បន្ទាប់ពីរងនូវមតិរិះគន់ពីសាធារណជនអ្នកសិល្បៈជុំវិញបញ្ហាចម្រូងចម្រាសរបស់ Hashtag Band និង វិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម លោក ថាវ សុខផល ជានាយកសាលាបានចេញសេចក្តីបំភ្លឺដោយបានអះអាងថាគណៈគ្រប់គ្រងសាលាមិនមានចេតនាមើលងាយសិល្បៈដូចតាមការលើកឡើង។ មុនឈានដល់ការប្រកាសនេះខាងសាលាបានព្យាយាមសំណូមពរក្រុមការងារ Hashtag Band នៅខាងក្រោមឆាកស្ងាត់ៗ២ដងហើយដោយចង់ឱ្យសម្តែងតែ៣បទប៉ុន្តែក្រុមចម្រៀងនេះនៅចចេសសម្តែង៦បទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiI7pR6jkTaMVeqp6r_1ozPPhY4WfOwEesj0LMcme4QC5FJULmmEETkhF7vGkTUqgNTcesEHtke3w8CyUrddlEPoirVi2lHe0pML43Jkh5fik_cv3u5kZ_4tu_xeJwWoODIndy1Ox9SGUCVJzJORKjWuLo5XTLLcZpqCHCZRfCvz8D01lshC_JF9pnz5c/s1620/image_2024-04-11_09-09-33.png

សេចក្តីបំភ្លឺព័ត៌មានរបស់វិទ្យាល័យព្រះសីហនុនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា គណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាប ជូនសាធារណជន និងអ្នកនិយមលេងតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកទាំងអស់មេត្តាជ្រាបថា៖ នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ មានគេហៈទំព័រ Facebook Hashtag Band បានចោទមកលើ គណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុ ថាមិនឱ្យតម្លៃសិល្បៈតាមរយៈការចេញផ្សាយតាមបណ្តាញសង្គម Facebook ដែលមានចំណងជើងអត្ថបទ «ឯណាទៅតម្លៃ សិល្បៈ? ពួកខ្ញុំអត់ខឹងទេ តែខ្ញុំអស់ សំណើច ដែលខ្លួនលោកជាគណៈគ្រប់គ្រងមួយរូបដែរ តែបែជាខ្វះសីលធម៌ក្នុងការរស់នៅទៅវិញ»និងសារសំឡេងនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSvhbBD1sgTHiYuLkUEUfISzG7s4HEDXGDHU-REz-eOCA7PbTrI2deq3W_yIZJSjMYjLjt5epALCQctCw-8YQt3-7ZqSHW61ZCYZDegLRTMN6LuVUQe1GCSEHWu8M8U4LRjKd9f-yPjTuFnVDBOoYfAvl4e_gKYwKVEYXyBInelGMRkjWSwrAP0k8WOVM/s1080/image_2024-04-11_09-09-32.png

ពាក់ព័ន្ធនិងវីដេអូដែលគេហៈទំព័រ Facebook Hashtag Band បានបង្ហោះនោះគណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុសូមធ្វើការបដិសេធទាំងស្រុង ដោយហេតុថា យើងខ្ញុំមិនមានចេតនា មើលងាយសិល្បៈដូចតាមការលើកឡើងរបស់គេហៈទំព័រ Facebook Hashtag Band នោះឡើយ។ ដោយសារខ្លឹមសារក្នុងវីដេអូដែលគេហៈទំព័រ Facebook Hashtag Band បានបង្ហោះនោះ ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ កិត្តិយស កេរ្តិ៍ឈ្មោះ គណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុនៅក្នុងសង្គម ជាពិសេសបានធ្វើឱ្យសារធារណជនមានការយល់ច្រឡំ រហូតដល់មានការប្រមាថតាមរយៈបណ្តាញ សង្គម Facebook មកលើគណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbC3x2NeU_YMeRHGx2lDl7PplVF66Tuof_ZIuzT97lyZVBYTbAggCMCJmp6iXms1bHQ4XDCCRPKnpFp9rHQmCbl0KPcmjoGu7OBdeoXaKh0MENw_jZcXFNUXMfaVOlPwFEAHfvWCBD_GgrJ1bZKCw-NfO2C9nsDtEN0IzZmXaqOnqCiHnBrbSqIaEI03Y/s2048/image_2024-04-09_09-34-08.png

ខាងសាលាបានបញ្ជាក់ទៀតថា ក្រុម Hashtag Band ដែលបានមកចូលរួមច្រៀងនៅក្នុងកម្មវិធីសង្ក្រាន្តល្ងាចថ្ងៃទី ៨ មេសា ឆ្នាំ២០២៤នោះ គណៈគ្រប់គ្រងសាលាមិនបានជួល ឬអញ្ជើញពួកគាត់មកចូលរួមសម្តែងនោះទេ ហើយពួកគាត់ក៏មិនបានមកសុំការអនុញ្ញាត្តិសម្តែងពីគណៈគ្រប់គ្រងសាលាផ្ទាល់ដែរ។ ដោយសេចក្តីស្រឡាញ់សិល្បៈ និងការយោគយល់គណៈគ្រប់គ្រងសាលាមិនបានឃាត់ឃាំងពួកគាត់សម្តែងនោះទេ ទាំងដែលពួកគាត់មិនបានឱ្យតម្លៃមកលើគណៈគ្រប់គ្រងសាលាបន្តិចសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSIkKeFLk6tE3t9z1tl1MvJqhfIEoIGdZD0MgaPcL04Rj-CO-WI6YNvEOBRTn8bt8MnNcOhMJLHnjLuetFhyphenhyphenXpp3LaLPVRYQGnfufUGM6SwOpGp4yfNnw29E845QAV3SRRmh3nPm6O5cR0Yu0CJMChWjmqdQR6SMYl6X75718cO_apO_dJ_m1_SqmTvZ8/s2048/image_2024-04-09_09-34-10.png

លោក ថាវ សុខផល នាយកសាលាព្រះសីហនុ បានបញ្ជាក់ថា កំឡុងពេល Hashtag Band កំពុងរៀបចំសម្តែង ក្នុងនាមលោកជានាយកសាលាបានព្យាយាមសំណូមពរជាមួយក្រុមការងាររបស់ Hashtag Band ស្ងាត់ៗនៅខាងក្រោមឆាកពីរដងរួចមកហើយ ដោយសុំឱ្យ
ពួកគាត់ធ្វើការសម្តែងតែ៣បទបានហើយ ដោយហេតុថាខកខានកម្មវិធីរបស់សាលាដែលបានគ្រោងទុកប៉ុន្តែ Hashtag Band នៅតែចចេសចង់បាន៦បទដោយមិនឱ្យតម្លៃមកលើកម្មវិធីសង្រ្កាន្តវិទ្យាល័យយើង។ ដូច្នេះហើយទើបនាយករងដែលជាគណៈកម្មការកាន់កម្មវិធីប្រកាសសុំការអធ្យាស្រ័យពីពួកគាត់ម្តងទៀតឱ្យសម្តែងតែ៣បទបានហើយ៕