កាលពីសម័យមុន ដើម្បីជាការអបអរក្នុងអំឡុងឱកាសថ្ងៃចូលឆ្នាំប្រពៃណីជាតិ គេសង្កេតឃើញថា តែងនិយមលេងល្បែងប្រជាប្រិយខ្មែរ ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រជាដើម ព្រមជាមួយនឹងការរាំលេងសប្បាយជាមួយនឹងចង្វាក់ប្រពៃណីខ្មែរបានយ៉ាងសមសួន ដូចជារាំវង់ សារ៉ាវាន់ ឡាំលាវ។ល។ ខណៈ បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្នុងចំណោមយុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីមួយចំនួន ហាក់មិនសូវអើ.ពើនឹងវប្បធម៌ប្រពៃណីខ្មែរ នំាគ្នាលេងអ្វីដែលមិនសមទំនង ជាពិសេសបានបង្កនូវភាពអាណា.ធិបតេយ្យដល់សង្គម ដែលជាហេតុនាំឲ្យក្មេងៗតូចៗ និងជនជ្រុល.និយមមួយចំនួន បន្តយកគំរូតាមជាបន្តបន្ទាប់។
ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងមកដល់ក្នុងអំឡុងពេល២អាទិត្យខាងមុខទៀតនេះ ខណៈដែលបច្ចុប្បន្ន គេសង្កេតឃើញថា ជាពិសេសក្នុងចំណោមយុវវ័យខ្មែរមួយចំនួន ជ្រួល ជ្រើមលេងជះទឹក ប៉ាតម្សៅ យ៉ាងអាណា.ធិបតេយ្យនៅលើដងផ្លូវសាធារណៈ ស្របពេលដែលអ្នកមួយចំនួនទៀតក៏បានបញ្ចេញនូវអាកប្បកិរិយាមិន.សមរម្យ រាំលេងយ៉ាងសប្បាយអើងកង។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWrZn6Qy-jcMWufRWAQ8MMvUSk-fuzlgdOcV-MCIRVcbuw2dFLkpkwTQA9vzLHg1WzNXsnUbkWkEovG-hSwUSyLgVbrNrENt00xPqdmfcgpwd_PmwTjxOEWoVNddp7Cem6dh-iTPLwFMb7ov6scQj3wLMglXrKFh0VqyyCEdluxBVrfFCAiI2kAgegRxo/s789/recruitment.jpg)
ការលេងគប់ថង់ទឹកដាក់គ្នាទៅវិញទៅមក និងការពពាក់ពពួនប៉ាតម្សៅគ្នានៅតាមដងផ្លូវសាធារណៈ គឺជារឿងដែលគ្រោះថ្នាក់ដល់ប្រការណាមួយដោយចៃដន្យ ជាពិសេសគឺប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀតនៅតាមដងផ្លូវ។ ម៉្យាងវិញទៀត ការរាំបញ្ចេញនូវភាពមិនសមរម្យនៅទីសាធារណៈ ថែមទាំងបង្ហោះចែកចាយនៅលើបណ្តាញសង្គម នាំនូវបាត់បង់តម្លៃជាស្រ្តីខ្មែរ និងប៉ះពាល់ដល់កិត្តិយសនារីដទៃទៀត។
យ៉ាងណាមិញ នៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ងាកមកកម្សាន្តលេងសប្បាយជាមួយនឹងល្បែងប្រជាប្រិយ ក៏ដូចជាចង្វាក់រាំប្រពៃណីខ្មែរឲ្យបានច្រើនបំផុត ដើម្បីជាការអភិរក្ស ជួយថែរក្សានូវវប្បធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរ ដែលដូនតាបានបន្សល់ទុកឲ្យបានគង់វង្សជាដរាបផងដែរ៕