ប្រទេសចិន៖ ក្នុងរយៈពេល ៣ ខែដំបូងនៃដើមឆ្នាំនេះ ការលក់ទូរស័ព្ទ iPhone នៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ចុះ ១៩.១% ខណៈពេលដែលគូប្រជែង Huawei កើនឡើង ៦៩.១% នេះបើយោងតាមការចុះផ្សាយរបស់ CNBC កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2023/09/13/bbbaa73f-26a7-4468-b0c0-b7741c4e75e1_6dfcd8fd.jpg
យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ការដណ្តើមយកទីផ្សារចិនរបស់ Apple កាន់តែអាក្រក់ទៅៗ។ ស្ថិតិពីក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បង្ហាញថា ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៤ ការលក់ iPhone បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ១ ដល់លេខ ៣ តាមពីក្រោយ Vivo និង Honor ។ ការធ្លាក់ចុះនេះបង្ហាញពីដំណើរការលក់ទាបបំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០២០ ហើយបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងស្រុក។

នៅចុងត្រីមាសទីមួយនៃឆ្នាំនេះ Apple មានចំណែកទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនត្រឹមតែ ១៥.៧% ប៉ុណ្ណោះ ធ្លាក់ចុះ ១៩.៧% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយពីការធ្លាក់ចុះរបស់ក្រុមហ៊ុន Apple ការលក់ទូរស័ព្ទ Huawei បានកើនឡើងរហូតដល់ ៦៩.១% ក្នុងរយៈពេលដូចគ្នានេះ។ លោក Ivan Lam អ្នកវិភាគ Counterpoint បាននិយាយថា ការកើនឡើងយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Huawei បានជះឥទ្ធិពលដោយផ្ទាល់ទៅលើការលក់ iPhone ។ យោងតាម Reuters បានវាយតម្លៃថាការកើនឡើងរបស់ក្រុមហ៊ុន Huawei បង្ហាញពីការគំរាមកំហែងដល់តំណែងឈានមុខគេរបស់ក្រុមហ៊ុន Apple នៅក្នុងផ្នែកកម្រិតខ្ពស់។ https://images.hindustantimes.com/tech/img/2023/09/13/960x540/Apple_1694570622233_1694593846989.jpg

SCMP ជឿជាក់ថាស្មាតហ្វូន Pura 70 series ដែលទើបនឹងចេញថ្មី នឹងបន្តធ្វើឱ្យ iPhone មានការលំបាកក្នុងបរិបទដែលក្រុមហ៊ុនចិនមានបំណងចង់ទទួលបានតំណែងនាំមុខគេនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ យោងតាមអ្នកវិភាគនៅ TechInsights ទូរស័ព្ទ Pura 70 នឹងក្លាយជាដៃគូប្រកួតប្រជែងដ៏សំខាន់មួយរបស់ iPhone 15 និង iPhone 16 ។ ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹងនាំចេញស្មាតហ្វូនសរុបជាង ៥០ លានគ្រឿងនៅក្នុងប្រទេសចិននៅឆ្នាំនេះ ដែលជួយឱ្យទទួលបានចំណាត់ថ្នាក់លេខមួយ។https://www.apple.com/newsroom/images/environments/stores/Apple_Changsha_OpensSaturday_09012021_big.jpg.slideshow-xlarge_2x.jpg

ទោះជាយ៉ាងណា លោក Ivan Lam របស់ Counterpoint មានសុទិដ្ឋិនិយមថា Apple នៅតែអាចផ្លាស់ប្តូរស្ថានការណ៍នៅប៉ុន្មានខែខាងមុខនេះ នៅពេលដែល iPhone 16 ចេញលក់។ យោងតាម Business Insider ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់សម្រាប់ Apple បន្ទាប់ពីអាមេរិក និងអឺរ៉ុប។ មិនត្រឹមតែដោះស្រាយការកើនឡើងនៃគូប្រជែងរបស់ចិនប៉ុណ្ណោះទេ Apple ក៏កំពុងតែប្រឈមមុខនឹងស្ថានការណ៍ផ្សេងៗទៀត ដែលកាលពីខែមីនា ក្រុមហ៊ុន Apple ប្រឈមនឹងបណ្តឹងប្រឆាំងការទុកចិត្តពីក្រសួងយុត្តិធម៌នៅសហរដ្ឋអាមេរិក ហើយគណៈកម្មការអឺរ៉ុបបានពិន័យក្រុមហ៊ុនចំនួន ១.៩៥ ពាន់លានដុល្លារ៕