ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក Chatchart Sitthiphan អភិបាលក្រុងបាងកក ព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះត្រួតពិនិត្យក្នុងតំបន់ ក្រោយពីអាជ្ញាធររកឃើញសារធាតុគីមីប្រភេទ Cadmium ក្នុងក្រុមហ៊ុនផលិតលោហៈ ព្រមទាំងប្រកាសពីតំបន់ គ្រោះថ្នា.ក់ ជាសាធារណៈ ។ បើតាមអាជ្ញាធរបញ្ជាក់ថា សារធាតុគីមី Cadmium គឺជាប្រភេទរ៉ែលោហៈធ្ងន់ ហើយត្រូវបានគេប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBSzBaFexv2qmhQgXz2FiH0kKTZI1HfrNB1ohktQxIOCDj2nMrlykGpQDmRTnVJx6WlNhnx0E1rabNpNidPBYwcHL7QpDa9UQHHwLbMXVC1-76e_xRJucx2jboCqZbp0ATPXP9gRmHzuDJ7gg24evTKhqHixng1wXxzqv8Wn46s9LD24OjaG1FoQrttA/s1200/photo_2024-04-11_12-18-03%20(2).jpg

ជំហានដំបូង ក្រុមមន្ត្រីបានរកឃើញសារធាតុគីមីនេះចំនួន១៩០ការ៉ុង មានទម្ងន់ប្រមាណ៣០០តោន ។ ហេតុនេះ ការិយាល័យស្រុកបាងសឿ បានចេញសេចក្តីប្រកាសមួយ ហាមពលរដ្ឋចូលទៅកាន់បរិវេណ ឬប្រកបអាជីវកម្មក្នុងតំបន់ដែលអាជ្ញាធរកំណត់ ក្រោយពីអាជ្ញាធររកឃើញថា មានសារធាតុគីមី Cadmium នៅក្នុងបរិវេណក្រុមហ៊ុនផលិតលោហៈ ដែលមានទីតាំងនៅផ្លូវប្រាឆារ៉ាត់ ១, តំបន់បាងសឿ ទីក្រុងបាងកក ។ វាសារធាតុគីមីបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិត ។

លោក Chatchart Sitthiphan អភិបាលក្រុងបាងកកបានអរគុណដល់ក្រសួងឧស្សាហកម្ម ដែលប្រជុំពិភាក្សាគ្នាកាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ដោយសារព្រួយបារម្ភពីការរកឃើញសារធាតុគីមី Cadmium នៅខេត្តណាខនប៉ាធុម នាពេលកន្លងមក ។ លោកអភិបាលក្រុងបាងកក បានជជែកជាមួយមន្ត្រីក្រសួងឧស្សាហកម្ម និងរោងចក្រ ហើយពួកគេផ្តល់ទិន្នន័យថា បានរកឃើញសារធាតុគីមីគ្រោះថ្នាក់នេះនៅរោងចក្រចំនួន២៥២កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIaJrMgo2OKneXVU2JuDHj15aCD_PNa2oIQ9rg4RlBrtMSZFze_xDKnAFJ0V7YLvPHlqIMo51qwgVph_c0jSxggc6xnKmeJ1Hp2MePF1oK2wt16dNdM85ITPn8R9MwOvqVCYEP7OVmErf45Hj72tLMIs9qZVPFqpRT1A6SMAjWgbFf0YsLIhqybSUjLWU/s1200/photo_2024-04-11_12-18-02.jpg

ហេតុនេះ លោកអភិបាលក្រុងបាងកកបានចេញបញ្ជាឱ្យអាជ្ញាធរចុះត្រួតពិនិត្យនៅតាមរោងចក្រទាំងអស់ ដើម្បីរកឱ្យឃើញសារធាតុគីមីគ្រោះថ្នាក់នេះ ហើយលោកក៏បានអរគុណដល់សមត្ថកិច្ចផងដែរ ដែលបានស៊ើបអង្កេតរកឃើញសារធាតុគីមីគ្រោះថ្នាក់ខ្លាំង បើទោះជាពិបាកស្វែងរកក្តី ពីព្រោះអាចមានការលាក់បាំង ។ ជំហានបន្ទាប់ គឺការប្រកាសពីតំបន់គ្រោះថ្នាក់ជាសាធារណៈ ព្រមទាំងពិនិត្យសុខភាពពលរដ្ឋរស់នៅក្នុងតំបន់ទាំងអស់ ។

គួរបញ្ជាក់ថា សារធាតុគីមី Cadmium គឺជាកាកសំណល់ឧស្សាហកម្ម និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជីវិតមនុស្សដែលបាននៅជិត ឬប៉ះពាល់វា ដូចជា ៖ បណ្តាលឱ្យកើតជំងឺមហារីក និងបំផ្លាញឆ្អឹង ។ នៅពេលសារធាតុគីមីនេះជ្រាបចូលក្នុងរាងកាយ វានឹងទៅប្រមូលផ្តុំក្នុងតម្រងនោម ហើយធ្វើឱ្យតម្រងនោមខូចដំណើរការ ឬបណ្តាលឱ្យខ្សោយតម្រងនោមរ៉ាំរ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLv49esc6TYW3d5igfDL1LevQDuS42pX0gY-AJX9WbNhJDDMDN9FM11EvkmZL26g2_j4IOoto0dzoWhF2UyXcKpMYTv6fokrkhTbYjMd-u7bVamAQyR3XKP2HVstzVpv1ycCo3tX-JV7tptRFsLF5RIz2Bt0nKdOhg4LxEI-J1qUphrA5KcqD1Y-YpjZM/s1200/photo_2024-04-11_12-18-03.jpg

រោគសញ្ញាចុងក្រោយ អ្នកបានប៉ះពាល់សារធាតុគីមី Cadmium នឹងធុញម្ហូបអាហារ និងស្រកទម្ងន់ ហើយអ្នកប៉ះពាល់សារធាតុគីមីនេះភាគច្រើននឹងស្លាប់ដោយសារជំងឺតម្រងនោម ៕