កម្មវិធីរបស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន(CMG) ដែលមានឈ្មោះថា «Bing Bing You Li Le» ហើយមានវត្តមានព្រះនាងតូចនរោត្តម ជេនណា ធ្វើជាម្ចាស់ផ្ទះបាននាំអ្នកសារព័ត៌មានចិនឈ្មោះថា Wang Bingbing ដើរកម្សាន្តនៅប្រទេសកម្ពុជាផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមការបញ្ជាក់របស់ព្រះនាងតូចបានឱ្យដឹងថាវីដេអូផ្សព្វផ្សាយបង្ហោះនៅប្រទេសចិនមានការទស្សនារហូតដល់ទៅ៤០លាននិងជាប់ចំណាត់ថ្នាក់លេខ១៣នៅក្នុងប្រទេសចិន ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHF2CVeifVc1DZIKBkLhXSKXdDKcYPVGlxY1Qr2Q2NLiMb0xFkPNnGfs88Lw3sWqZqHQQIP07BDk_s5QHVd-xOi-eTiJWrfKUpDFQJdIuPE4nKXVQEYERJKUDIHhlaDOWCQKOj9MeU78luT5Ckydh0n4785NentQ-5x4KmsAJNjPq5_9iO_FKxKC9A_oA/s2048/image_2024-05-08_15-41-37.png

នៅលើបណ្តាញសង្គមរបស់ព្រះនាង ជេនណា នាល្ងាចថ្ងៃទី៧ ឧសភា បានឱ្យដឹងថា «ខ្ញុំមានសេចក្តីត្រេកអរជាពន់ពេកដែលវីដេអូផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ប្រទេសកម្ពុជាយើង ត្រូវបានបកប្រែជាភាសាខ្មែរ ដែលវីដេអូនេះផងដែរត្រូវបានបកប្រែជាភាសាចិននិងបង្ហោះនៅក្នុងប្រទេសចិន ដោយទទួលបានចំនួនអ្នកទស្សនា ៤០លាននាក់ និងជាប់ចំណាត់ថ្នាក់លេខ១៣នៅក្នុងប្រទេសចិន ត្រឹមតែរយៈពេល១ថ្ងៃ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBh6BpgbFQlnTgAyhtoYx7HaqnTEysIL1BVo7yTUANvYmdfC8zFLZQku3itQprvJq9sxJVADgdrsS6Oi85EBX09Tk6Tidyziw7t33bIg9XjMPpjRbrF6_6HJhdUooBfwmq7lmSUfM58F-qVMCK82QB1-zDpJ80bDLAcJbr9vobkV-u_k8zcPlmpRpHmms/s2048/image_2024-05-08_15-41-39.png

អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន(CMG) កញ្ញា Wang Bingbing បានទៅស្វែងយល់ពីប្រាសាទអង្គរវត្តរបស់កម្ពុជាដែលមានប្រវត្តិសាស្ត្រជាងប្រាំបីរយឆ្នាំ និង ណាត់ជួបជាមួយព្រះនាងតូច នរោត្ដម ជេនណា Jenna Norodom ។ កម្មវិធីថ្មីរបស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន(CMG) គឺកម្មវិធី “Bing Bing You Li Le” ចាប់ផ្ដើមផ្សាយជាផ្លូវការ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrfb0zcTI8Tk17G20C7OhJ0hVWrkjhbALoTHtVJNDHDUIHB7se_SmDdMdYu3ND_AOdE1m7-_DFPjpxSLkyvhKqWbgJ7GLrskuY8riy2Dtsq-NPOEKpwQb5_BlFf-NWUfsALA-_tw_83GHGeOvwfyKSpupmtZp8M6cPgxie6s133XVBAWneXT6xEbZ7pkw/s2048/image_2024-05-08_15-41-40.png
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា គឺក្នុងកំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៤ ដោយទទួលបានការអញ្ជើញពីក្រសួងទេសចរណ៍ និង ស្ថានទូតចិនប្រចាំនៅកម្ពុជា អ្នកសារព័ត៌មានចិនខាងលើនេះ រួមទាំងក្រុមការងារបានអញ្ជើញមកទស្សនាប្រទេសកម្ពុជា។ ក្នុងនោះព្រះនាងតូច នរោត្ដម ជេនណា បាននាំកញ្ញា Wang Bingbing ទៅស្គាល់ពីប្រាសាទអង្គរវត្ត ក៏ដូចជាប្រពៃណី ទំនៀមទំលាប់ រួមទាំងកន្លែងសំខាន់ៗស្អាតៗនៅរាជធានីភ្នំពេញផងដែរ៕