សារព័ត៌មាន South China Morning Post បានរាយការណ៍អំពីផលប៉ះពាល់នៃការផ្លាស់ប្តូរសរីរាង្គអ្នកជំងឺ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយផ្អែកលើការស្រាវជ្រាវអ្នកជំងឺប្តូរសរីរាង្គចំនួន៤៧នាក់ ហើយក្រុមអ្នកស្រាវជ្រាវរកឃើញថា ការវះកា.ត់ ផ្លាស់ប្តូរសរីរាង្គថ្មីនឹងអាចផ្លាស់ប្តូរចរិតរបស់អ្នកជំងឺ ក្រោយពេលពួកគេទទួលបានសរីរាង្គថ្មី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-bsz_Wd88U4ZJAiAKJvLbaJ3yH6iRO-rIQbpwD3uIumxD6lCD2ARCjzoI4U_gKnZ09sf7P9aUWAW6u7HNgLUoEoK1vKuhatjE0p_mcqivVdiz0Pv0_6ljz05S5tzMSZxj2K-GjQpndcthTQXsGp3QSHxFQkBNtk2kRLwqvBKvrcBspXEbQAX0NTHIkSM/s2000/img_0008.jpg

លទ្ធផលការស្រាវជ្រាវនេះបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Transplantology កាលពីខែមករា ឆ្នាំ២០២៤ បង្ហាញថា អត្តចរិតរបស់អ្នកជំងឺទាំងនេះបានផ្លាស់ប្តូរប្រមាណ៨៩% ក្រោយពេលពួកគេទទួលការវះកាត់ មិនថាការផ្លាស់ប្តូរសរីរាង្គណាមួយទេ ។ រីឯអត្តចរិតផ្លាស់ប្តូរទាំងនេះ រួមមាន ៖ ចំណង់ចំណូលចិត្តអាហារផ្លាស់ប្តូរ និងការចាប់អារម្មណ៍លើតួនាទីការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_N-RTfQrCklTrSkTRQfjNOkm6wgqvRX5S_Ami834LdQyx3Hshk_2zNgico4leCEXkMlXiARC7D8oVD9OHyJgbZh1gMbbfTTiKD9lWEFFXf0Xrhwh3ZEoPDA5xnIrZ9GxGuwL57vYPsQWgH8QTzG1tD92g23OoALPN7O6B-ybe0_pp8H6dqT4eMjQJsmk/s750/Liver%20Tx%20Sugergy_Resized.jpg

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Colorado រកឃើញថា អ្នកចូលរួមក្នុងគម្រោងស្រាវជ្រាវនេះភាគច្រើនបានផ្លាស់ប្តូរអត្តចរិត, ទម្លាប់ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនពាក់ព័ន្ធនឹងជំនឿសាសនា, ការចូលរួមក្នុងសង្គម និងបញ្ហាផ្លូវភេទ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9-kuxOYtD-rcnAdwMbLTOk0vzXbkeVAuZNM2fNB8-MaFEDy-YzV75SPoPO-uolfx5BzXSXEN8CmzDMdGUX6upuoFDUTsDZ6gqEL_7yRx_b6mMfKMvJaPiNYiBsD94kgxZ03uUCfUm2BjrykA42rXMcnjkxnXvHmWLBwZZbv-RMV_rCcdGPYLctT3OcKY/s1500/press-release-progress-xenotransplantation-new-supply-critically-needed-organs.jpg

អ្នកជំងឺ៦នាក់ ក្នុងចំណោម៤៧នាក់ មានចំណង់ផ្លូវភេទប្រែប្រួលខុសពីមុន ខណៈអ្នកជំងឺខ្លះទៀតប្រាប់ថា បានទទួលការចងចាំពីម្ចាស់សរីរាង្គដើម ។ ហេតុនេះ វាអាចជាភស្តុតាងមួយបញ្ជាក់ថា ការវះកាត់មានសារៈសំខាន់សម្រាប់ជីវិត និងអាចធ្វើឱ្យផ្លូវចិត្តច្របូកច្របល់ ។ ក្រៅពីនេះ ការផ្លាស់ប្តូរអត្តចរិតរបស់អ្នកជំងឺ គឺមិនមែនចេះតែល្អរហូតទេ ពីព្រោះអ្នកជំងឺខ្លះបានរងផលប៉ះពាល់អវិជ្ជមាន ដូចជា ៖ មានជំងឺធ្លាក់ទឹកចិត្ត, បារម្ភ និងមានបញ្ហាផ្លូវភេទ ក្រោយវះកាត់រួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc-b6jWDbJT7_56pZdAVNKPQIR-7PjmYQoI87pPIVosSt_BK9DWWvtBvrrVdKF4_7rSrJ66XpkuYh04Shnla7yLJ6gdfTYYH5BgdrwO43dQ9X9tCtOAR6dHjXRdfbWZIdVD15-njT-4bUbWK8UfkJDth7ILumFha5iTfIiHds3ftLlNF5Bwf-RiTCg-eo/s590/Sushmita-Panda-organ-transplants-edited.jpg

Mitch Lister ជាជំនួយការសាស្ត្រាចារ្យគ្លីនិកនៃសាកលវិទ្យាល័យ Colorado និងជាបុគ្គលម្នាក់ដែលចូលរួមសរសេរលទ្ធផលការស្រាវជ្រាវនេះពន្យល់ថា ការផ្លាស់ប្តូរបុគ្គលិកលក្ខណៈ ឬអត្តចរិតទាំងនេះអាចបណ្តាលមកពីសុខភាពផ្លូវកាយផ្លាស់ប្តូរទៅរកភាពល្អក្រោយអ្នកជំងឺទទួលការវះកាត់ ច្រើនជាងការផ្លាស់ប្តូរអត្តចរិតតាមអ្នកបរិច្ចាគសរីរាង្គ ។ ម្យ៉ាងទៀត ការស្រាវជ្រាវនេះបានសាកល្បងជាមួយអ្នកជំងឺត្រឹមតែ៤៧នាក់ប៉ុណ្ណោះ ដែលជាចំនួនតិចតួច ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxc1_CnKaZYntqtPLH6_wE7qqf7J6b0W_XgyMeyEDfb7bcZNuOP9OLymOgBPI7Zmvfd9lN-n-Q8MZGmOY14koHTeLeSJfE8cKq4XdMeBbC3qNdd1mtuxwANOLl6QQ2t2MxlB5FrWf3C6HsBbdY0sL78NS-gIgnfDDq_IA2sMJHL4QUOC0dJEJm-rMvFF0/s565/tx.jpg

ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ក្នុងលទ្ធផលស្រាវជ្រាវថា ការរកឃើញលើកនេះអាចទទួលបានពីភាពលម្អៀង ដោយសារការជ្រើសយកអ្នកជំងឺមកសាកល្បង ហើយពួកគេនឹងស្រាវជ្រាវបន្ថែមទៀត ។ ទោះយ៉ាងណា ការរកឃើញថា ការទទួលបានសរីរាង្គថ្មីអាចប៉ះពាល់ដល់អត្តចរិតអ្នកជំងឺ គឺជាប្រធានបទមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ៕