ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូផ្សព្វផ្សាយកសិផលនាំចូលពីប្រទេសចិនដែលមានតម្លៃធូរថ្លៃខ្លាំងជាហេតុនាំឱ្យមានការបញ្ចេញមតិជាច្រើនផុសនៅលើបណ្តាញសង្គម។ ទោះយ៉ាងណា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងថា «ជាតិនិយម» គឺជារឿងល្អ តែក៏មិនគួរចង្អៀតចង្អល់ខ្លាំងពេកដែរជាពិសេសទៅលើអ្វីដែលកសិករខ្មែរដាំមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXg-E1kP5Y16hU6ptSXLyxGhz7vHm0ze1_Q2-A53v6LYJim3KkDB3Arnc_iahhalejyxvSbkgRnoblKdc0YlHfcfyobb47hrTyxpBOj9ZqPCpU7L2v3FuX3DmSGS-3ID6d9ozMUNLiVCeC6LLDa1neqWveGnrHM9xArHX0e9IF9gvmXZte78Js7sjVttI/s2048/image_2024-04-02_11-47-14.png

បន្ទាប់ពីមានផ្ទុះខ្លាំងនៅលើកសិផលនាំចូល អ្នកនាំពាក្យក្រសួងកសិកម្មបានចូលទៅបញ្ចេញមតិយោបល់ក្នុងវីដេអូរបស់ ខ្លឹម ស្រីគា Miss Grand Cambodia 2017 ថា «គាំទ្រចំពោះមតិយោបល់ជំរុញឱ្យមានចលនាគាំទ្រកសិផលក្នុងស្រុក តែយើងក៏មិនគួរចង្អៀតចង្អល់ខ្លាំងពេកទៅលើអ្វីដែលកសិករខ្មែរដាំមិនបាន ដូចជាផ្លែប៉ោម ក្រូចក្រហម ឬបន្លែមើមធំៗ ដែលទាមទារអាកាសធាតុត្រជាក់ខ្លាំងទើបដាំបាន ហើយសូម្បីតែប្រទេសវៀតណាមក៏ត្រូវនាំចូលពីប្រទេសចិនដែរ។ តាមពិតទៅ អ្នកនាំចូលក៏ជាខ្មែរដែរ ពួកគាត់ឃើញឱកាស មានតម្រូវការ តែមិនមានអ្នកណាអាចដាំបាន ទើបពួកគាត់បង្កើតរបរនាំចូលបែបនេះ។ ទោះជាយ៉ាងណា ពិតជាអរគុណដល់បងប្អូនខ្មែរយើង ដែលងាកមកគាំទ្រកសិផលក្នុងស្រុក និងបងប្អូនកសិករយើងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg33WKfM8T_Kjyi5_HMFDyD8AIvJ3mRs1_yCtLXmMmkW5M2W4ztm2ggnZxK-GGwqP-PgGtngl5vgXt6WFSf6B40-YykSfSeJHSTbitwczXUBdC9cW5ZRVs8whAG-QIHlHWTq0UrEOCflUY4QUZ1zoW11T6MLRcKV-ibUindgwpzLn5eNxJUrxbqdRDHSUM/s2048/image_2024-04-02_11-47-15.png

បន្ថែមពីលើនេះឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងនៅថ្ងៃទី១ ខែមេសា ដែរថា « «ជាតិនិយម»គឺជារឿងល្អ តែយើងក៏មិនគួរចង្អៀតចង្អល់ខ្លាំងពេកដែរ ជាពិសេសទៅលើអ្វីដែលកសិករខ្មែរដាំមិនបាន ព្រោះយើងក៏ត្រូវការទីផ្សារនាំចេញទៅគេវិញ សម្រាប់អ្វីដែលគេដាំមិនបានដូចគ្នា។ មូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មអន្តរជាតិគឺការដោះដូរគ្នាទៅវិញទៅមក គេនាំមកយើងនូវអ្វីដែលគេផលិតបានល្អជាងយើង ហើយយើងនាំទៅគេវិញនូវអ្វីដែលយើងធ្វើបានល្អជាងគេ។ កត្តាគុណភាពដី អាកាសធាតុ និងភាពអំណោយផលផ្សេងៗទៀត ជាកត្តាសត្យានុម័ត ដែលតែងតែធ្វើឱ្យមានការខុសប្លែកគ្នាទាំងនេះ។ យើងគួរតែងាកមកធ្វើអ្វីដែលយើងអាចធ្វើបាន ដូចជាបង្កើនភាពប្រកួតប្រជែងនៃកសិផលខ្មែរ តាមរយៈកាត់បន្ថយថ្លៃដើម បង្កើនគុណភាព និងធានាស្ថេរភាពនៃការផ្គត់ផ្គង់ ក៏ដូចជាជួយចូលរួមផ្សព្វផ្សាយគាំទ្រ និងប្រើប្រាស់កសិផលក្នុងស្រុកឱ្យបានទូលំទូលាយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSQ9uDwgVGI9JOSC5UKDqhLSxfQ9m86eVQRcz2lWbL1gpc2RiHISH4bBe-5YquHuAWgD7RoT1pfSfvdxmc2nQ0-VxbaoSexpBu1o4Ea7vIKfPyTO2zoJUbtze561WHN-WhliKPcqBk50SlKF_Rk7768RM8daUgFNTMsZn4IzQN1DCHKwc-7LQ-K881Nco/s960/image_2024-04-02_11-47-18.png

អ្នកនាំពាក្យដដែលបានជំរុញការគាំទ្រគោលនយោបាយសហគមន៍កសិកកម្មទំនើប ក៏ដូចជាជំរុញឱ្យមានចលនាគាំទ្រកសិផលក្នុងស្រុក ជាពិសេសពីសំណាក់បុគ្គលដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzKXhL6AmaYKw3Z2xA4Zp93axVQ0sHzozr_-WSPoGtp_oDBXziBwbiJtE7MfUam256k7uMUw91SD3Jdqb7L8EqdP3-1Hob7nKwkyAD1qX5fEfGF5YMH8MzzZ93rPrp0pgV1w7skDOsmu4mI8Mz0cz2_iDyEqzcDWTtFleLneS4uiNym1y-UDArwSNH0JQ/s2048/image_2024-04-02_11-47-19.png

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ខ្លឹម ស្រីគា Miss Grand Cambodia 2017 បានបង្ហោះវីដេអូជាង៥នាទីភ្ជាប់មកជាមួយចំណងជើងថា « 400តោន បន្លែ ផ្លែឈើ មានគ្រប់មុខ តម្លៃវិញធូរសាហាវ»។ វីដេអូនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការមិនពេញចិត្តជាខ្លាំងចំពោះកសិផលនាំចូលពីផ្សារចិនទោះបីជាទំនិញនោះមានតម្លៃថោកក្តី។ តាមការឱ្យដឹងពី ខ្លឹម ស្រីគា ក្នុងវីដេអូផ្សព្វផ្សាយបានលើកឡើងថា បន្លែការ៉ុតមានតម្លៃ៩០០រៀលក្នុង១គីឡូក្រាម ឆៃថាវ១០០០រៀល ខ្ញី៣៨០០រៀល ស្ពៃបូកគោ១៦០០រៀល ផ្លែសារី៤២០០រៀល ក្រូច ៤២០០រៀល ប៉ោម ៤៨០០រៀល ដំឡូងបារាំង១៨០០រៀលក្នុងមួយគីឡូក្រាម៕