បរទេស៖ បណ្ណាល័យគឺជាកន្លែងដែលមានសៀវភៅច្រើនរាប់មិនអស់ ដោយអ្នកអាចជ្រើសរើសសៀវភៅណាមួយដែលអ្នកចូលចិត្ត ចង់ដឹង និងស្វែងយល់បន្ថែមអំពីរឿងដែលអ្នកចាប់អារម្មណ៍។ ទោះជាយ៉ាងណានៅក្នុងប្រទេសដាណឺម៉ាកគឺមានសេវាកម្មថ្មីដោយអាចខ្ចីមនុស្សមកសង្ខេបរឿងឱ្យអ្នកស្តាប់រយៈពេល ៣០ នាទីបាន ប្រសិនបើអ្នកខ្ចិលអាន ឬក៏អាចស្តាប់រឿងក្នុងចិត្តរបស់បុគ្គលនោះក៏បាន ឬក៏អាចចែករំលែកអំពីបទពិសោធន៍របស់អ្នកជាមួយពួកគេក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsPywK0Ta_oWccJhPShtnPeaYfQVNUUMXy3vmygqraSwzPIXgIhlSInnQxRej_2BGt9HrZdcjzce1yS2061mElj83mBlQV_JMSRyeckgCYtPrTuafZcJbPLKi5qc8rheHjvfIXpRSmYSM5SG-mvoWaY2-cRMMnvkGXQTI0luvtvsdWZzqErChAC6TOO5o/s1600/human-library2.jpg

ជាឧទាហរណ៍ ប្រសិនបើអ្នកទៅនិយាយជាមួយនរណាម្នាក់នៅក្នុងបណ្ណាល័យនោះ អ្នកអាចឱ្យពួកគេនិយាយសង្ខេបរឿងសៀវភៅណាមួយដែលអ្នកចង់ដឹង ឬអាចចោតសួរពីបញ្ហាផ្ទាល់ខ្លួនផ្សេងៗក៏បាន ដែលនេះត្រូវបានគេហៅថា ‘បណ្ណាល័យមនុស្ស’ ដែលបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង។ ដូច្នេះមានន័យថានៅ “បណ្ណាល័យមនុស្ស” មនុស្សអាចខ្ចីមនុស្ស ជំនួសឱ្យសៀវភៅ ដែលអាចសួរសំណួរអ្វីក៏បានតាមដែលពួកគេចង់បាន ដើម្បីយល់ដឹងកាន់តែច្បាស់អំពីអ្នកដ៏ទៃ និងដើម្បីប្រឆាំងនឹងការរើសអើងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5-a08JqPSjUioyoZH8I-wguOWqJAnh2bVp-QtAgK6Hk7plO-GOvqQUJj-tEntXImxTG9qxl7y302mHuxAiCeLNPUfIbvJIYKUQMdVsiN4izsEhKnSDUe57sTDji1k89lwdm3eVeup6DpBLYvGK7m7a_69vci-2JEFkCEF72nhntuksHiCw1bQrNqwbHI/s960/nok5bzxrvgj71.jpg

គំនិតដ៏ប្លែកនេះត្រូវបានបង្កើតឡើងដោយអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិតាំងពីឆ្នាំ ២០០០ មកម្លេះដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីនៃប្រទេសដាណឺម៉ាក ដោយបច្ចុប្បន្នបណ្ណាល័យមនុស្សបានប្រារព្ធព្រឹត្តិការណ៍នៅក្នុងប្រទេសជាង ៨០ នៅក្នុងបណ្ណាល័យ សារមន្ទីរ ពិធីបុណ្យ សន្និសីទ សាលារៀន និងសាកលវិទ្យាល័យ ដើម្បីផ្តល់ឱ្យមនុស្សនូវឱកាសក្នុងការវិនិច្ឆ័យអ្នកដទៃ។ គួរបញ្ជាក់ដែរថា បណ្ណាល័យមនុស្ស តម្រូវឱ្យអ្នកជ្រើសរើសសៀវភៅដែលអ្នកចូលចិត្ត ឬនិយាយអ្វីក៏បានជាមួយមនុស្សដែលជាបុគ្គលិកក្នុងបណ្ណាល័យនោះរយៈពេល ៣០ នាទី នៅពេលអ្នកស្តាប់រឿងរបស់បុគ្គលនោះហើយ អ្នកអាចសួរពួកគេនូវសំណួរគ្រប់ប្រភេទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiwXImFWGvnkhrjhB0PgnapCo9QrzGSF2kkmujsf9q503y9hkWjtZr7t5yM5xxkfc_bgtq-lBaZ87yMBiWBHx6dgBuK1erSV5dGsrQdMHQxMITO2V0zzqCHo0McXLB-cJTrRK5DLygbnFjA7yadVhyphenhyphenQ2OHHnGVYLCMsOfATWeSUy16OaTm-eXMHBvfG7s/s1280/photo_2024-05-07_11-12-39.jpg

បន្ថែមពីនេះបណ្ណាល័យមនុស្សក៏ជាកន្លែងសុវត្ថិភាពសម្រាប់ការសន្ទនា ដែលមនុស្សត្រូវបានលើកទឹកចិត្តឱ្យសួរអ្វីគ្រប់យ៉ាងដែលពួកគេចង់ដឹង។ ហេតុនេះហើយអ្នកមិនចាំបាច់ព្រួយបារម្ភថានៅពេលដែលអ្នកនិយាយរឿងអ្វីមួយប្រាប់អ្នកដទៃ រឿងនោះគឺគេរក្សាជាសម្ងាត់នឹងអាចដោះស្រាយបញ្ហាផ្លូវចិត្តអ្នកបានទៀតផង។ លើសពីនេះសៀវភៅរបស់បណ្ណាល័យមនុស្សភាគច្រើនគឺនិយាយអំពីក្រុមនៅក្នុងសង្គមដែលតស៊ូជាមួយនឹងការមាក់ងាយ និងការរើសអើង។ បណ្ណាល័យនេះក៏អនុញ្ញាតឱ្យមនុស្សស្វែងយល់បន្ថែមអំពីពួកគេ ហើយផ្តល់ឱ្យបុគ្គលម្នាក់ៗនូវឱកាសក្នុងការវិនិច្ឆ័យគ្នាទៅវិញទៅមក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6jCJBjdwyX8oOy69vVaYbZawvTN4zafxiBur-Y-M-0cB6Q_1LCdpIghAgn4heD5YskQd7pS_uHE3uUvSoKAty0Q6c2O3x9IPbpPcWmq7owfLlcsuvfgeyl7osoyFm3XclbCaEKZ6C48XwVcZBQK72Gkvf-etURde8CEOeR7-1XLmZlzH_V8VrfVEWck/s1200/image-of-the-human-library.jpg