ថ្មីៗនេះ វត្តមានរបស់និស្សិតខ្មែរមួយរូប បានបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ធំមួយនៃប៉ុស្តិ៍ទូរទស្សន៍ CCTV នៅឯប្រទេសចិន កំពុងទទួលបានចំណាប់អារម្មណ៍ពីមហាជនជាខ្លាំង ព្រោះតែគាត់មានទេពកោសល្យពិសេស សម្តែងល្ខោនប៉េកាំង ដែលជាសិល្បៈវប្បធម៌របស់ប្រទេសចិនបានយ៉ាងសមសួន។ មិនត្រឹមតែប៉ុណ្ណោះ ឆ្លៀតនៅក្នុងឱកាសនោះ កូនខ្មែររូបនេះ ក៏បានលើកយកនូវ«ម្កុដនាងរបាំ» អាយុកាលរាប់ពាន់ឆ្នាំរបស់ខ្មែរ ទៅដាក់បង្ហាញនៅក្នុងកម្មវិធី ដើម្បីជាការសបញ្ជាក់អំពីអន្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកទៀតផង។

នៅក្នុងកម្មវិធី គាត់គឺបានណែនាំខ្លួនជាភាសាចិនថា ឈ្មោះរបស់គាត់គឺ Chen Delin ជាជនជាតិខ្មែរ និងជានិស្សិតកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកគ្រាមភាសាចិន នៅឯសកលវិទ្យាល័យភាសានិងវប្បធម៌ទីក្រុងបេកាំង។ ជាមួយគ្នានេះ គាត់ក៏បានលើកយកម្កុដនាងរបាំខ្មែរមកបង្ហាញ រួចក៏ពន្យល់ទៀតថា «នេះគឺជាម្កុដនាងនៃល្ខោនព្រះរាជទ្រព្យខ្មែរ ដែលខ្ញុំយកមកនេះគឺជាគ្រឿងខ្មុក ធ្វើពីក្រដាសនិងបិទក្បាច់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1SdVE_ivj5l_sWe2QylvLj7CdHZcLaIRzZZDAaim8cjfywRow4dN4RZoAiwTHoa1XmJkBDTQtiXJ4rMm-b5KqBNU78ASNOIFLFFx-sFjJXjOSJYjfO3kiAvPnps5_u6Z0lzsqLJDTlr7ZSMILPeFSAvPIb0jvBqTX1gv8sdArYBHPZpuUY3OgSd52MFw/s740/Screenshot%202024-04-24%20153049.png

យោងតាមគណនីហ្វេសបុក Cauchy Tan គឺជាបណ្តាញសង្គមផ្លូវការរបស់លោក ក៏បានបង្ហោះនូវវីដេអូខាងលើ អមជាមួយនឹងខ្លឹមសារថា «ក្រៅអំពីទៅច្រៀងល្ខោនប៉េកាំង ខ្ញុំព្រះករុណាខ្ញុំក៏នាំយកម្កុដនាងរបាំក្បាច់បុរាណទម្រង់១០០ឆ្នាំ (មុខខ្មុក) ទៅបង្អួតបង្ហាញលើឆាកអន្តរជាតិផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTjhSq6mKf1hagqPWgB2RF3UsJnWF7oMyVMIMPRma_kb6NKB__KJU0-ePN2KYE8KsRJGGHVTqyaXSHOQbDYDnOVH7eFAkQrl0n7VZeNlCv5O00sO6SezBqJCSaMr2WYnDKgxKcieK9rFKAQGQVFei-WZTEw0JgfXluUo3zz384rGmdYoNdryY2u8cGPk/s741/Screenshot%202024-04-24%20153025.png

តាមយៈការបង្ហោះនេះ ក៏បានអង្រួនបេះដូងប្រជាជនកម្ពុជាជាច្រើនសម្តែងនូវការពេញចិត្តជាខ្លាំង ដោយអ្នកខ្លះក៏បានចូលទៅបញ្ចេញមតិថា So proud of you! មានន័យថា ពិតជាមានមោទនភាពចំពោះរូបបងបំផុត។ អ្នកខ្លះថា «សកម្មភាពបង ខ្ញុំកោតសរសើរ»។ អ្នកខ្លះទៀតថា«អរគុណច្រើនសម្រាប់ការបង្ហាញនូវគ្រឿងរបស់យើងទៅកាន់ពិភពលោក»៕