អ្នកមានបញ្ហាសម្រាកពុំលក់ទាំងឡាយ គួរតែចៀសវាងការបរិភោគចំណីអាហារទាំងនេះមុនពេលចូលសម្រាក ពីព្រោះវានឹងធ្វើឱ្យយើងសម្រាកពុំបានស្កប់ស្កល់ ឬសម្រាកមិនពេញភ្នែក បើទោះជាចំណីអាហារទាំងនេះផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើនដល់សុខភាពក្តី ។ តើគួរតែចៀសវាងចំណីអាហារអ្វីខ្លះ?

១-សូកូឡាពណ៌ខ្មៅ ៖ បើទោះជាសូកូឡាខ្មៅពោរពេញទៅដល់គុណប្រយោជន៍សម្រាប់សុខភាពក្តី ប៉ុន្តែចំណីប្រភេទនេះពុំបានជួយឱ្យយើងសម្រាកលក់ស្កប់ស្កល់ទេ ពីព្រោះក្រៅពីវាមានជាតិកាហ្វេអ៊ីនខ្ពស់ហើយ សូកូឡាខ្មៅបានផ្ទុកនូវសារធាតុ Theobromine ដែលធ្វើឱ្យចង្វាក់បេះដូងលោតញាប់ និងសម្រាកពុំលក់ ។https://media.post.rvohealth.io/wp-content/uploads/2021/02/dark-chocolate-bar-732x549-thumbnail.jpg

២-ការ៉េម ៖ ការ៉េមជាចំណីមួយប្រភេទទៀតដែលយើងពុំទទួលបរិភោគដាច់ខាតនៅពេលយប់ ពីព្រោះវាសម្បូរទៅដោយស្ករ និងខ្លាញ់ ។ ក្រៅពីនេះ ការ៉េមបានផ្តល់នូវថាមពលខ្ពស់ និងត្រូវចំណាយពេលយូរក្នុងការរំលាយ ហើយធ្វើឱ្យរាងកាយពុំបានសម្រាក ។ បើរាងកាយទទួលបានថាមពលខ្ពស់ខ្លាំងពេក ប៉ុន្តែពុំអាចរំលាយអស់ពីរាងកាយ វានឹងធ្វើឱ្យមានការសន្សំជាតិខ្លាញ់ក្នុងខ្លួន ។https://www.washingtonpost.com/resizer/qYpYDV1BjKI3ZimLblCjjFXhc2k=/arc-anglerfish-washpost-prod-washpost/public/KUFWIPXROII6ZLAWR67XDFGNPA.jpg

៣-ឈីស ៖ ឈីសបានផ្ទុកនូវសារធាតុ Tyramine កម្រិតខ្ពស់ ហើយសារធាតុប្រភេទនេះត្រូវបានគេចាត់ចំណាត់ថ្នាក់ថា គឺជាអាស៊ីតអាមីណូ ដែលវាតែងតែជំរុញឱ្យយើងពិបាកសម្រាកលក់ និងតែងភ្ញាក់ជាញឹកញាប់ ។https://i0.wp.com/images-prod.healthline.com/hlcmsresource/images/AN_images/healthiest-cheese-1296x728-swiss.jpg?w=1155&h=1528

៤-ប៉េងប៉ោះ ៖ ប៉េងប៉ោះសម្បូរទៅដោយសារធាតុ Tyramine ហើយបានជំរុញឱ្យខួរក្បាលបញ្ចេញនូវសារធាតុគីមីឈ្មោះថា Norepinephrine ។ សារធាតុនេះនឹងជួយបង្កើនការធ្វើការរបស់ខួរក្បាល និងធ្វើឱ្យយើងឆាប់ភ្ញាក់ពីដំណេក ក៏ដូចជារំខានដល់ការសម្រាកផងដែរ ។https://cdn.shopify.com/s/files/1/0085/2344/8371/files/beautiful-red-ripe-tomatoes-grown-greenhouse_480x480.jpg?v=1691653442

៥-ទឹក ៖ ការផឹកទឹកបានផ្តល់ផលល្អសម្រាប់សុខភាពជាច្រើនផ្នែក ប៉ុន្តែការផឹកទឹកច្រើនពេក ឬផឹកភេសជ្ជៈផ្សេងទៀតក្នុងបរិមាណច្រើន ជាពិសេស នៅពេលមុនចូលសម្រាក គឺពុំល្អនោះទេ បើចង់សម្រាកលក់ស្រួលពេញមួយយប់ ។ ការផឹកទឹក ឬភេសជ្ជៈច្រើនពេកមុនពេលចូលសម្រាក វានឹងធ្វើឱ្យយើងឆាប់ភ្ញាក់ចូលបន្ទប់ទឹកញឹកញាប់ និងរំខានដល់ការសម្រាក ៕https://media.post.rvohealth.io/wp-content/uploads/sites/3/2020/02/290814_2200-732x549.jpg