បរទេស៖ កាលពីពេលថ្មីៗនេះ យោងតាមរបាយការណ៍ Hurun Global Rich List 2024 បានឱ្យដឹងថា ទីក្រុងបុមបៃរបស់ប្រទេសឥណ្ឌាបានវ៉ាដាច់ទីក្រុងប៉េកាំងប្រទេសចិន ក្លាយជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតនៅអាស៊ីក្នុងឆ្នាំ ២០២៤។
បើតាមរបាយការណ៍ក៏បានឱ្យដឹងទៀតថា បច្ចុប្បន្នទីក្រុងបុមបៃមានមហាសេដ្ឋីចំនួន ៩២ នាក់ ខណៈទីក្រុងប៉េកាំងមាន ៩១ នាក់និងទីក្រុងសៀងហៃមាន ៨៧នាក់។ ក្នុងនាមជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេនៅអាស៊ីឆ្នាំនេះ ទីក្រុងបុមបៃក៏បានចូលក្នុងទីក្រុងកំពូលទាំង ៣ ដែលមានមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោកជាលើកដំបូងផងដែរ។https://preview.redd.it/bustling-city-of-mumbai-can-someone-help-me-in-find-this-v0-8k51rpwwj53b1.jpg?width=640&crop=smart&auto=webp&s=2bf202f51730e8e9786b9eea1a7bd97ad6091da2

ដូច្នេះអ្នកមានជាងគេបំផុតនៅអាស៊ីក្នុងទីក្រុងបុមបៃគឺមហាសេដ្ឋី Mukesh Ambani ដែលគាត់មានទ្រព្យសម្បត្តិចំនួន ១១៥ ពាន់លានដុល្លារអាមេរិក។ ប្រធានអ្នកស្រាវជ្រាវ Hurun Global Rich List លោក Rupert Hoogewerf បានវាយតម្លៃថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏រឹងមាំបំផុតរបស់ប្រទេសឥណ្ឌានៅពេលដែលប្រទេសនេះបានបន្ថែមមហាសេដ្ឋីជិត ១០០ នាក់។ កាលពីឆ្នាំមុន ទីផ្សារភាគហ៊ុនរបស់ប្រទេសបានកើនឡើង ៧.៥% ដែលរួមចំណែកដល់ភាពរុងរឿងនៃមហាសេដ្ឋី ហើយទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចក៏បានកើនឡើងដល់កម្រិតខ្ពស់ផងដែរ។ https://blogger.googleusercontent.com/img/a/AVvXsEhWAjVbvh60TBeVi7foMCWfCjZAyH56k7wN8zfZDRYLeh6ruynsBrgrfPg1B4c5ymrbYPGj3FyN4UgCnv6o2VXVhV36gOAb6Zk6AawXDCJJZ2lM-9DuFafxFPs8YTxvU2ycItUOO4lmUL4kUjVFoHOb5XpsoSYg_RhMz2T6_vmAiyAgMNtphFBa4glVbs0

យោងតាមបញ្ជីរបស់ Hurun Global Rich List 2024 ទីក្រុងញូវយ៉កទទួលបានងារជា “មហាសេដ្ឋីរាជធានីនៃពិភពលោក” ដោយមានមហាសេដ្ឋីចំនួន ១១៩ នាក់ ខណៈដែលចំណាត់ថ្នាក់លេខពីរគឺទីក្រុងឡុងដ៍ និងចំណាត់ថ្នាក់លេខបីគឺទីក្រុងបុមបៃ។ កាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានគ្រងរាជបល្ល័ង្កលេខបី ប៉ុន្តែឥឡូវបានធ្លាក់មកលេខរៀងទីបួនវិញ។ ការធ្លាក់ចុះចំណាត់ថ្នាក់របស់ទីក្រុងប៉េកាំងកើតឡើងនៅក្នុងបរិបទដែលប្រទេសចិនបានបាត់បង់មហាសេដ្ឋីចំនួន ១៥៥ នាក់ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយសារមានភាពប្រែប្រួលយ៉ាងខ្លាំងក្នុងការប្រមូលផ្តុំទ្រព្យសម្បត្តិនៅក្នុងប្រទេសចិន ជាមួយនឹងទ្រព្យសម្បត្តិនៃអចលនទ្រព្យ និងមហាសេដ្ឋីថាមពលកកើតឡើងវិញបានធ្លាក់ចុះ”។ https://blogger.googleusercontent.com/img/a/AVvXsEhLmdeSH7iVcR1EkKIqzabeDLhIy2F9kG9Mqt9GEunZXIXhulY52tymgIfEafPv1Y9vacN7flcBueOHaucf_2TXyNvIB1GTpJtF3dmSJflQUrcGasaq-tu2KGUxv2t2lAAivGI6thTLFshfKWyjCJmHhfDGlZU9Sw-S1N5P5Z_tsM2a4_O02Y8Tqbx0yoQ

ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកក៏បានបន្ថែមមហាសេដ្ឋីចំនួន ១២០ នាក់កាលពីឆ្នាំមុន ដោយជួយរក្សាតំណែងរបស់ខ្លួននៅតែជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតក្នុងពិភពលោក។ ដូច្នេះហើយ បច្ចុប្បន្ននេះមានមហាសេដ្ឋីចំនួន ៣,២៧៩ នាក់នៅទូទាំងពិភពលោក កើនឡើងចំនួន ១៦៧ នាក់បើធៀបនឹងឆ្នាំមុន ដែលមានទ្រព្យសម្បត្តិសរុប ១៥,០០០ ពាន់លានដុល្លារអាមេរិក កើនឡើង ៩% បើធៀបនឹងឆ្នាំ ២០២៣។ លោក Rupert Hoogewerf បាននិយាយថា បញ្ញាសិប្បនិមិត្ត (AI) គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនទ្រព្យសកម្ម, បង្កើតបានច្រើនជាងពាក់កណ្តាលនៃទ្រព្យសកម្មថ្មីទាំងអស់កាលពីឆ្នាំមុន៕