បទចម្រៀងថ្មីមានចំណងជើង «តប់» របស់តារាចម្រៀង មាស សុខសោភា ដែលមានឃ្លាថា «កុំបាញ់ទឹកដាក់មុខអូន» ត្រូវរងនូវមតិរិះគន់ពីសាធារណជនព្រោះតែអត្ថន័យខ្លះក្នុងបទនេះត្រូវបានអ្នកមួយចំនួនបៀបធៀបក្នុងន័យផ្សេងខណៈក៏មានកាំភ្លើងបាញ់ទឹកដូចគ្នា។ ទោះយ៉ាងណា បន្ទាប់ពីមានមតិរិះគន់តារាចម្រៀងរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមថាបើលោកទាំងឡាយស្តាប់ចម្រៀងខ្លួនហើយទទួលបាននូវសេចក្តីទុក្ខនោះនាងក៏មិនមានសិទិ្ធទៅបង្ខំឡើយព្រោះថាសេចក្តីសុខពិតប្រាកដគឺជាភាវៈធម្មជាតិមួយដែលផ្តើមចេញមកពីកិលេស «ល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY5cjDz6xPWWsYk9gkSCuDCStF2ZAylKCnxDq9iz6pDIIs7xeVchXmM9JTGomNbYzcpP9Dj8D2vEHgzJ83hsue0o7qoFGXzmr8jOazOLyrrqstPf9W0Y5I1M2oMeWdGpaiBFJ7kRnY08lh5Ks_M-D__PS4svNBwpjXos1l91o66rBFPJ8qYiQH-zsDEGk/s2048/image_2024-04-11_10-13-33.png

នៅល្ងាចថ្ងៃទី១០ ខែមេសា តារាចម្រៀង មាស សុខសោភា បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «សិល្បៈចម្រៀងដែលខ្ញុំនិងក្រុមការងាររបស់ខ្ញុំបង្កើតឡើងមកសម្រាប់អ្នកគាំទ្ររបស់ខ្ញុំទទួលបានសេចក្តីសុខទៅតាមមនោអារម្មណ៍នៃការគិតរបស់គាត់ តែបើលោកទាំងឡាយស្តាប់ចម្រៀងរបស់ខ្ញុំហើយទទួលបាននូវសេចក្តីទុក្ខនោះក៏ខ្ញុំមិនមានសិទិ្ធទៅបង្ខំឱ្យលោកអ្នកក្នុងការបញ្ចេញយោបល់របស់គាត់ឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjndNYgnOXxRha1xAERwTauf7u0YPwlP-OKY7bE63KtCFX51KWHPunAY_aP_6qXEqp7cVS84jYeLEvmucLpM0cPNo8E2TspjETPaBXw0zzdO-Ts9WIM89SrQCSGtPcZsV-oYKsUT0Bs5ApkdQgmkf842Fn856Eg9-DDPyDcwUYCLugq28Xj6LTmryuvirc/s2048/image_2024-04-11_10-13-35.png

តារាចម្រៀងរូបនេះបន្ថែមទៀតថា «សេចក្តីសុខពិតប្រាកដគឺជាភាវៈធម្មជាតិមួយដែលផ្តើមចេញមកពីកិលេស «ល្អ» អរគុណបងប្អូនគាំទ្រដោយក្តីគោរពស្រលាញ់ពីនាងខ្ញុំ មាស សុខសោភា»។ ការលើកឡើងរបស់តារាចម្រៀងរូបនេះធ្វើឡើងបន្ទាប់ពីមានមតិរិះគន់បទចម្រៀងថ្មីនាងមានចំណងជើងថា «តប់» ដែលមានឃ្លាថា «កុំបាញ់ទឹកដាក់មុខអូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIOdK5ZgVK-ddIyn7rL3vY8uRyNyw1GfswLhCJf1iBuIf3IPrK8xpOe5ghJZZb_cxxZB000E348BA8_eUL_pX8wtCZZk8DMDnQ-_UEYcJHB1A_RdlTgx2C4VnG0GcDdr0FNWbTr729M3OazUqsUMqGqSuZENzUdr-aTwpk5JMBXwxRwFMGTw3KRwgqM1k/s2048/image_2024-04-11_10-13-36.png
គួរបញ្ជាក់ថា វីដេអូចម្រៀងពេញនៃបទ «តប់» បានទម្លាក់នៅព្រឹកថ្ងៃទី៧ ខែមេសា នៅលើផលិតកម្មរបស់តារាចម្រៀងរូបនេះនិងផេករបស់ មាស សុខសោភា និងបានចេញវីដេអូខ្លីកាលពីថ្ងៃទី៦ ខែមេសា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVU5RrggP8RRifxrqL1BhEsecTrD4mWldcn5modEGxm42Sl-545MaYAYgAbhFbp0XnVQeU95AGsQHY63jgHw4Tmuhr1l13jzQxwbqkdCBT0ryy2OW8hFBF0gMD8J_gbBZQzGsbJnlemitPUplodwOZm6h6YkSfnw1v6d77GhI8s0rQqaOxw0GBPu7otK8/s2048/image_2024-04-11_10-13-44.png

អ្នកមួយចំនួនបានបញ្ចេញមតិរិះគន់ទៅកាន់វីដេអូចម្រៀងរបស់តារាចម្រៀង មាស សុខសោភា ដោយសារតែបានយកកាំភ្លើងបាញ់ទឹកមកថត និងប៉ារ៉ូលចម្រៀង បងកុំបាញ់ទឹកដាក់មុខអូន ដែលអ្នកមួយចំនួនបានគិតទៅលើផ្លូវផ្សេង ខណៈបានស្លៀកសំលៀកបំពាក់បុរាណ មានការរាំលោតកញ្ឆេង កាយវិកាយម្ញែកពេក។ អ្នកខ្លះថា សម្លៀកបំពាក់គួរសម តែអត្ថន័យបទចម្រៀង និងកាយវិការពិបាកវិនិច្ឆ័យបន្តិច ហើយខុសសម័យកាលទៀត រួមជាមួយមតិយោបល់ជាច្រើនទៀត៕