហ្វេកញ្ចប់ ដែលទទួលបានការពេញនិយមជាបន្តបន្ទាប់នៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAWJF5lwp2qju7Y9mrODS70iI09MVkEkv1r2hc6I-fivh6FMHHFxS7hvAS2wnqHz2wPuoyXmdLK7hJTWUdQD7L3EezEP9apj1zvj-EbXMfNpLhYFXbh7hM648FPEwaoY5mDbk-T02xYEO3NtvACFpSkjD36jy7IR5Eg9Y_I_LqcQ0FaWnAToAwx1MDodI/s680/sau-rieng-1-192305_684-205138.jpg

វៀតណាម គឺជាប្រទេសដាំដុះ និងផលិតគ្រាប់កាហ្វេដ៏ធំលំដាប់ទី២ លើពិភពលោក ហើយវៀតណាមក៏បានផលិតគ្រាប់កាហ្វេ Robusta ច្រើនផងដែរ កំពុងតែប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួត ដោយសារគ្រោះធម្មជាតិអេលនីណូ ។ ហេតុនេះ ធ្វើឱ្យការដំណាំកាហ្វេវៀតណាមលូតលាស់ពុំបានល្អ ដោយសារអាកាសធាតុក្តៅខ្លាំង និងគ្មានទឹកស្រោចគ្រប់គ្រាន់ ។

តម្រូវការគ្រាប់កាហ្វេ Robusta កើនឡើង ខណៈប្រទេសជាច្រើននៅអឺរ៉ុប និងអាមេរិកបានផ្លាស់ប្តូរពូជកាហ្វេពី Arabica (ភាគច្រើនដាំនៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូង) ទៅដាំពូជកាហ្វេ Robusta ដែលមានតម្លៃធូរថ្លៃ ដើម្បីកាត់បន្ថយការចំណាយដើមទុនដឹកជញ្ជូន និងតម្លៃប្រេងឥន្ធនៈកើនឡើង ។ រីឯការពេញនិយមផឹកកាហ្វេ Robusta ក៏កើនឡើងដែរនៅតំបន់អាស៊ីអាគ្នេយ៍ និងចិន ។ ហេតុនេះ ធ្វើឱ្យគ្រាប់កាហ្វេ Robusta មានលក់តិចតួចលើទីផ្សារ ខណៈមានតម្រូវការខ្ពស់ ប៉ុន្តែការផលិតធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYGM-HAL2RcrWPLpOjZZwoBXHMi_EgFuKJzcQZQGbMWiAVVeFygbcMULHg4zzgFmlllTN4YIR2aW2j_ON0TafCSmgvFM9torj8VbQMtZidcAsh3FdG7_LfI5dkwcqOi4O7NDnSArndQM3vXLBOVdQ2yIy56-R4ozC2gNw1RRrCu0koiDsCwVokrXrXjGY/s480/unnamed.jpg

មូលហេតុសំខាន់មួយទៀតធ្វើឱ្យផលិតផលកាហ្វេធ្លាក់ចុះ ដោយសារបច្ចុប្បន្ន កសិករវៀតណាមងាកមកដាំទុរេន ខណៈរដ្ឋាភិបាលវៀតណាមត្រូវការទុរេនច្រើនសម្រាប់នាំចេញទៅចិន ។ កាលពីឆ្នាំ២០២៣ ការនាំចេញទុរេនវៀតណាមទៅចិន ស្មើទឹកប្រាក់២.០០០លានដុល្លារអាមេរិក ហើយវៀតណាមរំពឹងថា ការនាំចេញទុរេនទៅចិននឹងកើនឡើងខ្ពស់ជាងនេះ ។

តាំងពីដើមឆ្នាំ២០២៣ កសិករវៀតណាមបានចាប់ផ្តើមដាំដំណាំគ្រប់តំបន់ ក្នុងនោះតំបន់ដីសណ្តទន្លេមេគង្គ ក៏បានផ្លាស់ប្តូរពីការដាំខ្នុរ និងស្រូវ មកដាំទុរេនវិញ ។ ដូចគ្នានេះ កសិករនៅតំបន់ខ្ពង់រាបកណ្តាល ក៏បានដាំទុរេននៅលើផ្ទៃដីធ្លាប់ដាំកាហ្វេ និងម្រេច ។ ពេលទុរេនលក់បានថ្លៃជាងដំណាំផ្សេងទៀត កសិករអាចទប់ទល់នឹងការចំណាយដើមទុន ដូចជា ៖ ជីកសិកម្ម និងអគ្គិសនីមានតម្លៃខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGK2-HbUm0S6TMTxx2wtBIOy96yQr8DEN1tGGv3B1g83xW3NpvPhjMtk6ZI4MENbhg3vS2j21gKoRVUyyzVrPcx7VbxEeLhSX7eLqDF4xRFnrDU9aeemOeymiIj540GpE5nLV-UsnQy_BGjSUeCqZj8gFk9YGqZGPDaw4LM5kkMQM5MOpUXbBpzBuh10U/s1000/xk-sau-rieng--1-185957_413.jpg

អ្នកតំណាងក្រុមហ៊ុននាំចេញកាហ្វេវៀតណាម ឈ្មោះ Quang Minh Coffee Trading និយាយថា ទិន្នផលកាហ្វេពេលនេះតិចជាងការរំពឹងទុក ដោយសារកសិករដាំកាហ្វេតិចតួច ហើយពួកគេងាកទៅដាំទុរេន និងផ្លែឈើផ្សេងៗដែលទទួលបានប្រាក់ចំណេញ ។

បច្ចុប្បន្ន ផ្ទៃដីដាំកាហ្វេនៅវៀតណាមបានធ្លាក់ចុះ និងធ្វើឱ្យការផលិតគ្រាប់កាហ្វេ Robusta ធ្លាក់ចុះផងដែរ ខណៈអាជ្ញាធរវៀតណាមតឹងតែងលើការគ្រប់គ្រងធនធានធម្មជាតិ ទើបពិបាកស្វែងរកផ្ទៃដីថ្មីសម្រាប់ដាំកាហ្វេ ។ រីឯផ្ទៃដីដាំកាហ្វេនៅប្រទេសផ្សេងទៀតក៏ធ្លាក់ចុះដែរ ដោយសារបម្រែបម្រួលអាកាសធាតុធ្វើឱ្យបរិមាណគ្រាប់កាហ្វេ Robusta លើទីផ្សារពិភពលោកធ្លាក់ចុះ និងមានតម្លៃខ្ពស់ ៕https://dailocvina.com/wp-content/uploads/2021/12/saurieng_03.jpg