Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរភ័យលស់ព្រ.លឹង ពេលជាប់ក្នុងកន្ត្រកខ្សែរ៉កអស់ជាង២០នាទី

ភ្ញៀវទេសចរភ័យលស់ព្រ.លឹង ពេលជាប់ក្នុងកន្ត្រកខ្សែរ៉កអស់ជាង២០នាទី

53
0

ប្រទេសអ៊ីតាលី ៖ តើអ្នកណាទៅគិតថា ដំណើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍នឹងក្លាយជាថ្ងៃភ័យលស់ព្រលឹង ហើយភ្ញៀវទេសចរម្នាក់ៗស្ទើរតែ បាត់ប.ង់ ជីវិតក្នុងកន្ត្រកខ្សែរ៉កនៅរីសតមួយកន្លែងរបស់ប្រទេសអ៊ីតាលី ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយសារមានខ្យល់ព្យុះខ្លាំង ខណៈភ្ញៀវទេសចរកំពុងជិះកន្ត្រកខ្សែរ៉ក ។

អ្នកស្រី ស្តេហ្វានី បឺត អាយុ៤៨ឆ្នាំ ជាកីឡាការិនីលេងស្កីពោរពេញទៅដោយបទពិសោធន៍ បានធ្វើដំណើរទៅកម្សាន្តនៅរីសតមួយកន្លែងឈ្មោះ Breuil-Cervinia នៅប្រទេសអ៊ីតាលី ជាមួយក្រុមគ្រួសារ និងមិត្តភក្កិ ។ ប៉ុន្តែអ្នកស្រីមិនគិតថា អ្នកស្រីត្រូវមកប្រឈមនឹងហេតុការណ៍គ្រោះថ្នាក់បែបនេះឡើយ ។https://i.dailymail.co.uk/1s/2024/03/30/15/83062997-0-image-a-39_1711813830673.jpg

នៅពេលអាកាសធាតុមិនអំណោយផល និងពិបាកមើលផ្លូវផងនោះ អ្នកស្រី ស្តេហ្វានី បឺត និងមិត្តភក្តិបានសម្រេចចិត្តឈប់លេងស្គី រួចនាំគ្នាឡើងជិះកន្ត្រកខ្សែរ៉កដើម្បីចុះពីលើភ្នំមកវិញ ។ ប៉ុន្តែរយៈពេលត្រឹមតែ៥នាទី ក្រោយពីពួកគេចេញដំណើរ ស្រាប់តែកន្ត្រកខ្សែរ៉កឈប់ដំណើរការ ដោយសារខ្យល់បក់ខ្លាំងពេក ។ វាបានធ្វើឱ្យអ្នកស្រី ស្តេហ្វានី បឺត និងមិត្តភក្តិ ព្រមទាំងភ្ញៀវទេសចរម្នាក់ទៀតនៅខាងក្រោយជាប់ក្នុងកន្ត្រកខ្សែរ៉ក ហើយត្រូវខ្យល់បក់ទៅមកគួរឱ្យខ្លាចបំផុត ។

អ្នកស្រី ស្តេហ្វានី បឺត ប្រាប់ថា ខ្លួនអ្នកស្រីបានធ្លាក់ពីកៅអីអង្គុយ ហើយរមៀលទៅមកនៅលើអាកាស ។ ហេតុផលតែមួយគត់ដែលធ្វើឱ្យអ្នកស្រីនៅមានជីវិតនោះ ដោយសារអ្នកស្រី និងមិត្តភក្តិមានទម្ងន់សរុប១០០គីឡូក្រាម បាននាំគ្នាជួយចាប់កន្ត្រកខ្សែរ៉ក ។ រីឯកន្ត្រកខ្សែរ៉កដែលអ្នកលេងស្គីម្នាក់ទៀតជិះត្រូវបានខ្យល់បក់ទៅមកខ្លាំង ហើយអ្នកស្រីបានឮសំឡេងអ្នកជិះយំទៀតផង ។https://i.dailymail.co.uk/1s/2024/03/30/13/83061037-0-image-a-29_1711805568191.jpg

ក្រោយមក ភ្ញៀវទេសចរក៏សម្រេចចិត្តលោតចុះពីលើកន្ត្រកខ្សែរ៉ក ពីព្រោះខ្លាចមានគ្រោះថ្នាក់ដល់ជីវិត បើនៅតែជិះវាបន្តទៀត ។ ភ្នាក់ងារសង្គ្រោះបានបញ្ជូនភ្ញៀវទេសចរទៅកាន់មន្ទីរពេទ្យតាមរយៈឧទ្ធម្ភាគចក្រ ក្រោយពីភ្ញៀវទេសចរបានអង្គុយក្នុងកន្ត្រកខ្សែរ៉កអស់រយៈពេលជាង២០នាទី ។

នាថ្ងៃបន្ទាប់ អ្នកស្រី ស្តេហ្វានី បឺត បានសុំជួបម្ចាស់រីសត និងប្រធានវិស្វករប្រចាំរីសត ដើម្បីជជែកពីហេតុការណ៍ដែលកើតឡើង ។ ប៉ុន្តែអ្នកស្រីបានដើរចេញពីបន្ទប់ជជែកដោយការខឹងសម្បារកាន់តែខ្លាំង ដោយសារពួកគេមិនចាប់អារម្មណ៍នឹងរឿងសុវត្ថិភាពដែលអ្នកស្រីលើកមកនិយាយទេ ដោយពួកគេព្យាយាមមិនទទួលខុសត្រូវអ្វីទាំងអស់ ។https://www.thesun.co.uk/wp-content/uploads/2024/03/sun-pictures-london-sun-london-890460658.jpg

អ្នកស្រីបន្តថា ភ្ញៀវទេសចរបានព្យាយាមយករួចខ្លួន ប៉ុន្តែគ្មានអ្នកណាម្នាក់មកត្រួតពិនិត្យថា តើភ្ញៀវទេសចរមានអាការៈបែបណាខ្លះ? ខណៈភ្ញៀវទេសចរខ្លះរងរបួស និងស្ទើរគាំងបេះដូងស្លាប់ ដោយពួកគេគ្រាន់តែនិយាយថា ៖ «យើងសោកស្តាយដែលអ្នកភ័យខ្លាច» ។ អ្នកស្រីថា នឹងមិនមកលេងស្គីនៅប្រទេសអ៊ីតាលីទៀតទេ ប្រសិនបើរីសតនេះមិនគិតគូរពីសុវត្ថិភាពភ្ញៀវទេសចរទេនោះ ៕