បទចម្រៀងមានចំណងជើងថា «ទេវរាជ» របស់តារាចម្រៀង ទេព បូព្រឹក្ស បានចេញ Trailer ជាផ្លូវការហើយ។ MVខ្លីបទនេះកំពុងធ្វើឱ្យមហាជនអ្នកក្នុងចង្កោមសិល្បៈសរសើរភ្លូកទឹកភ្លូកដី ខណៈមានការថតនៅប្រាសាទអង្គរវត្តផ្ទាល់ពិតៗតែម្តងជាពិសេសឈុតចុងក្រោយ Trailer នេះបានបង្ហាញពីនាគក្បាល៧ ដែលតំណាងមហាអាណាចក្រខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPDH-d0xDIW0GdWS99LuBmRxj8n2IIUri-cmP1g_l1qCt79ls8LY-Iji-zdo_E7mBVX94-5dyZmdi7dUXcKGC-AQDLBa19yn9YgUS7dEZRsTFNjLaIqACkoz9dZsDKtxNq3qnnS_ZO0RLkJpwZlYykY6ytLlCvaKaiyHPGQRJmo6xSbs23DuLDNyzsd-4/s2048/image_2024-05-03_11-04-59.png

បទ «ទេវរាជ» បានទម្លាក់ Official Audio កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ខណៈមានអត្ថន័យស៊ីជម្រៅខ្លាំង ដោយបានលើកពី៣សម័យកាលធំៗគឺការបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ព្រមទាំងមានឃ្លាថាខ្មាំងសត្រូវក៏បានខ្ចីតួអក្សររបស់ខ្មែរទៅប្រើដែរ។ អត្ថន័យចាក់ចំៗពេកមួយបទនេះត្រូវប្រជាជនថៃមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះបទចម្រៀងរបស់ ទេព បូព្រឹក្ស ឡើយកាលពីកន្លងមកនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjveDtmZXD3NwKK8gRlCXdzpKM_45AB8iONjkWyAe0guY6Ba4Nx8mSNJJrqh-OW2WlEUyeNRB15ncgpWryoTmHwtt7HKTI4N339dF8Wi0jN2euRr7bhJ6CMLDmsR453KiGNsqGMbLzXEoOGer5zkIDYoGRTJIYYCnpN6aZg8XRxd1D9FXRLciAE1wmLe8g/s2048/image_2024-05-03_11-05-01.png

ក្រោយទទួលបានការអនុញ្ញាតនិងគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបទនេះក៏បានថតនៅទីតាំងប្រាសាទអង្គរវត្តផ្ទាល់ផងដែរ ខណៈនៅលើវីដេអូខ្លីមានការថ្លែងអំណរគុណទៅដល់អជ្ញាធរជាតិអប្សរា អជ្ញាធរជាតិសំបូរព្រៃគុក និងព្រះវិហារ ដូច្នេះអាចបញ្ជាក់ថា MV នេះបានថតនៅទីតាំងសំខាន់ៗទាំងនេះមាននៅខេត្តសៀមរាប ខេត្តកំពង់ធំ និង ខេត្តព្រះវិហារ។
កាលពីយប់ថ្ងៃទី២ ឧសភា តារាចម្រៀង ទេព បូព្រឹក្ស បានទម្លាក់ Trailer បទ ទេវរាជ ហើយ ដោយភ្ជាប់ជាមួយខ្លឹមសារថា «ការចាប់បដិសន្ធិឡើងនូវពន្លឺថ្មីមួយកំពុងប្រតិស្ឋាននៅទីនេះជាកិច្ចរំលេចឡើងនូវរូបារម្មណ៍ដែលបានលាយបញ្ចូលគ្នានូវវប្បធម៌រូបី និង អរូបី ដោយឬទ្ធីអំណាចបារមីនៃ លទ្ធិ ‘ ទេវរាជ ‘ ជាកិត្តិយសដែលបានចាប់កំណើតលើទឹកដីនេះដោយឈរជើងលើដែនដីបេតិកភណ្ឌដែលត្រូវបានប្រាថ្នាដោយបច្ចាទាំងពួង ស្នាដៃនេះជារបស់យើង ដែលកកើតលើដែនដីយើង យើងជាម្ចាស់ យើងនឹងអោយឬទ្ធីនៃពន្លឺនេះកាន់តែភ្លឺអស្ចារ្យដោយស្នាដៃយើងទាំងពួង ។ ដោយគុណបំណាច់នៃបារមីដូនតាមហានគរ យើងខ្ញុំសូមផ្ញើខ្លួននិងសុំពរជ័យពីលោកសូមលោកជួយជ្រោមជ្រែងដោយអំណាចនៃកម្លាំងបរិសុទ្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK9HlVOlEZeQRJRhMfY6aDsris_J8yXH5sXB_LmJt4ULcW2pjCsz3q3odPfyWv-MA3JQ_cTkio0eshB1cvJQ2-R4x7OOaR2Y3C7H8zd3Fjv6xLzHBvo0cL0cYaQgKn0iy-i-etJ9dyZbnnBQT1CxD-3oEwicvP1Q2Ka0kH4ZDfiCvmnsEa5c7YW0cEf1o/s2048/image_2024-05-03_11-05-03.png

ងាកទៅកាន់រូបភាពវិញ Trailer នេះបានថតនៅទីតាំងប្រាសាទអង្គរវត្តរំលេចឡើងយ៉ាងស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹម ជាមួយរូបចម្លាក់នៅលើប្រាង្គប្រាសាទនានាដូចជាអប្សរាជាដើម។ រូបភាពប្រកបដោយថាមពលនេះនៅចុងបញ្ចប់ Trailer ក៏បានបង្ហាញពីនាគក្បាល៧ ដែលតំណាងមហាអាណាចក្រខ្មែរដែលកម្រនឹងមានការលើកយកមកបង្ហាញណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDy3sa4zf0yQwF_0HX4exPnysIKntzVrN5yu5pLk-xnzUZ9ZrW3mbFMmzeJVugEahSKUgu-v8RgO5BzY9t8DxHYuC5Xpuk6nQSyt2Z2NtyozEsbU0xzo6GrioZx7TZvaj_W5U1D3nPhSo31k4-smbUzkMswUc6Adq6eBUMH-LWLYaMBfcuO6ARG7uLow/s2048/image_2024-05-03_11-04-56.png

នេះគ្រាន់តែជាសាច់ Trailer ប៉ុណ្ណោះប៉ុន្តែបានឆ្លុះបញ្ចាំងបង្ហាញពីឥទ្ធិពលនៃបទចម្រៀងនេះទៅហើយទម្រាំ MV ពេញទៀតប្រាកដជាមិនធ្វើឱ្យទស្សនិកជនខកចិត្តដូចការសន្យារបស់ ទេព បូព្រឹក្ស ឡើយប្រសិនជាបានថត MV បទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTxoqPwvi3aycOzm_aO8vUWnqKyL5TzoeincC4xr_h89o9hJDbP4GP2z17w5R4lSRO3wc-vYW6khB3s-qvMg_Drwf-G20dhdkTvdHUTTN76VddRDSU8tc-xKDjWgGD6JTZB4o5BB_S4O_i-MVCpLHGseNGv0pXRuFR19tY6Aw3E3WJETmpiSdgkDSMulY/s2048/image_2024-05-03_11-04-57.png

អ្នកក្នុងចង្កោមសិល្បៈ រួមទាំងមហាជនបានកោតសរសើរយ៉ាងខ្លាំងនូវស្នាដៃមួយនេះរបស់ ជី ដេវីត និងទេព បូព្រឹក្ស ខណៈមហាជនក៏ទន្ទឹងរង់ចាំយ៉ាងអន្ទះសារទស្សនាMVបទនេះផងដែរ៕