ប្រទេស៖ វិមាន Potala ដែលជារាជវាំងខ្ពស់ជាងគេបំផុតលើលោកស្ថិតក្នុងប្រទេសចិន ត្រូវបានគេប៉ាន់ស្មានថាសាងសង់ដោយមាសសុទ្ធជាង ៣០ តោនដើម្បីតុបតែងព្រះរាជវាំងនេះឱ្យមើលទៅមានភាពអស្ចារ្យជាងគេ។
វិមាន Potala ស្ថិតនៅលើកំពូលភ្នំក្រហម ដែលអាចមើលឃើញជ្រលងភ្នំ Lhasa ក្នុងតំបន់ស្វយ័តទីបេ ភាគខាងលិចនៃប្រទេសចិន។ វិមាននេះស្ថិតនៅរយៈកម្ពស់ ៣៧០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដែលនេះត្រូវបានគេចាត់ទុកថាជារាជវាំងខ្ពស់ជាងគេក្នុងពិភពលោក។ វិមាន Potala ត្រូវបានសាងសង់ឡើងដោយស្តេច Songtsen Gampo ប្រហែលសតវត្សទី ៧ ដែលជាការសម្គាល់អាពាហ៍ពិពាហ៍ការទូតរបស់ស្តេចជាមួយព្រះនាង Wencheng នៃរាជវង្សថាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjivYgtObswXqGJNRx1j_PmxRcpKatsaXQxlSonKNc37SRmwsfAdfSmZG8OpJcu4-Xv4fn24pbrKxhz32KOnozGhaI7MygthMUMqNzTEXxh3V5oP4SgWwawpaa3dtLyLBeKYg1O3pDTRR5oiptN3VicLKifFUPwaf7tiXdo9V55_iUdrfcUBDTODDUb9OY/s577/gettyimages-466742292_M3Nc4BG.jpg

នៅពេលនោះ ព្រះរាជវាំងធំត្រូវបានសាងសង់ឡើងជាមួយនឹងបន្ទប់ចំនួន ៩៩៩ រួមជាមួយនឹងអគារធំ និងតូចចំនួន ១,០០០ នៅជុំវិញភ្នំ ដែលក្រោយមកត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររន្ទះ និងសង្រ្គាម។ បន្ទាប់មកនៅសតវត្សទី ១៧ សម្តេចសង្ឃដាឡៃឡាម៉ាទី ៥ បានស្ដារព្រះរាជវាំង និងសាងសង់វិមាននេះឡើងវិញ ក៏ដូចជាបន្ថែមបន្ទាយ និងបន្ទប់មាសចំនួនប្រាំ រួមទាំងអគារជំនួយមួយចំនួនផ្សេងទៀត។ ដូច្នេះហើយសម្រាប់ដំណើរការនៃការជួសជុល និងការសាងសង់ថ្មីទាំងមូលបានចំណាយពេលរហូតដល់ ៥០ ឆ្នាំដើម្បីបញ្ចប់ ហើយក៏ត្រូវបានគេថែរក្សារហូតមកដល់សព្វថ្ងៃនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsuhzrxHrvPtgIrRs3107y6gKTCA5ETS-D2euyY_z81tQ7HsVOfzukaYu74Fz85zjCF_PVWI_v-5rUxIVa4JlSX8uLZyMO_gf-UXErACz1k8M9KAYTBpKQI1ARfDOG4_HJNZ3h8dl6S5DP2SwXZodiK-RiDmyeS9VVtEnxi7AnCZgjsXkPkJ8XVZxP5Uk/s1024/photo_2024-04-26_09-34-22.jpg

ព្រះបរមរាជវាំង Potala ត្រូវបានចាត់ទុកថាជាព្រះរាជវាំងដ៏ធំបំផុតមួយក្នុងពិភពលោក ដែលមានផ្ទៃដីសាងសង់ ១៣០,០០០ ម៉ែត្រការ៉េ នៅលើផ្ទៃដី ៣៦០,០០០ ម៉ែត្រការ៉េ។ រីឯអគារធំជាងគេមានកម្ពស់ ១១៧ ម៉ែត្រ និងមាន ១៣ ជាន់រួមមាន វាំង វត្ត ទីសក្ការៈបូជា ទីធ្លា និងបន្ទប់ព្រះសង្ឃជាដើម។ល។ ចំណែកតំបន់វាំងវិញគឺជាចំណុចកណ្តាលនៃវាំងដែលរួមមានវាំងសំខាន់ពីរគឺវាំងស និងវាំងក្រហម។ វិមានស គឺជាកន្លែងដែលសម្តេចសង្ឃដាឡៃឡាម៉ារស់នៅ។ សម្រាប់ព្រះបរមរាជវាំងក្រហមវិញរួមមានសាលព្រះពុទ្ធសាសនាដែលមានចេតិយពិសិដ្ឋ គឺជាកន្លែងតម្កល់សពសម្តេចសង្ឃដាឡៃ ឡាម៉ា នៅពេលទ្រង់សោយទិវង្គត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0JGOOPdWp0A5LQgGzTcGyh92yzRC4anXuQSoQQjJMgvo_LwJcfL1DKGNk9VBdKJLhSl4CBnWIZrCDSYB3M9XQMwtmL67crmEc7lOyJC2-OfnFjRfibGV4FNTVx49n2IjM2XAStDkBHeQFVXAy7sTRndosZHoVQBfQa23l0pvseTNl3tIz0_igP7NyhQc/s1050/photo_2024-04-26_09-34-48.jpg

ហេតុនេះហើយតាមការប៉ាន់ស្មានថាមាសជាង ៣០ តោនត្រូវបានគេយកមកប្រើប្រាស់សម្រាប់សាងសង់និងតុបតែងវិមានដ៏អស្ចារ្យនេះ។ ការឡើងទៅលើវិមាន Potala ភ្ញៀវទេសចរមិនត្រឹមតែអាចឃើញទិដ្ឋភាពបែប Panoramic នៃទីក្រុង Lhasa ទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍ថាវាពិតជាមានសារៈសំខាន់នៃសាសនាដ៏ជ្រាលជ្រៅ និងប្រវត្តិសាស្រ្តវប្បធម៌ដ៏យូរអង្វែងផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3T_rda6pkRtXaUXcvCbAYTprR7WwT6iSQppO6UN77gzdoipaGDr7t4gJtqn18Xd1vEBwIKNVrrUu0FueKQ_rK83PBDHKzNIK2DaW_XPectg7xwXH6CxJmmSt023xH7a2VLU09mdjAyPjY3_gHIAG4jhQx6D-28tJyUxJrR0Okm5KvTxUz0HKmDJLZ_qg/s600/potala-dalai-lama-14-study-and-meditation-seat.jpg