ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាថ្មីនៅខែមេសា ឆ្នាំ២០២៤ រវាងទាហានមីយ៉ាន់ម៉ាជាមួយក្រុម Karen នៅទីក្រុងជាយដែនឈ្មោះ Myawaddy បានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ារស់នៅក្នុងតំបន់នាំគ្នាធ្វើដំណើរចូលមកប្រទេសថៃជាបន្តបន្ទាប់ ដើម្បីគេចពីអំពើ ហិ.ង្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh9pu_GOIekazpnyOTA7VniUGMMBVmWChEyLJrrw9UXcnvgQUYUbeExJeBohlBT_32kvDsg86vgeR6KwTHHt5CL8SSZs-nU78WihtqeMY1Z_bNFBAk8CDwBF2Xfv3aTdsHLURfTD7iWXWaCPqvF7VrsSKHQGsJudYenB9S3xWGxPtqvN67cyjUh9UkuhY/s1280/00_A5B625523C1E1280.jpg

សារព័ត៌មានថៃរាយការណ៍ពីស្រុកម៉ែស៊ត ខេត្តតាក កាលពីថ្ងៃទី១៣ ខែមេសា ថា ស្ត្រីមីយ៉ាន់ម៉ាឈ្មោះ Mo Mo Thet San ដែលមានផ្ទះសម្បែងនៅទីក្រុង Myawaddy រដ្ឋ Karen ស្ថិតនៅតំបន់ខាងកើតប្រទេសមីយ៉ាន់ម៉ា និងមានព្រំដែនជាប់ជាមួយស្រុកម៉ែស៊ត ខេត្តតាក ប្រទេសថៃ បាននិយាយក្នុងអំឡុងពេលនាងកំពុងឈរតម្រង់ជួរជាមួយកូនប្រុស ដើម្បីរង់ចាំការត្រួតពិនិត្យឯកសារពីអាជ្ញាធរថៃ ថា នាងបានសម្រេចចិត្តធ្វើដំណើរមកប្រទេសថៃសិនដើម្បីគេចពីអំពើហិង្សា ពីព្រោះនាងជឿថា ប្រទេសថៃមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifq_FIuvlGLvxtUxbPA4Vv878DnAroL3zJtxmVmFlHANxpZs_SC7tNRAYBpXk7QWh1O5oilzRdqX0LFl9kuAuw1qZD7FJuvXHnbwLIOWOccE-m7mLhL8o0URK-h_2_c9gGb8iH02nKG4j36HhQNqh-LVRJKrBEIrsOSmzLZMDa-vI-Be8ZUwlQIgEEBNA/s480/00_A5B2778175C1E480.jpg

ស្ត្រីមីយ៉ាន់ម៉ាឈ្មោះ Mo Mo Thet San អាយុ៣៩ឆ្នាំ បន្តថា ការប្រយុទ្ធគ្នានៅទីក្រុង Myawaddy ដែលមានការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរ បានធ្វើឱ្យនាង និងក្រុមគ្រួសារភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែនៅពេលនាងភៀសខ្លួនមកប្រទេសថៃ នាងជឿថា ទាហានមីយ៉ាន់ម៉ា និងកងកម្លាំងសម្ព័ន្ធជាតិ Karen (KNU) មិនទម្លាក់គ្រាប់បែកលើទឹកដីថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS2vKD87f4a5BTrER3ATnmqkkhC2Dd9GpPoPZDyRWAJoIQVpuISXm5HzZ-r7hmN4Mc0tdqMQP2JSjaCH-Vi8sDdT-AhzTk15RvWpOolLYuG_9RwBp4pa3IY20G81cx8Mj5MbSvJ9YvFi0rujZdP8Av8w4ZbOZJt8FL8oklWSG34Kh6437yi0461kNt4_E/s620/4ab7c949-8ee4-4924-a574-c9d98c4d237e.jpeg

យោងតាមព័ត៌មានពីមន្ត្រីថៃនៅច្រកព្រំដែនម៉ែស៊ត បញ្ជាក់ថា ជាធម្មតា ស្ថិតិឆ្លងដែនរបស់ពលរដ្ឋមីយ៉ាន់ម៉ាមកកាន់ទឹកដីថៃ ស្មើប្រមាណ២.០០០នាក់ក្នុង១ថ្ងៃ ប៉ុន្តែចាប់តាំងពីមានការប្រយុទ្ធគ្នាខ្លាំងក្លានៅដើមខែមេសា ឆ្នាំ២០២៤ មានអ្នកធ្វើដំណើរឆ្លងដែនពីទីក្រុង Myawaddy កើនឡើងជិតស្មើ៤.០០០នាក់ក្នុង១ថ្ងៃ ។

លោក Panpree Phitthanukorn ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយថា រដ្ឋាភិបាលថៃមានផែនការទប់ស្កាត់ការហូរចូលរបស់ពលរដ្ឋមីយ៉ាន់ម៉ាមកកាន់ទឹកដីថៃ ដើម្បីគេចពីការប្រយុទ្ធគ្នានៅទីក្រុង Myawaddy ។ ប៉ុន្តែខាងថៃសូមអំពាវនាវឱ្យភាគីទាំងសងខាងបញ្ឈប់ការប្រើអំពើហិង្សា ថៃចង់ឱ្យមានការចរចាគ្នា ហើយថៃរីករាយ ប្រសិនបើមីយ៉ាន់ម៉ាចង់ឱ្យរដ្ឋាភិបាលថៃធ្វើជាអ្នកសម្រុះសម្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh30D4CzSMehiiX4zxRjx78P9F8CsgsRriVYnjVaveRx5LbhYvlM5z99GYFBPBI0JQiwu0qIM23zzjO_Z6TlPtgEYjb0JVw-I00tCmUk9TLv6mKm_6V3v_SQ0yFHcsaE1SHQU1m85XWRPqK8ryZVzLckvazIm4J95YHOzsGbd5F3U2M0rtJvQ2SME7_dE/s1024/S__53452869-1024x768.jpg

ជុំវិញព័ត៌មានពាក់ព័ន្ធនឹងទាហានមីយ៉ាន់ម៉ាប្រមាណ២០០នាក់ បានដកថយកម្លាំងពីទីក្រុង Myawaddy និងធ្វើដំណើរទៅកាន់បរិវេណស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ស្ពានទី១ និងមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីស្រុកម៉ែស៊ត ខេត្តតាក លោក Panpree Phitthanukorn និយាយថា ពុំទាន់មានការទំនាក់ទំនងគ្នាទេ ពាក់ព័ន្ធនឹងការស្នើសុំឆ្លងដែនចូលប្រទេសថៃរបស់ទាហានទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyI9g5op4St5LdJ_Ze4kHwSrfQ2yW4OGCfy4omaOIB1k-amXU4uZy8IOqBCy57Fura7zj7naTzOi7ZI5IITy14gYI0UCeq34Llkxyx-V1vebCC0T1laHyYlzrfYRtXdzHmt1ozOmVYrV0J2WaZQgIO-xj0-1pjJYPLBdSR85O7tfHaQxDrdtwLCWPVuZQ/s960/xou4u2NQ2PNPw6gwCfH1.jpg

ទោះយ៉ាងណា ប្រសិនបើមានការទាក់ទងមកខាងថៃ ទាហានមីយ៉ាន់ម៉ាគ្រប់រូបត្រូវតែទម្លាក់អាវុធចុះ និងដោះសម្លៀកបំពាក់ទាហានមកជាជនស៊ីវិល មុនពេលអាជ្ញាធរថៃអនុញ្ញាតឱ្យពួកគេធ្វើដំណើរចូលប្រទេសថៃ ៕