ថ្មីៗនេះទស្សនិកជនមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ទៅលើ យឿន ពិសី បន្ទាប់ពីអតីតភរិយារបស់លោកបានលើកឡើងថាចំណងគ្រួសារឈានដល់ការលះលែងនេះដោយសារតែមានជនទី៣ ខណៈមានការបែកធ្លាយរូបភាព យឿន ពិសី ឱបថើបនារីជាគូស្នេហ៍ថ្មីយ៉ាងស្និតរមួត។ ក្រោយបែកធ្លាយនៅលើបណ្តាញសង្គមស្រាប់តែ យឿន ពិសីបង្ហាញមុខគូស្នេហ៍ថ្មីតែម្តងដោយបញ្ជាក់ថាមិនមែនជាជនទី៣ទេ។ លោកបានអះអាងថាបញ្ចាប់ទំនាក់ទំនងជាមួយអតីតភរិយាហើយទើបចាប់ផ្តើមស្នេហ៍ថ្មីនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikUgN-LInqe0B5wUxOR44obYYvvNREsgvqgvnHpuVKWBOZDTZkiQy4zSOl7bFXMzKnKMmbneeQtQOpziXuPYFPgnXTWqVYlf4qSO4ekOwcT2SNEFdyBZ-trknxYzte5kIWvYD7Wt6FDoXcqeLYG9fbtWzcQRCOoUtXOCbHQI0cF8CHuD6G_wsQ7dEOmJM/s1404/image_2024-02-22_08-47-20.png

យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ យឿន ពិសី តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី និងជាអតីតម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី១ បានបង្ហាញគូស្នេហ៍ថ្មីបន្ទាប់ពីប្រកាសលែងលះជាមួយភរិយាកាលពីខែកុម្ភៈដោយបានរៀបរាប់ថា«ខ្ញុំសូមសារភាពថាគាត់ជានារីដែលខ្ញុំស្រឡាញ់យ៉ាងពិតប្រាកដប៉ុន្តែគាត់មិនមែនជាជនទីបីទេ។ ខ្ញុំសូមសំពះសុំចិត្តពុកម៉ែបងប្អូនកុំសើចកុំយំពួកខ្ញុំអី ហើយខ្ញុំក៏សូមអរគុណគាត់ដែលសម្រេចចិត្តចូលក្នុងជីវិតខ្ញុំហើយព្រមទទួលយកខ្ញុំជាខ្ញុំបើទោះបីជាដឹងថាខ្ញុំពិការក៏ដោយព្រោះនៅពេលដែលខ្ញុំនឹងគាត់ស្រឡាញ់គ្នា គឺខ្ញុំមានឈ្មោះជាពោះម៉ាយរួចហើយ»។

យឿន ពិសី បន្តថា «ខ្ញុំលែងលះជាមួយអតីតភរិយារបស់ខ្ញុំបានមួយរយៈធំដែរហើយ ទើបខ្ញុំមានទំនាក់ទំនងជាមួយគាត់ នេះជារូបភាពមុនពេលដែលខ្ញុំទៅវះកាត់ភ្នែកប្រហែល ២ ថ្ងៃ។ ហើយរូបភាពដែលបែកធ្លាយនោះគឺជារូបភាពដែលខ្ញុំទើបតែវះកាត់ភ្នែកហើយបានមួយយប់គឺគាត់ជាអ្នកទៅលើកម្លាំងចិត្តឱ្យខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh37ccMe6Hq_UPLZCifDtu90CL_y-h5MfX_2g_0DFSo_58f8WtT_TMTZScPZt-eIWHsIMYYaHNReLUj49xMwkGfXisl7i9rQljoPgWnLroOcYngKLMs4idKCr58OgT-eF-jLSLlV0AfuPmeClYAx1urLf2Wi5-D8eQBArnSxF9e55pzscFdcLBEaigLoeA/s1280/photo_2024-04-02_09-04-34.jpg

តារាចម្រៀងរូបនេះបានលើកឡើងទៀតថា «រឿងដែលខ្ញុំត្រូវបកស្រាយខ្ញុំបានបកស្រាយរួចហើយសូមពុកម៉ែបងប្អូនបញ្ចេញមតិដោយក្រុមសីលធម៌។ ម្យ៉ាងវិញទៀតសូមមេត្តាបងប្អូនបើកចិត្តឱ្យទូលាយ បងប្អូនមួយចំនួនក៏កុំចាំបាច់ចេះរៀបចំជីវិតរបស់អ្នកដទៃធ្វើអ្វី ត្រូវចាំថាផ្លូវណាដែលត្រជាក់រស់នៅស្ងប់សុខស្រួល ផ្លូវនោះហើយដែលគ្រប់គ្នាប្រាថ្នាចង់ដើរ

យឿន ពិសី បានបញ្ជាក់ថា លោកនិងអតីតភរិយាសម្រេចចិត្តលែងលះគ្នាដោយព្រមព្រៀងនិងដោយសន្តិវិធី និងពុំមានអ្នកណាម្នាក់ផិតក្បត់អ្នកណាម្នាក់ឡើយ មូលហេតុគឺព្រោះអ្នក ទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា មិនអាចបន្តសង្វះជាប្ដីប្រពន្ធបាន។ ប៉ុន្តែចំពោះកូនៗទាំងពីររបស់លោក លោកនៅតែស្រឡាញ់ពួកគេស្មើជីវិតនិងនៅតែបំពេញតួនាទីជាឪពុកដើម្បីផ្ដល់អាហារកិច្ចជូនពួកគេរហូតដល់ធំៗរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvs-McRXJeDPss5AjbYDsHbu0l3kjeSkuyq8l61Xxczp3VyddM2GzEjdLTQVbBHC3Yqshlol0HHpyxi3XPTbf2vTVTRt97PWeqVrYCgKRXGHhBaxUFLY1DEU5CgLi14h68A5Q7eOtJuTInGlLwY2jUxBIpCAnSZrp5l1Pbs0Nzj3sf3xGbJrPCwMWZKgg/s764/image_2024-04-02_09-01-08.png

គួរបញ្ជាក់ថា យឿន ពិសី និងអតីតភរិយាអ្នកនាង ហេង កក្កដា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ដោយអ្នកទាំងពីរមានកូនប្រុសស្រីចំនួនពីរនាក់ជាចំណងដៃ។ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ យឿន ពិសី បានប្រកាសថាលោកបានលែងលះជាមួយភរិយាហើយដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ខណៈអតីតភរិយាចោទថាគ្រួសារបែកបាក់ព្រោះតែមានជនទី៣៕