យោងតាមការបង្ហោះពីមន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញឲ្យឃើញពីទិដ្ឋភាពហ្វូងសត្វប្រចៀវរាប់ពាន់ក្បាលហោះចេញពីកំពូលប្រាសាទភ្នំក្រោម ដែលទំនងជាទីជម្រកដ៏សុខសាន្តរបស់ពួកវា។ ទោះជាយ៉ាងណា ការដែលមើលឃើញសត្វប្រចៀវហោះហើរពេញអាកាសហាក់បង្កើតបានជាទស្សនីយភាពមួយគួរជាទីគយគន់ក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនោះ បើតាមការសិក្សាស្រាវជ្រាវ សត្វប្រចៀវក៏ជាកត្តាមួយធ្វើឲ្យប្រាសាទរងនូវការខូចខាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik4ZnWxCLlR7OzEHW61iDOFOHbzl3YcLOGj48fAbgoty_m_Ux3vXYVOfQWXbs3qNFCtOeI5NgnVhEyW1V3ss7PEwkPPPBlg7dDfLbQmbb6cr4Kvz8eJ1-bWrhOjRG4EF1o6guhgdobxnInORoeOqG4nJ5FzeUXqXvkkgnvMy5Fob8zI4widFgfphRG7BM/s696/41669237_1810821362369890_6705027806910218240_o-1.jpg

ប្រាសាទភ្នំក្រោម មានទីតាំងស្ថិតក្នុងភូមិភ្នំក្រោម ឃុំចុងឃ្នាស ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ១២ គីឡូម៉ែត្រ ពីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាប ពីជើងទៅត្បូង និងស្ថិតនៅខាងជើងនៃបឹងទន្លេសាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZxfHiinarBOPzUeeZ4eI28llLRV3J4rflP0uv4loe7uvHHu4OYMDBfjeCC6RhbFq00DVoJFHEActyy4fQKI1Ga_CEnEF38CsZWrDmxNy9jVEla8iQND1l-YI1TGWnaaczPNx8FyR0S7IK9nk4_yWriG-RuEGaEEPRF8b1VLfTgfLMp7uQ83f17MNzjdk/s1280/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%97%E1%9F%92%E1%9E%93%E1%9F%86%E1%9E%80%E1%9F%92%E1%9E%9A%E1%9F%84%E1%9E%98-6.jpeg

ប្រាសាទភ្នំក្រោម ជាកូនភ្នំមួយមានកំពស់១៤០ម៉ែត្រ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១៥) ដើម្បីឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខៀនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ កំពូលនៃប្រាង្គទាំងនេះបានដួលរលំអស់ហើយ។ ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9CSa0JW7bygkC7cpHQWXD4ad4afihy5Q3-pFcjLVVW-vNewMmd_nkweD_OoSnffar_PtYSD9kXvYQ8xJkrPjB261k8U-pLNIQ0Yl6U3n7mp4xGxxwROJJGDWR5J3lVrYRi14kQi4mjcvhwULyNL0OXHJYJtMxZk8Q3stjyy62Q8raSi30EnI6cutrNEA/s639/Screenshot%202024-04-30%20102509.png

យ៉ាងណាមិញ បើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា បច្ចុប្បន្ន ប្រាសាទភ្នំក្រោមហាក់មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ដោយអាចមកពីកត្តាមួយចំនួនដូចជា៖
-ប្រាសាទភ្នំក្រោមកសាងនៅជាប់នឹងទន្លេសាបបណ្ដាលឱ្យប្រាសាទនេះមានសំណើមច្រើនគ្រប់ពេលវេលា។ សំណើមនេះ បានបក់មកពីបឹងទន្លេសាប ជាពិសេសដោយអាកាសធាតុរបស់ប្រទេសកម្ពុជាក្ដៅហើយសើមទៀត ធ្វើឱ្យថ្មមានសភាពសើមស្ងួតរីករួមៗជាកត្ដានាំឱ្យថ្មភក់ពុកផុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigJiydrb_hfsT5mKfl6SetkrhQWtgPEnHKqchBcu5U11TAuHVvKY14hOJNaGAHRQXNMtCaT3sXUp7cAJdtJT4OhgsAV3FyWqht_hzUmdHE_cT6N5sXwyEH_elO-rYy66f7kSXYJu0yxZSysv_yVRBscNLk5m7ZTrExBOVvMpmtGRH1KOxvQDA2amU-su0/s614/Screenshot%202024-04-30%20102526.png

-ទឹកភ្លៀង (ទឹកភ្លៀងមានជាតិអាស៊ីត) ហូរចូលទៅផ្នែកខាងក្រោម នៃគ្រឹះប្រាសាទច្រោះដី និងថ្មបាយក្រៀម ធ្វើឱ្យពុកផុយលែងរឹងមាំ ដែលជាហេតុបណ្ដាលឱ្យគ្រឹះប្រាសាទត្រូវបាក់ស្រុតតួប្រាសាទត្រូវហែកបាក់ធ្លាក់ជាអន្លើៗ។

-រុក្ខជាតិ ជាមូលហេតុសំខាន់មួយដែរដែលធ្វើឱ្យប្រាសាទហែកបាក់ធ្លាក់ដោយឫសវាបានចាក់ចូលទៅក្នុងមុខតំណថ្ម។ ពេលណាឫសធំឡើងវាធ្វើឱ្យហើបប៉ើងថ្មបាក់ធ្លាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjAetCHvpodoy_KMI7i9Djb5PpCFQWsaHwd5pKxCj7VIXbO0ZPkTE0aMDpY-xI3bvSze3XjeQgLCaVNEAzD-8Cx19Nz88FUfkHDeYj_-4BC03mTJKNdMwdg1acSEsSgvGHoYkS_S61-ghmsfawn3tUHjJrHwH4-bF3axxUGZNODhNwLyJaMeD2b1Pfxcg/s615/Screenshot%202024-04-30%20102541.png

-សត្វក៏ជាមូលហេតុដែរ ។ ប្រចៀវដែលចូលទៅរស់នៅក្នុងប្រាសាទហើយជុះនោមអាចម៍ដែលមានជាតិប្រៃហូរធ្លាក់តាមជញ្ជាំងប្រាសាទក៏ធ្វើឱ្យថ្មពុកផុយដែរ ។

-ក្រៅពីការបំផ្លាញដោយធម្មជាតិ សត្វ ក៏នៅមានមនុស្សដែលជាហេតុនាំឱ្យប្រាសាទត្រូវខូចខាតដែរដូចជាការគាស់កកាយដាប់យករូបចម្លាក់ទៅលក់ឬក៏យកទីតាំងសម្រាប់ធ្វើសឹកសង្គ្រាម៕