បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ បឹងទន្លេសាប គឺស្ថិតនៅជាប់ខេត្តសក្តានុពលទាំង៥របស់កម្ពុជា រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ខេត្តទាំងនេះមិនត្រឹមតែប្រមូលផ្តុំទៅដោយប្រាសាទបុរាណរាប់ពាន់ឆ្នាំរបស់ខ្មែរជាច្រើនប៉ុណ្ណោះទេ ថែមទាំងសម្បូរដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិរាប់រយពាន់កន្លែង ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បង្កើតបានជាប្រភពចំណូលដ៏កាក់កបរបស់ប្រជាពលរដ្ឋ ជាពិសេសគឺជួយជំរុញចំណូលសេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរផងដែរ។ ដូច្នេះ ខាងក្រោមនេះ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងល្បីៗបំផុតជុំវិញបឹងទន្លេសាបនៃប្រទេសកម្ពុជា៖

១ ខេត្តសៀមរាប ៖ ជាខេត្តដែលស្ថិតជាប់នឹងបឹងទន្លេសាប ដែលបន្ថែមពីការដែលសម្បូរដោយរប្បធម៌អរិយធម៌ ស្ថាបតិយ្យកម្មចំណាស់ៗជាច្រើន ខេត្តមួយនេះក៏មានគោលដៅអេកូទេសចរណ៍ធម្មជាតិជាច្រើនកន្លែងរាប់មិនអស់ផងដែររួមមាន កំពង់ផែកំពង់ឃ្លាំង ,កំពង់ផែចុងឃ្នៀស ,កំពង់ភ្លុក ,បឹងពារាំង ,ជំរំសត្វស្លាប បឹងព្រះពន្លៃ។ តាមរយៈភូមិធម្មជាតិទាំងនេះ ភ្ញៀវទេសចរគ្រប់រូបគឺអាចមកលេងកម្សាន្តដើម្បីយល់ដឹងអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបឹងទន្លេសាប ការនេសាទ ទស្សនាសត្វស្លាប ព្រៃលិចទឹក សេវាកម្មស្នាក់នៅ ភ្លក្សម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់ និងរួមមានសកម្មភាពសប្បាយៗជាច្រើនទៀតដូចជា ជិះទូក ជិះគោរក្របី បោះតង់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeuFHFOkw1jI0_pJgrvV1ZO3P2_2jq-IqQuoWmcSrag27ruX_pHLCAcVcUWj6ExipqXrgMJuQujw59JXVAHVFgbT2Qc1ULuSguGU9IbZmN0rDnIRy-rwjar5VnDhGlrr46vFnPy373IC0cCB1j3-NyleQw18FqBtz3UI_2c8JNhJSP6OTiZ235ir8MtH4/s2048/119731833_389592169101562_5323910764026349185_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgflVD1qmMAS2-uAZ4OeLKhvv9H-K1nJCMdQWQvLvCVNHHo7V32nDRJNwPXrC9xZb4mLXJuAEPc0K1lXMDOKRzwj1ckH1JD9d81DsBnmCt98ES810hVKy25DDOBv9PhhKxvFgr7Fepl7yy2khyphenhyphenm5G94Uxv9q8kVyW08Xb3e9x2qPhzk7tHtjRoVJrPsXqw/s960/bird-1.jpg

២ ខេត្តបាត់ដំបង៖ គោលដៅទេសចរណ៍ដ៏ទាក់ទាញមួយស្ថិតនៅក្នុងខេត្តបបាត់ដំបង គឺ សហគមន៍អេកូទេសចរណ៍ព្រែកទាល់។ វាគឺមានទីតាំងស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមកាណូត ។ សក្តានុពលនៅសហគមន៍ព្រែកទាល់នេះរួមមាន ៖ សត្វស្លាបចម្រុះ ទេសភាពបឹងទន្លេសាប ទេសភាពព្រៃលិចទឹក ភូមិអណ្តែតទឹក សហគមន៍នេសាទ សិប្បកម្មកែច្នៃកំប្លោកជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg___wiF22Jwkr3SWCiICgr7AQpwHWRaMxvpW2AiiZgBOrtV9lMHgw_xkh-rpG64bTmRZoJP6uCnDkuuv1TpEsaT81Fv2VL7Lfjl6uAlr0up91fCNrGaTyN0QdvmojkrX_q8tDGgPjfq8Mh6i8cBe8xCkiBlqfqklsIIyvbbw6UxrAuogurzVJufgPHiKs/s1000/279286308_297478595894525_8936933398397722145_n-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpigJpI0_e21G9vSqCINykx0u1Ul4bT5zO-4BefEVWzw36acc0-srQQkSV4m3wewA7r_EArlzU_rdas3erQbhww0aNe4oGhrIP1Rh-Sc22ljvI1Rrf_0xNxBXniBH9rST6YuWHkvkAUjRW_DkuqC_hge3AR41j5GRlBfHl88CVIWbV-EHGGLWimxSx0kY/s2048/143800001.jpg
៣ ខេត្តកំពង់ធំ៖ សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ និងបឹងទន្លេឆ្មា គឺជាគោលដៅដ៏ពេញនិយមបំផុតក្នុងខេត្តកំពង់ធំ។ អេកូទេសចរណ៍ផាត់សណ្តាយ ជាកន្លែងកម្សាន្តសម្រាកលម្ហែកាយបែបធម្មជាតិដ៏ល្អបំផុត ជាមួយនឹងភាពរៀបរយនិងស្រស់ស្អាតនៃផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋ ព្រៃលិចទឹករាប់ម៉ឺនហិកតា ដើមស្តី (ប្រភេទឈើព្រៃលិចទឹក) មានអាយុកាលជាង ២០០ឆ្នាំ និងមានទំហំធំរហូតដល់ទៅ១២ឱបមនុស្សពេញវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZT-72Ot0s2hhaqSZw1xuQCgmeWlXevlIcOiCvgMgPZoTe5NckJd_YuxiZWg7-OKacUFV6v8GZpsQRz_vgEwNj2Qx575zkZFA8_HDFxvmy9E6uLLfCDsP4P6BAbmURxosGTg2l4bu4U9GW3_7G1ykik8p8IyZkbOqGM_ONNKzyJWRzWPkED9unDliY9kU/s1201/56172C98-2BDD-43D0-A304-D9DF2C0.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-_8dokfb53xrFklr9frlDzF68EP9FxTc9gX8yzgeJNmpSsCMvhteux3oPHr5d2OdGkJtPZyvhJap-UrQ2UywJMjoG9nDHGhxBh62BGamH1Ljvu4BhsVkDDagssSU_YqsoOQIuG1L37EqC1yvwn_O4BDAvLsM7VCy7emi5t7XmqAPvtGB_mYfJALdiTOw/s780/130.png

ចំណែកឯ បឹងទន្លេឆ្មា គឺជាជម្រកដ៏សុខសាន្តរបស់ហ្វួងសត្វស្លាបបក្សីជាច្រើនប្រភេទរាប់ពាន់ក្បាល សម្បូរដោយជីវចម្រុះ ព្រៃលិចទឹក អមជាមួយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ ដែលបឹងទន្លេឆ្មាទាំងមូលគឺគ្របដណ្តប់លើផ្ទៃដីប្រមាណនឹង៤០០ហិកតាផងដែរ។

៤ ខេត្តពោធិ៍សាត់៖ សហគមន៍ភូមិបណ្តែតទឹកកំពង់ហ្លួង នៃខេត្តពោធិ៍សាត់ បច្ចុប្បន្នសហគមន៍ភូមិរបស់ប្រជាពលរដ្ឋនៅក្នុងការរស់នៅនិងចិញ្ចឹមជីវិតនៅលើផ្ទៃទឹក ទាំងការជួញដូរអាជីវកម្ម និងការនេសាទផ្សេងៗ ប្រមូលផ្តុំទៅដោយជីវចម្រុះគ្រប់ប្រភេទផងដែរ។ បន្ថែមពីនេះ កាលពីដើមឡើយ កំពង់ហ្លួងគឺជាកំពង់សម្រាប់ស្ដេចសំចត តាំងពីមុនរជ្ជកាលព្រះបាទអង្គច័ន្ទរាជា និងក្នុងសម័យព្រះអង្គច័ន្ទរាជាផ្ទាល់ ទើបកន្លែងមួយនេះបានជាប់ឈ្មោះ «កំពង់ហ្លួងៗ» រហូតដល់សព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcczSQvIICoySt07rEceG4yuVEbCZJC9MuHP5Qwqn33ITNrTsoyMoqL-nRiy_sQEaypwVXvhOf6GSqUVXzKS7vbxDUyiEI42zMhTd4YCH1JPVQ26dNkpn-ynTNXbkCcqtxUkjv7IErCBVAc_y8tM-_TxrTutTY9UUxBUwwyMw4yj7YiC9Kg0IUYKOe6Q4/s960/426299492_777645557729538_2055904842920058680_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvYPogK8Ck4kdG6PL2wwpagr2JIOUtQqY6nBrmEON4GIUBTnyZ-1eHDN6xLFGDFeBaukqClZyk9qH_lXndqnsLUz8Jlay4Ue6sZQkL_bvmG60RbQzYFWk3BsclzXf5ct4hrtNg0CW3Y-1e_9Pjo7y5DPaMKUUkBnpUu6tRN5LwFa_I6gi2ADfx2UCR8l0/s960/426304192_777645311062896_7212945130502683538_n.jpg

៥ ខេត្តកំពង់ឆ្នាំង៖ រមណីយដ្ឋានភ្នំនាងកង្រី គឺជាភ្នំប្រវត្តិសាស្រ្តនៃរឿង«ឬទ្ធិសែននាងកង្រី » ។ បន្ថែមពីនេះ ភ្នំនាងកង្រីមានសម្រស់ព្រៃភ្នំ និងទឹកទន្លេជាប់ជើងភ្នំជាការទាក់ទាញបំផុត។ ទស្សនីយភាពធម្មជាតិ ភ្នំនាងកង្រី បានបង្ហាញពីរូបរាងភ្នំយ៉ាងចម្លែក គឺដូចជារាងមនុស្សស្រីកំពុងដេក ។ នៅលើភ្នំនាងកង្រី ក៏មានដើមឈើតូចធំជាច្រើនប្រភេទ និងមានទន្លេយ៉ាងធំល្វឹងល្វើយ អាចឱ្យអ្នកទេសចរជាតិអន្តរជាតិ ជិះទូកកម្សាន្ត គយគន់មើលពីសម្រស់ភ្នំនាងកង្រី ពីត្រើយម្ខាងនៃទន្លេផ្សារក្រោមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCYTb9bPQtnHMQRzmep6xZB0lcRJF_ujTX7iCKeMoO_BAB6mVc91WjhXTxig2fC7qKPQtO7_uLSzTEr6Z1VC7yDbuMQL8W7Dv0HZeMyB-OJJdyRa2yRlQhz2EdXbiBCtmi_N11EqbJIkiTctYpKE9BLSUhydTT1t2T9u-23UrcAewnNEyeNR9-h9hNnYs/s720/190511_135153853213503_1911700_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaMmAL_zteuvHr4N6hHoshG3-FerovzhgwMfvFdCKhJWkMCQmP8CSc8VzAcYVtJziMB2q3qiix3xb6RgCMbrAUbTNmsTRnmPzAStxIC_c7TqfNyB0-NfVVhwnQzddTomFSz0Slb5j9oEA7EotyXAwgysIndrdrtLz0U5Vl89cdwnoOP1lzxQm-xnnZis0/s512/unnamed.jpg