បញ្ហាសក់ស្កូវតែងតែកើតឡើងជាញឹកញាប់ចំពោះមនុស្សចាស់ ទោះជាយ៉ាងណាចំពោះមនុស្សវ័យក្មេងក៏អាចមានបញ្ហាសក់ស្កូវផងដែរ ដោយសារការខ្វះជីវជាតិ។ នៅពេលអ្នកមានសក់ស្កូវមិនត្រឹមតែធ្វើឱ្យអ្នករមាស់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញផងដែរ។ ដូច្នេះមនុស្សភាគច្រើនជាពិសេសអ្នកមានវ័យចំណាស់ឱ្យតែមានសក់ស្កូវតែងតែមានទម្លាប់ដកចោលហើយ ប៉ុន្តែតើអ្នកដឹងអត់ថាទម្លាប់បែបនេះអាចធ្វើឱ្យយើងជួបគ្រោះថ្នាក់ ៣ ធំៗដោយមិនដឹងខ្លួន៖
https://media.techcity.cloud/vietnam.vn/2023/08/Co-nen-nho-toc-bac.jpg
១.ធ្វើឱ្យទំពែក៖ នៅពេលដែលយើងដកស្កូវយូរទៅញឹកញាប់នឹងធ្វើឱ្យខូតខាតឫសសក់ ហើយបណ្ដាលឱ្យស្ដើងទៅៗរហូតដល់ទំពែកតែម្ដង។ មិនតែប៉ុណ្ណោះ សរសៃសក់ដែលដុះឡើងមកវិញនោះនឹងមានសភាពខ្សោយ ហើយក៏មិនមានពណ៌ខ្មៅដែរព្រោះកោសិកាសារធាតុពណ៌សក់ក្នុងឬសសក់ត្រូវបានបាត់បង់អស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiCLW3D4QDJgcTIuPCsOkIvD-IomoN6LL88lMvOAngf7nqOLmnivN7nsEKfTJlCZ2KPiVwOjoR8z3BxMc3bxq6XlSf8hDQwIq7zWEejpoqqfpbM7RE-DK8iebPpb5MDD4G9PWvVMa2nQiYTxS9on94lwKEeQpgaDiNcY0ohQ8hJsyQuiQVu1n8TcO2Xsk/s960/273296958_1252522811824210_6076503673765698220_n.jpg

២.ធ្វើឱ្យសក់ស្កូវកាន់តែច្រើន៖ សក់ស្កូវបណ្តាលមកពីជាតិមេឡានីនតិចតួច ឬងាប់ជាបណ្តើរៗ ដែលមានន័យថាវាមិនត្រូវបានរក្សាទុកក្នុងកោសិកាឫសសក់នោះទេ។ ហេតុនេះនៅពេលយើងដកស្កូវមួយសសៃចេញ សក់ខ្មៅជាច្រើនទៀតនឹងប្រែទៅជាពណ៌ស ហើយបើយើងកាន់ដក សក់ស្កូវកាន់តែដុះ ព្រោះដោយសារកោសិកាសារធាតុពណ៌នៅក្នុងឫសសក់ងាប់។ ដូច្នេះហើយ ការដកសក់ស្កូវគ្រាន់តែជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ ហើយថែមទាំងអាចធ្វើឱ្យសក់ស្កូវលូតលាស់លឿន និងកាន់តែច្រើនថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh00A2kojE5sDAc07TRQoaXDsDn9pT9APr9kljmEFYobqIJG9YFJRrV4re1KgnkJFo3Wk_9-iElGJpgm-qYACztYWJT2rZEvfJSQZuETAuRrt3DdRQWjNl1gdQV_g5JMncsMfXxDcNfuWbBZGtTW4gAehdjE_elP2a7BqUvfJllsuq-j3P_TuAMhE0ne-Q/s495/%D1%81%D0%B5%D0%B4%D0%B8%D0%BD%D0%B0-495x400.jpg

៣.ធ្វើឱ្យសក់ដុះចូលក្នុងវិញ និងបណ្តាលឱ្យខូចឫសសក់៖ នៅជុំវិញសរសៃសក់មានភ្នាសការពារស្ដើងដែលជាកន្លែងសក់លូតលាស់។ ទន្ទឹមនឹងនេះ ការដកស្កូវចេញប្រៀបដូចជាយើងបានបំផ្លាញភ្នាសការពារសក់មួយនេះដោយចៃដន្យ។ នៅពេលនោះ សក់អាចនឹងដុះចូលទៅខាងក្នុងវិញយ៉ាងងាយ ហើយបង្កជាបញ្ហារមាស់ ក៏ដូចជាបង្កឱ្យមានមុនលើក្បាលផងដែរ ឬសូម្បីតែជាស្នាមរបួសនៅលើស្បែកក្បាលក៏មាន។ លើសពីនេះការដកស្កូវញឹកញាប់ក្នុងរយៈពេលយូរមកហើយក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ឫសសក់ផងដែរ។ វានឹងធ្វើឱ្យឫសសក់ចាប់ផ្ដើមចុះខ្សោយ ការលូតលាស់សរសៃសក់ថ្មីយឺតយ៉ាវ ងាយផុយស្រួយ និងសរសៃសក់ថ្មីមិនល្អទៀតផង៕