ប្រទេសវៀតណាម ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានរាយការណ៍ថា កាលពីត្រីមាសទី១ (ចាប់ពីខែមករា ដល់ខែមីនា) ឆ្នាំ២០២៤ វៀតណាមបាននាំចេញអង្ករទៅក្រៅប្រទេស ស្មើជាង២លាន១សែនតោន កើនឡើង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ ការនាំចេញអង្ករបានបង្កើតប្រាក់ចំណូលចូលប្រទេស ស្មើប្រមាណ១.៤០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7eIkVUwgc6RFiQ-gpI-8L2D_vGGAAfddalsZE7DiI_X7x2YtBW6z9_JK7TGH-BEA9svcw-kmdaPHYPRWVXaRu7t6sl5_8XUDvwg8B4nUKj20Md9yaWLYvc27oF59EvrCUUwxujRNvfB-lWLuYFNteoQEAkRdny82UAnucgDu7IsmRe4KDPWnqVEVfuo/s1600/rice-1680248066.jpg

សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ថា ហ្វីលីពីន គឺជាប្រទេសនាំចូលអង្ករវៀតណាមក្នុងបរិមាណច្រើនបំផុត ស្មើនឹង៣៨% នៃចំណែកទីផ្សារ ។ រីឯប្រទេសមួយចំនួនទៀតដែលបានទិញអង្ករច្រើនពីវៀតណាម រួមមាន ៖ ឥណ្ឌូណេស៊ី, ចិន, ហ្គាណា, ម៉ាឡេស៊ី និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYSHPX1K3EIAj3A2PJmN37A9YJ_oy-qUAckZlryRAOL_3rdvyqRANOAg3tqr-UzRSC5X4_S7zO2D9zZnWeujJGNMTgqS0Epem3rjaLktmcxYb1awgkxbMhFWp_6aL9JLtLAEWbJUx07juxFaM0u1-TNB5SkoemLtB4BpW2lsHUmUBTfFaUr7K08cl3Z_g/s3500/KULMEDVSNRJTDJZBF7347Y4TIU.jpg

រដ្ឋាភិបាលវៀតណាមបានអំពាវនាវឱ្យបណ្តាក្រុមហ៊ុននាំចេញអង្ករវៀតណាមព្យាយាមពង្រីកទីផ្សារ និងបង្កើនគុណភាពផលិតផលឱ្យកាន់តែល្អ ដើម្បីធ្វើឱ្យអង្ករវៀតណាមមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារពិភពលោក ។ នៅខែមេសា ឆ្នាំ២០២៤ តម្លៃនាំចេញអង្ករបាក់របស់វៀតណាម ស្មើនឹង៥៧៦ដុល្លារអាមេរិកក្នុង១តោន ធ្លាក់ចុះ១២% បើធៀបនឹងអំឡុងពេលដើមឆ្នាំ២០២៤ ហើយវាជាតម្លៃទាបជាងគូប្រជែងផ្សេងទៀត ដូចជា ៖ ប្រទេសថៃ និងប៉ាគីស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGZZzUB8YFVDdalro6X8gVicwIVzLZjaAiFUChW5GLjb54FRZrYlouw1DgIgYaVuaeJl84NTiLSb7yWo5azP2PW2Uw0l9YY_T9VuHFbwY38rUip7dPGKWcF9LNH8E67lZT0mXDiwEpeiOComL80stNhJtAjJz85Gm2R5cuCpBDaQ7rDkvQ7cfiKAEZ8jY/s787/gao_mekong_2-1601.jpg

បើតាមក្រុមអាជីវករលក់អង្ករឱ្យដឹងថា ការប្រមូលទិន្នផលស្រូវនៅរដូវរងា និងនិទាឃរដូវដ៏ច្រើនបំផុតក្នុងឆ្នាំ២០២៤ នឹងបញ្ចប់ការប្រមូលផលនៅចុងខែមេសា ឆ្នាំ២០២៤ ហើយគេរំពឹងថា តម្លៃអង្ករនឹងកើនឡើងបន្ថែមទៀតនៅជិតដល់ពេលបញ្ចប់ការប្រមូលផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeB9KLbk2GBkF0DIXSJkDTSf-LgCe9h9AGTLTm8DkaGzAWzle13Qsl-07D8YreiGyNtNky9IS0nKROvFmcld8QMEDh3Wf8zUC50miH12SZl14rP72OWKr_Sx5DsPaB6Y_tpp16llWnKssd8v-RRH4GZ7Bew8wElW76rrC_citGhkLy0cEzQJeBRL5DfX8/s1200/download.jpg

កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាមបាននាំចេញអង្ករ ស្មើចំនួន៨លាន១សែន៣ម៉ឺនតោន ហើយធ្វើឱ្យវៀតណាមទទួលបានប្រាក់ចំណូលរហូតដល់៤.៧០០លានដុល្លារអាមេរិក ។ រីឯនៅឆ្នាំ២០២៤នេះ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅទទួលប្រាក់ចំណូលពីការនាំចេញអង្ករ ឱ្យបាន៥.០០០លានដុល្លារអាមេរិក ៕