Home ព័ត៌មានអន្តរជាតិ សីតុណ្ហភាពនៅប្រទេសថៃនឹងកើនឡើងរហូតដល់៤២អង្សាសេ

សីតុណ្ហភាពនៅប្រទេសថៃនឹងកើនឡើងរហូតដល់៤២អង្សាសេ

61
0

ប្រទេសថៃ ៖ នាយកដ្ឋានឧតុនិយមប្រទេសថៃបានប្រកាសថា នៅតំបន់កណ្តាល និងខាងជើងប្រទេសថៃ នឹងប្រឈមជាមួយអាកាសធាតុក្តៅខ្លាំង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គឺសីតុណ្ហភាពខ្ពស់បំផុត ចាប់ពី៣៩អង្សាសេ ទៅ៤២អង្សាសេ ខណៈនៅទីក្រុងបាងកក មានសីតុណ្ហភាព៤០អង្សាសេ ។

មន្ត្រីឧតុនិយមលើកឡើងថា អាកាសធាតុក្តៅខ្លាំងអាចនឹងមានភ្លើងឆេះព្រៃនៅខេត្តឈៀងម៉ៃផងដែរ ។ រីឯខេត្តឡាំប៉ាង មានសីតុណ្ហភាពកើនឡើងរហូតដល់៤១.២អង្សាសេ ហើយវានឹងកើនឡើងជាបន្តបន្ទាប់ នៅខែមេសា ឆ្នាំ២០២៤ ។ រីឯតំបន់ខាងកើត និងតំបន់ឦសាន មានអាកាសធាតុក្តៅខ្លាំង ព្រមទាំងមានខ្យល់ព្យុះ និងផ្គររន្ទះទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDi2ELDPcf_6yWyKqwi2hmylbJucnunbB_iJZL2S_QOYn6sMNnDJ1LSk1xMxl9hyx_N1I8wBV2MKi8gc8z0Pz4CGv1a1ZN6p8QHqBeP8-5LaPdZZFrwzF3lYx-NxIi6znqGT1xYjFRUsIrboQBiU3jbsHXO31uKc3z4osZ4JokA7TwIZuslCSmbEeD3DI/s700/c11750cc-d5cc-4b96-ae8c-a5bc030eb89f.jpg

នៅខេត្តឈៀងម៉ៃ មិនត្រឹមតែប្រឈមនឹងអាកាសធាតុក្តៅខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងមានភ្លើងឆេះព្រៃជាច្រើនតំបន់ផងដែរ ។ ភ្លើងឆេះព្រៃនៅឧទ្យានជាតិ Mae Takhrai បានឆេះរាលដាលរហូតដល់កំពូលភ្នំណាងម៉ក់ ហើយអាជ្ញាធរបានជួយគ្នាពន្លត់ភ្លើង និងទប់ស្កាត់ភ្លើងនៅបរិវេណជើងភ្នំណាងម៉ក់ ដោយមានការសហការពីពលរដ្ឋក្នុងតំបន់ ។

គេហទំព័រ Iqair.com រាយការណ៍ថា បរិយាកាសកខ្វក់នៅខេត្តឈៀងម៉ៃ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋគ្រប់រូប ហើយខេត្តឈៀងម៉ៃ មានការបំពុលបរិយាកាសខ្លាំងស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ខណៈចំណាត់ថ្នាក់ទី១ គឺទីក្រុងហាណូយ ប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrBqmllkaltLMtO6WIm9KinLctPmofuzUzV9jiiUygxDPAUjSJ3A8YF1e5rSPshr77SVY6C74lSF3NUMmlIA4sbq6Ag-xf3TwqFNOHYEPjO4V-z5D6JAAwZSzxCqM2e6TxzDXH8GDnc9_LsOvN4b_l2W8WndpfX1PE2s66WxHdMw-qSEo05-Pm8wmhA5c/s600/p2lAY6XJrq-600.jpeg

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅវត្តព្រះកែវ ក្នុងទីក្រុងបាងកក បានកាន់ឆ័ត្រ ឬវត្ថុផ្សេងៗសម្រាប់បាំងពន្លឺថ្ងៃ ដោយសារអាកាសធាតុក្តៅខ្លាំង ។ រីឯភ្ញៀវទេសចរខ្លះទៀតបានដាក់ទឹកតាមខ្លួនសម្រាប់ផឹកនៅតាមផ្លូវផងដែរ ។

ពេលអាកាសធាតុក្តៅខ្លាំងគ្របដណ្តប់ប្រទេសថៃ រដ្ឋាភិបាលបានណែនាំឱ្យពលរដ្ឋគ្រប់រូបថែទាំសុខភាពរបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ព្រមទាំងចៀសវាងការធ្វើការងារ ឬធ្វើសកម្មភាពអ្វីមួយនៅកណ្តាលថ្ងៃរយៈពេលយូរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJPF_8lon-SPrJIf4kSCuJae3a-EVNJDizaHYLz3zAKL0QvEzNID3jX3oJ2TKU90HnXvoAMJlO5PV6a8Ni6DNHz7hhOXiwiiFnJKqlHGTcLCTS324B04YOYvoZibZvMW7lJlNbPCLrwvI5qmyMpW3KSYfdDNt6juNpBAbv-Jc1RVX75mgKcQY6t9GW2Ls/s728/S__11649070-BKK-hot-24mar2024-728x485.jpg