ប្រទេសឥណ្ឌូណេស៊ី ៖ ភ្ញៀវទេសចរចិនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីនាងធ្លាក់ចូលក្នុងរណ្តៅភ្នំភ្លើងនៅប្រទេសឥណ្ឌូណេស៊ី ខណៈពេលនាងកំពុងតែថតរូបភាពថ្ងៃរះជាមួយស្វាមី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា នារីឈ្មោះ Huang Lihong អាយុ៣១ឆ្នាំ បានធ្លាក់ចូលក្នុងរណ្តៅភ្នំភ្លើង «ខាវ៉ាអ៊ីចៀន» ស្ថិតនៅទីក្រុង Banyuwangi ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។ នាង និងស្វាមីឈ្មោះ Zhang Yong បានឡើងទៅលើភ្នំភ្លើងជាមួយមគ្គុទ្ទេសក៍ទេសចរឥណ្ឌូណេស៊ី ដើម្បីទៅទស្សនាភាពស្រស់ស្អាតរបស់ថ្ងៃរះនៅលើកំពូលភ្នំភ្លើង ។https://static1.straitstimes.com.sg/s3fs-public/styles/large30x20/public/articles/2024/04/22/yulia-agnis-PbvMVnra4s-unsplash.jpg?VersionId=AjrhRZHEzdA7kWxukR5xl2LAWjjQ8Zc4

ក្នុងអំឡុងពេលនាងកំពុងថតរូបភាពនៅលើភ្នំភ្លើងនោះ ស្រាប់តែនាងដើរទាក់សំពត់ និងជំពប់ជើងដួលធ្លាក់ចូលក្នុងរណ្តៅភ្នំភ្លើងនៅចំពោះមុខស្វាមីរបស់នាង ។ រូបថតមួយសន្លឹកដែលបានផ្សព្វផ្សាយក្រោយកើតហេតុការណ៍នេះបង្ហាញថា ស្ត្រីរងគ្រោះបានឈរនៅលើគែមភ្នំភ្លើង និងលើកជើងម្ខាង ហើយគេបានឃើញឧស្ម័នស្ពាន់ធរអណ្តែតឡើងមកនៅខាងក្រោយខ្នងនាង ។https://cdn.i-scmp.com/sites/default/files/d8/images/canvas/2024/04/23/7625c04e-c7bc-41db-8238-95f08893eb3b_5e6daedc.jpg

សារព័ត៌មានក្នុងស្រុករាយការណ៍ថា ក្រោយពីនាងធ្លាក់ចូលក្នុងរណ្តៅភ្នំភ្លើង ក្រុមភ្នាក់ងារជួយសង្គ្រោះបានចំណាយពេលអស់ជាង២ម៉ោង ដើម្បីយកសពរបស់នាងចេញមក ។ គេបានបញ្ជូនសពនាងទៅកាន់កោះបាលី បន្ទាប់មក ដឹកសពតាមយន្តហោះទៅប្រទេសចិន ។https://ocdn.eu/pulscms-transforms/1/KE-ktkpTURBXy9mOTFhMDgyMDExOTZhNWQ5ZWM1YTEzMjBmNDE1ZjlkZi5qcGeSlQMAAM0DFM0Bu5MFzQSwzQJ2

Dwi Putro Sujihato ជាមន្ត្រីការិយាល័យការពារធនធានធម្មជាតិនៅទីក្រុង Banyuwangi ប្រទេសឥណ្ឌូណេស៊ី ប្រាប់ថា ភ្ញៀវទេសចរទាំងអស់គួរតែប្រុងប្រយ័ត្នពីសុវត្ថិភាពគ្រប់ពេលវេលា នៅពេលពួកគេឡើងលើភ្នំភ្លើង «ខាវ៉ាអ៊ីចៀន» ។https://cdn.i-scmp.com/sites/default/files/styles/1200x800/public/d8/images/canvas/2024/04/23/a67fecdf-72f9-402f-bdf7-e432d33787a2_ba7662a2.jpg?itok=2vHP_awX

ភ្នំភ្លើង «ខាវ៉ាអ៊ីចៀន» ជាតំបន់ទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរនៅប្រទេសលោកខាងកើត ក្រោយពីទស្សនាវដ្តី National Geographic បានផ្សព្វផ្សាយពី Api Biru (ឬអណ្តាតភ្លើងពណ៌ខៀវ) ដែលជាបាតុភូតកម្រកើតឡើង ។ អណ្តាតភ្លើងនេះកើតពីប្រតិកម្មចំហេះរបស់អាស៊ីតស៊ុលហ្វួរិក ទើបធ្វើឱ្យភ្ញៀវទេសចរនៅលើពិភពលោក ចង់ធ្វើដំណើរមកកាន់ភ្នំនេះ ដើម្បីបានឃើញពន្លឺនេះដោយផ្ទាល់ភ្នែក ៕