បរទេស៖ យោងតាមការវិភាគថ្មីមួយដោយ Rhodium Group បានឱ្យដឹងថា សហភាពអឺរ៉ុបនឹងដំឡើងពន្ធរហូតដល់ ៥៥% លើរថយន្តអគ្គិសនីរបស់ចិន ដើម្បីទប់ស្កាត់ការនាំចូលរបស់ពួកគេ ដោយសារ BYD បានផ្តួលក្រុមហ៊ុនជាច្រើននៅអឺរ៉ុបធ្វើឱ្យមានការខាតបង់ច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMkI6wEw_ThHlMctFh9Uyr-v2AxLEVTZe2MEinTkF4tSJTZaMRi5XRMMmKZtcg3fXa6F_IXGJvp-HKY53E22iL38JsaqSjNgQ8RJIAFkXayv03GSQaSgiyeSjf-aEl6MOUthQDzb55Lqt6CuRVpIS8xyM6tYqFAzyTcI9j3k46U8DV_OVvhzLfedYfyDM/s1200/photo_2024-05-02_09-46-55.jpg
យោងតាម CNBC ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ថាដំបូងឡើយសហភាពអឺរ៉ុបគ្រោងនឹងដំឡើងពន្ធត្រឹមតែ ១៥% ទៅ ៣០% ប៉ុណ្ណោះលើរថយន្ត EV របស់ចិន ប៉ុន្តែក្រុមហ៊ុន Rhodium Group បាននិយាយថា អត្រាពន្ធនេះមិនគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការប្រកួតប្រជែងពីប្រទេសចិននោះទេ។ របាយការណ៍បានបន្តថា៖ «បើទោះជាពន្ធត្រូវបានអនុវត្តនៅក្នុងខែនេះក៏ដោយ ក៏អ្នកផលិតចិនមួយចំនួននៅតែអាចនាំចេញរថយន្តទៅអឺរ៉ុបបានយ៉ាងស្រួលដោយសារគុណប្រយោជន៍តម្លៃដ៏សំខាន់របស់ពួកគេ ធ្វើឱ្យពួកគេរកប្រាក់ចំណេញបានកាន់តែច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiqHmEN8hc8xFKpyl-Yi5CCGzyNyqknFMyc8yY1aEsr0tB2xJ7eqsdzYjP9X6yiPNAG3fHBkkSZ3DP5gU7FckfaYxW858HFRbpSJDk0CcqMaLYKZzncn6gF1k17HrDsvvcAYNIrTi6x6Gfs9ecxtoFVyDYIGe2ru7ypNn73C4xCLo_kUzuA_J0_bAcsxE/s929/photo_2024-05-02_09-47-07.jpg

គួររំលឹកដែរថា កាលពីកន្លងទៅក្រុមហ៊ុនចិន BYD បានវ៉ាដាច់ Tesla ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ហើយអាចលក់រថយន្តក្នុងអត្រាខ្ពស់ជាងនៅក្នុងតំបន់អឺរ៉ុប ទោះបីជាពួកគេត្រូវបង់ពន្ធ ១០% ក៏ដោយ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនកំពុងចូលរួមក្នុងសង្គ្រាមតម្លៃដ៏ខ្លាំងក្លានៅទីផ្សារអឺរ៉ុប។ យោងតាមក្រុមហ៊ុន Rhodium Group ម៉ូដែល Seal U របស់ BYD ដែលលក់ក្នុងតម្លៃ ២០,៥០០ ដុល្លារនៅក្នុងប្រទេសចិន និង ៤២,០០០ ដុល្លារនៅសហភាពអឺរ៉ុប ត្រូវបានគេប៉ាន់ប្រមាណថានឹងនាំមកនូវប្រាក់ចំណេញចំនួន ១,៣០០ ដុល្លារក្នុងមួយផលិតផលនៅក្នុងទីផ្សារក្នុងស្រុក បើធៀបនឹង ១៤,៣០០ ដុល្លារនៅអឺរ៉ុប។ សូម្បីតែបន្ទាប់ពីដាក់ពន្ធ ៣០% ក្រុមហ៊ុនដូចជា BYD នឹងនៅតែទទួលបានប្រាក់ចំណេញខ្ពស់ជាងនៅក្នុងទីផ្សារសហភាពអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgxbB-NoL-Zr32MKwxvpdUe3un1g25Rk-UpRR7gXSasqFqKH_2_rusJE48NdEAr5QgJTgjtd2I3AvCRzVzpm3nIlRdWYzytA4feFxLEKFwi_WgKIr5zvaH-GpGnOXeT7RFYuCX21nPCA9sYyHff2V-WMz_rK2BO0-1gm1Aa1exBS5zOakh4ySGDpDrd8/s1280/photo_2024-05-02_09-47-45.jpg

ដូច្នេះបើយោងតាមក្រុមហ៊ុន Rhodium Group ការអនុវត្តអត្រាពន្ធខ្ពស់ប្រហែល ៤៥% ឬ ៥៥% គឺអាចប្រកួតប្រជែងនឹងទីផ្សារចិនបានយ៉ាងងាយ ដោយសារអត្រាពន្ធខ្ពស់ក្រុមហ៊ុនចិននឹងកាត់បន្ថយការនាំចូលផលិតផលរបស់ខ្លួនទៅអឺរ៉ុប ធ្វើឱ្យទីផ្សារអឺរ៉ុបអាចដំណើរការល្អឡើងវិញ។ ហេតុនេះហើយ ប្រសិនបើអឺរ៉ុបដំឡើងពន្ធ ៥៥% ពិតមែនរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនត្រូវបានគេរំពឹងថានឹងមានចំនួនត្រឹមតែ ១១% នៃចំណែកទីផ្សារសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២៤ ប៉ុណ្ណោះ នេះបើយោងតាមការវិភាគរបស់សហព័ន្ធដឹកជញ្ជូន និងបរិស្ថានអឺរ៉ុប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWkE4OTXYMO9N_m29DiSqTSs5t5lCXSze5Hno_3vKKpADQCZkBJ0GuIUIdxzWS5r6pN5ir4YTAKONTGSFj-r_NMLqqmCQtvwiIJn5Ku0PPOSHh-sHa7jGO-WrgwbVBvXImC6e3LfrjGcSJhgJq4YpHCGwEjgym7rVa9m2-G4ExHhGhn9Y6C6ZUJMH5o2w/s1280/photo_2024-05-02_09-48-10.jpg

ទោះជាយ៉ាងណា ដើម្បីទប់ទល់នឹងហានិភ័យគោលនយោបាយអឺរ៉ុប ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងដើម្បីផ្លាស់ទីផលិតកម្មទៅអឺរ៉ុប ដោយ BYD គ្រោងនឹងសាងសង់រោងចក្រនៅប្រទេសហុងគ្រី។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Rhodium Group បានបន្ថែមថា សហភាពអឺរ៉ុបអាចប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីការពារឧស្សាហកម្មរថយន្តអគ្គិសនីរបស់អឺរ៉ុប ដូចជាការដាក់កម្រិតលើការនាំចូលពីប្រទេសចិនសម្រាប់ហេតុផលសន្តិសុខជាតិ ឬការបង្កើនប្រាក់ឧបត្ថម្ភសម្រាប់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសរថយន្តដែលផលិតនៅក្នុងសហភាពអឺរ៉ុប៕