Home ព័ត៌មានអន្តរជាតិ ព្រះរាជវាំងខ្យល់ដ៏ស្រស់ស្អាតបំផុតកម្រមានអ្នកស្គាល់ បង្ហាញពីអត្តសញ្ញាណរបស់ជនជាតិឥណ្ឌា

ព្រះរាជវាំងខ្យល់ដ៏ស្រស់ស្អាតបំផុតកម្រមានអ្នកស្គាល់ បង្ហាញពីអត្តសញ្ញាណរបស់ជនជាតិឥណ្ឌា

80
0

ប្រទេសឥណ្ឌា ៖ ពេលធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា ភ្ញៀវទេសចរភាគច្រើននឹងនឹកឃើញដល់ព្រះរាជវាំងដ៏ល្បីមួយឈ្មោះ Taj Mahal ដែលជាតំបន់ទេសចរណ៍ពេញនិយមនៅឥណ្ឌា ។ ប៉ុន្តែភ្ញៀវទេសចរពុំសូវស្គាល់ព្រះរាជវាំងដ៏ស្រស់ស្អាតមួយកន្លែងទៀតទេ គឺព្រះរាជវាំងមួយនេះបានបង្ហាញពីអត្តសញ្ញាណជាច្រើនរបស់ជនជាតិឥណ្ឌា ។

Hawa Mahal មានន័យថា «ព្រះរាជវាំងខ្យល់» ស្ថិតនៅទីក្រុង Jaipur រដ្ឋ Rajasthan ប្រទេសឥណ្ឌា បានកសាងឡើងនៅឆ្នាំ១៧៩៩ ក្នុងសម័យព្រះមហាក្សត្រឥណ្ឌា ព្រះនាម Maharaja Sawai Pratap Singh ។ ប្រាសាទទាំងមូលបានកសាងឡើងដោយថ្មភក់ពណ៌ផ្កាឈូក និងពណ៌ក្រហម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcCjucJ1MvYiIt9A0Yg3YhbE8aBvAJ7LLLHERfyxLo57wSJZRC6617bPIhDb_VeRl3pWcAIaa0EYG_JN3GLe78I5XiZHax4XlmbrThZKBlgSSqvbxxaWmQxk04mMM6XW-HWu28WYwxt3fD7wQwBode_pWuDfQew0zOCtHWAXyaAPaTysh9HF1UwyJEoqw/s603/1_fYA-b-KA9UUqPL2OsDYkQw.png

ព្រះរាជវាំង Hawa Mahal បានរចនាម៉ូដដោយ Lal Chand Ustad គឺរូបរាងប្រាសាទធ្វើឡើងតាមគំរូមកុដរបស់ព្រះនរាយណ៍ ។ អ្វីដែលធ្វើឱ្យព្រះរាជវាំងនេះល្បីល្បាញ គឺព្រះរាជវាំងមានកម្ពស់៥ជាន់, មានរូបរាងដូចសម្បុកឃ្មុំ, មានបង្អួចតូចៗយ៉ាងច្រើន ព្រមទាំងមានប្រហោងខ្យល់ ចំនួន៩៥៣ប្រហោង ។

មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីបានជាព្រះរាជវាំង Hawa Mahal ចាំបាច់សាងសង់បង្អួចច្រើនដល់ថ្នាក់នេះ? មូលហេតុចម្បងៗ គឺការសាងសង់បង្អួចច្រើនបែបនេះ គឺសម្រាប់ឱ្យខ្យល់ចេញ-ចូលបានល្អ ជាពិសេស នៅរដូវក្តៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWSkmj4POjN0kPotUMpoPRF0R4cXy5i4sOOnL4H8Ykvd1Z0f3_WkdfNa8y4-eRxKXES29YUUJJrLjuthXf-dIT84ZGlKYQqqcQGpEamN1POoywbQNgDe62zL5StJHF0ki5QyoS0_mND2KyBqx9QQs9qRQufom5Bz2cD78-zU9XO43aoL8THNx1aJFs9eQ/s1280/BgxWBRxjvNho1d5owNvLc9kLkZETgqoQLu9zcBbNBbDDEp9W4DbuZJuZSPbF7p3CHU2DxJP7rqqDMEum1x2jVAHJXtNtQfY9y9utxk39FrjJ7Ku6ut1RJdNNyiDUzvo59HmjHRqqskEezJMXQpVrCekEZfaK1qDRwFG5sNdaRSht6Ei.jpg

រីឯមូលហេតុមួយទៀត គឺដើម្បីឱ្យស្ត្រីនៅក្នុងវាំងមានឱកាសមើលឃើញការធ្វើដំណើររបស់មនុស្សម្នានៅតាមផ្លូវ ហើយមនុស្សនៅខាងក្រៅពុំអាចមើលឃើញពួកនាងៗទេ ព្រោះស្ត្រីក្នុងវាំងបានបិទបាំងមុខរបស់ខ្លួនដោយស្បៃ ។ ម្យ៉ាងទៀត កាលពីសម័យមុន ពួកស្ត្រីក្នុងវាំងកម្រមានឱកាសចេញមកខាងក្រៅណាស់ ។

ភ្ញៀវទេសចរដែលមកកម្សាន្តនៅព្រះរាជវាំងនេះ អាចថតរូបស្អាតៗនៅបរិវេណខាងក្រៅបាន ដោយសារព្រះរាជវាំងមានទីតាំងស្ថិតនៅជាប់ផ្លូវធំ ។ ប៉ុន្តែពេលភ្ញៀវទេសចរបានមកដល់ទីនេះហើយ ពួកគេចង់ទៅទស្សនាផ្នែកខាងក្នុងព្រះរាជវាំង ដោយសារមានភាពស្រស់ស្អាត និងអស្ចារ្យខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnk1ewb7s99qinwv0J0eAtpeoQa9bdnSu3ke748U1I7zyNVxn3RPr3I-gHpfp-0h2P1Q2EWOwCY_6XtYgm9ngSEjzh5ui1AfoIBcLyOr2Xaf1fkbJeDbGyH3JLbt9_QbqWoCf5WU5rBqccplhFkBBbWT7llfUSDJxgSxwV9A5iA3PHoPBwu3eT-py_W_o/s750/Hawa-Mahal-Inside.jpg