សហរដ្ឋអាមេរិក៖ លោក Cagdas Halicilar អាយុ ៤៦ ឆ្នាំធ្លាប់ជាជាងអគ្គិសនីធម្មតាម្នាក់ ប៉ុន្តែស្រាប់តែបានក្លាយជាបុគ្គលដ៏ល្បីល្បាញដោយសារតែមុខស្រដៀងនឹងស្ថាបនិក Amazon លោក Jeff Bezos ដែលជាមហាសេដ្ឋីទីពីររបស់ពិភពលោក។
យោងតាមការចុះផ្សាយរបស់ New York Post កាលពីពេលថ្មីៗនេះបានឱ្យដឹងថា លោក Cagdas Halicilar ដែលជាជនជាតិអាមេរិក រស់នៅទីក្រុង Leimen រដ្ឋ Baden Wurttemberg កាលពីមុនគឺជាជាងអគ្គិសនីសាមញ្ញម្នាក់ដែលមិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ ក្រោយមកគាត់ក៏បានផ្លាស់ប្តូរការងារទៅចាប់ផ្តើមក្នុងវិស័យភស្តុភារជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលពាក់ព័ន្ធនឹងការផ្ទុក និងការដឹកជញ្ជូនទំនិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB4pr2HFz9JGIw15AdKVUvnn0PDWTj5ziFMHpHgm70VUYrgiXr9KepZ62pboKKSPcz5VnOyZ4NF0D-UWNz7OE-Kpp6ZMWTG-_S-rS_w_AJVa8zRQEzYfPdLGTIqUK2X9d63u3M_0lsWhVE_8fiw_IV0VmWZDPSAE_1C5HSis2-9QzrCmXPLbwGgzxAj5Q/s600/cagdas-halicilar.jpeg

ក្នុងពេលជាមួយគ្នានោះ មនុស្សជាច្រើននៅក្នុងកន្លែងការងារថ្មីរបស់គាត់ក៏បានចាប់អារម្មណ៍នឹងមុខមាត់របស់គាត់ជាខ្លាំង ដោយពួកគេនិយាយថាមុខគាត់គឺពិតជាស្រដៀងនឹងមហាសេដ្ឋីពិភពលោក Jeff Bezos ខ្លាំងណាស់។ មិនយូរប៉ុន្មានពួកគេក៏បាននាំគ្នាថតរូបជាមួយលោក Cagdas Halicilar ហើយក៏បានយកទៅបង្ហោះក្នុងបណ្តាញសង្គម ភ្លាមនោះរូបថតរបស់គាត់ក៏បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សជាច្រើនបានចូលខំមិនថា លោក Cagdas Halicilar ពិតជាមានមុខមាត់ដូចនឹង Jeff Bezos ពិតមែន ហើយពួកគាត់មើលទៅដូចជាបងប្អូនភ្លោះអញ្ចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghI98h6hehtvUtYQMuPFk6S8NnN0PWEmx0oMV2ARS9Ihy3JHwADEy4eSXsmFWzc5CIrhyphenhyphenp4J0tFky5ZRHNyGzrbQrS95YowJleV_qACUoRujASLBT9IJbjConZeIJxp_v37qWlS3379V5fzaKdsZgujpCkMjQhyphenhyphen6198l7nfiTNQRtbkq1-D9XVmbyNqOA/s640/fbce14b3aa4a13e4412b1f99c55ff137.jpg

កិត្តិនាមនេះបានប្រែក្លាយលោក Cagdas Halicilar ពីជាងអគ្គិសនីទៅជាមនុស្សល្បីល្បាញម្នាក់ដែលមានជីវិតដ៏ប្រណិត។ គាត់បានទទួលឱកាសចូលរួមព្រឹត្តិការណ៍ និងកម្មវិធីហ្គេមនៅស្ថានីយ៍ទូរទស្សន៍អាល្លឺម៉ង់ ហើយគាត់ថែមទាំងត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងវគ្គនៃស៊េរី Netflix ដែលមានឈ្មោះថា King of Stonks ទៀតផង។ Cagdas Halicilar បាននិយាយថាគាត់មិនចាំបាច់ផ្លាស់ប្តូរខ្លួនឯងច្រើនដើម្បីក្លាយជា Jeff Bezos នោះទេ។https://static.tnn.in/thumb/msid-109410203,thumbsize-1092803,width-1280,height-720,resizemode-75/109410203.jpg

Cagdas បានបន្តទៀតថា “គាត់មានរបៀបស្លៀកពាក់ផ្ទាល់ខ្លួនបែបសាមញ្ញជាមួយខោខូវប៊យ និងអាវប៉ូឡូ” ប៉ុន្តែទោះជាយ៉ាងណារឿងតែមួយគត់ដែលគាត់ត្រូវធ្វើគឺរក្សាក្បាលទំពែក ហើយប្រើក្រែម Nivea ជាប្រចាំ។ កន្លងទៅលោក Cagdas Halicilar ធ្លាប់បានដើរចូលទៅក្នុងបរិវេណក្រុមហ៊ុន Amazon ហើយភ្លាមៗនោះមានបុគ្គលិកជាច្រើនបានសុំថតរូបជាមួយគាត់។ ពួកគេបាននិយាយថា រូបរាងរបស់ Cagdas គឺពិតជាស្រដៀងនឹង Bezos ខ្លាំងណាស់ ដែលបុគ្គលិក Amazon គិតថាគាត់ជាចៅហ្វាយរបស់ពួកគេ៕