ដោយសង្កេតឃើញថា បច្ចុប្បន្ននេះនៅទូទាំងពិភពលោក មិនថានៅអាស៊ី ឬអឺរ៉ុបទេ កម្តៅផែនដីបានកើនឡើងឆាប់រហ័សនិងខ្លាំងទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយបើយោងតាមប្រភពសារព័ត៌មានថៃបានលើកឡើងថា សីតុណ្ហភាពប្រទេសខ្លួនក៏ដូចជាប្រទេសក្បែរខាងរួមទាំងកម្ពុជា នៅក្នុងខែមេសានេះ អាចនឹងឡើងកម្តៅដល់ចន្លោះ ៤៣-៤៥ អង្សាសេ។

ជាមួយគ្នានេះ យោងតាមគេហទំព័រ Charity Digital កាលពីពេលថ្មីៗគឺបានគូសបញ្ជាក់អំពីមូលហេតុចម្បងៗនៃការឡើងកម្តៅផែនដីប្រចាំឆ្នាំ ២០២៤។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការប្រែប្រួលអាកាសធាតុនេះ គឺវាទាក់ទងទៅនឹងការបំភាយកាបូន ការបំផ្លិចបំផ្លាញជីវចម្រុះ សត្វព្រៃ និងព្រៃឈើ ការរលាយដុំទឹកកកតំបន់ប៉ូល ការកើនឡើងកម្រិតទឹកសមុទ្រ និងការដួលរលំនៃចរន្តទឹកសមុទ្រសំខាន់ៗ។https://i.natgeofe.com/n/91c92fcc-2995-4666-90e7-c45d2881e76e/south_asia_climate_change_AP_09030606328_16x9.jpg?w=1200

ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨០០ មក មនុស្សគឺជាកត្តាមួយចម្បងក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់(កាបូនឌីអុកស៊ីត) ទៅក្នុងខ្យល់ ភាគច្រើនតាមរយៈការប្រើប្រាស់ប្រេង ឧស្ម័ន និងធ្យូងថ្មសម្រាប់ផ្ទះ រោងចក្រ និងការដឹកជញ្ជូន ក៏ដូចជាតាមរយៈវិធីសាស្រ្តកសិកម្មទំនើប និងការកាប់បំផ្លាញព្រៃឈើជាដើម ដែលជាហេតុបណ្តាលឱ្យសីតុណ្ហភាពកើនឡើង។ https://cdn.i-scmp.com/sites/default/files/d8/images/canvas/2023/05/05/56d4b0ab-0250-439d-ad25-1c196c9ac7bf_6923eb29.jpg

ផែនដីបានបំបែកកំណត់ត្រាក្តៅខ្លាំងបំផុតកាលពីឆ្នាំ ២០២៣ ដែលចំពោះសហភាពអឺរ៉ុបបានរកឃើញថាកម្រិត ១.៤៨°C ក្តៅជាងមធ្យមភាគមុនឧស្សាហកម្ម។ សីតុណ្ហភាពពិភពលោកកាន់តែក្តៅក្នុងឆ្នាំ ២០២៣ បាននាំមកនូវព្រឹត្តិការណ៍ និងគ្រោះមហន្តរាយនៅទូទាំងពិភពលោក រួមមាន រលកកម្តៅដ៏សាហាវនៅក្នុងរដូវក្តៅនៃអឌ្ឍគោលខាងជើង ការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា និងកោះហាវ៉ៃ និងភ្លៀងធ្លាក់ខ្លាំងបំផុតនៅកន្លែងជាច្រើនរួមទាំងប្រទេសកូរ៉េ អាហ្វ្រិកខាងត្បូង និងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCCc3bknCG2L_JzS8TsDgJjiOXDgSMXLPoWiJV5oPy3daiQsfOve1AReNMncpos1kkya6GYEOoMguvCYoDOOIgk3VWDEbh07x8vg2tSzKah1RirJwR2_vnBVkCa7B8LLzUbLM7QH7c1Ct0aZ7OeeHu9TD3Tshf-djy6vi9SDNur8nyyXmLyMrPPirxNFA/s1600/230419101806-heatwave-kolkata-0418.jpg

កាលពីឆ្នាំ ២០២៣ នេះទៀតសោត កម្រិតទឹកក្តៅបំផុតក៏បានលេចឡើងនៅក្នុងកំណត់ត្រាមហាសមុទ្រពិភពលោកផងដែរ ដែលជាង ៩០% នៃកម្តៅបានមកពីការឡើងកម្តៅផែនដីដែលជាហេតុបណ្តាលឲ្យឡើងកម្តៅមហាសមុទ្រពិភពលោក។ ម៉្យាងវិញទៀត សីតុណ្ហភាពមហាសមុទ្រគឺជាសូចនាករច្បាស់លាស់ដែលបង្ហាញថាភពផែនដីយើងឡើងកម្តៅពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានោះ វិសាលភាពនៃទឹកកកសមុទ្រនៅក្នុងតំបន់ប៉ូលរបស់ផែនដី គឺធ្លាក់ដល់ទាបបំផុតក្នុងប្រវត្តិសាស្រ្តកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRY28FPnVIchQGne2exdCMEqvsyIIY2uoJ2uANF6_R2QtJ7BZppt8yMUYcLK67nRCKZGVGUcYHN70lMeYqs8YNB-BB1QUeNFFgG57vTxAHMXgiF9Z-PQB_O5ozrc2ohBIv0DjFSUMpwIreR79X9gr19ndHhBzaYE5pvVzwa9-w42GDGk4SsVn-56fmA8Y/s1280/FEATURE-IMAGE-SIZENEW-38-3.jpg

សម្រាប់ឆ្នាំ ២០២៤នេះ តាមការសិក្សាបានបង្ហាញថា វានឹងបន្ថែមកម្រិតសីតុណ្ហភាពសកលជាមធ្យមលើសពី ១.៥°C លើសកម្រិតមុនឧស្សាហកម្ម ដែលនឹងបង្កគ្រោះថ្នាក់មួយកម្រិតបន្ថែមទៀតដល់មនុស្សជាតិលើពិភពលោកទាំងមូលផងដែរ៕