បរទេស៖ យោតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា GDP របស់រុស្ស៊ីនឹងកើនឡើង ៣.២% នៅឆ្នាំនេះ ដែលខ្ពស់ជាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ទៅទៀត។
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ IMF បានចេញផ្សាយរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ខ្លួន ដោយទីភ្នាក់ងារនេះបានវាយតម្លៃថាសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន “មានភាពរស់រវើកគួរឱ្យភ្ញាក់ផ្អើល” ទោះបីជាមានសម្ពាធអតិផរណា និងប្រទេសនានាផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុក៏ដោយ។ ដូច្នេះកំណើនសកលលោកត្រូវបានកើនឡើងដល់ ៣.២% នៅឆ្នាំនេះ ដែលជាការកើនឡើង ០.១% បើធៀបនឹងការព្យាករណ៍ក្នុងខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSqhYAcGefmA7M3-wNQY1pqeC7GKb3zKJLpeF9nr3objmE1TCdvRorSh7KMsS6W0CARTq0kczYnRlTmFIgC5jjoagu5L42KJLGMnVlcCG6-R5CwQNzH7k8xIV2sjuuut1UxHeA-42WmI2BeHjhgFLzwVaRAT6_5MOEg64lNPmjplOLIQwZfNYBotQV_AE/s2000/2023-05-31T134439Z_648617430_RC2P91A7D684_RTRMADP_3_RUSSIA-PUTIN-scaled-e1686528979158.jpg

យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា ក្នុងឆ្នាំនេះ GDP របស់ប្រទេសរុស្ស៊ីក៏ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៣.២% ផងដែរ ដែលនេះគឺជាការកើនឡើងខ្ពស់ជាងសហរដ្ឋអាមេរិក ២.៧% ចក្រភពអង់គ្លេស ០.៥% អាល្លឺម៉ង់ ០.២% និងបារាំង ០.៧% ។ IMF បាននិយាយថាមូលហេតុដែលឆ្នាំនេះសេដ្ឋកិច្ចរុស្ស៊ីកើនឡើងគឺដោយសារការនាំចេញប្រេង “ស្ថិរភាព” និង “រក្សាបានខ្ពស់” នូវការចំណាយសាធារណៈ ក៏ដូចជាការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគក៏មានភាពរស់រវើកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPyl6pKo-M25aZmmx1blKgsuO8dbnUfhJPSJYp0j3uIVTJFpPhVFYSgcyduUkrrFTbez0zEKtQKiqgssXQBCS_i0SJCjcpRLr2QFpuTEIWzqh6YK_1N6mPnlpjYiA3kvPfrq25lgR3SR3JBkhVB5dp_i_fVI2bQLlA9boyLhJefcEcCpPVU91-jyWHjyk/s800/Saint_Basil's_Cathedral_and_the_Red_Square.jpg

ទោះជាយ៉ាងណាការព្យាករណ៍នេះបានប្រឆាំងនឹងគោលដៅរបស់បស្ចិមប្រទេសក្នុងការដោះស្រាយការខូចខាតដល់សេដ្ឋកិច្ចរុស្ស៊ីបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន។ រុស្ស៊ីនិយាយថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ខ្លួនគ្រាន់តែជួយឱ្យប្រទេសនេះកាន់តែមានទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះ។ ការនាំចេញទំនិញ និងប្រេងឆៅទៅកាន់ប្រទេសដូចជាឥណ្ឌា និងចិន ក្នុងបរិបទនៃតម្លៃប្រេងខ្ពស់ ជួយឱ្យរដ្ឋាភិបាលពូទីនរក្សាប្រាក់ចំណូលបានកាន់តែច្រើន។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcTAiqaZC6WMsu0F8y5byUxpRuEWGQpLkZBda2ao1X3qXQ&s

គួរបញ្ជាក់ដែរថា ការព្យាករណ៍របស់ IMF គឺខ្ពស់ជាងតួលេខរបស់ក្រសួងសេដ្ឋកិច្ចរុស្ស៊ីទៅទៀត។ នៅដើមខែមេសា ក្រសួងបានប៉ាន់ប្រមាណថា GDP នឹងកើនឡើងត្រឹមតែ ២.៣% ប៉ុណ្ណោះនៅឆ្នាំនេះ ខណៈដែល IMF បានព្យាករណ៍ថាសេដ្ឋកិច្ចរុស្ស៊ីនឹងកើនឡើងរហូតដល់ ៣.២%។ ទោះជាយ៉ាងណាក៏ដោយ មូលនិធិរូបិយវត្ថុអន្តរជាតិជឿជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងធ្លាក់ចុះនៅឆ្នាំ ២០២៥ មកនៅត្រឹម ១.៨% វិញហេតុផលគឺថាឥទ្ធិពលមកពីការវិនិយោគខ្លាំងនិងការប្រើប្រាស់បានថយចុះជាបណ្តើរៗ៕