ជារៀងរាល់ឆ្នាំ មនុស្សម្នានៅទូទាំងសកលលោកតែងកំណត់យក ថ្ងៃដំបូងនៃដើមខែមេសាថា ជាថ្ងៃកំប្លែង ឬថ្ងៃនៃការលេងសើចសប្បាយ ដែលជាទូទៅគេហៅថា «April Fools’ Day»។

April Fools’ Day គឺជាថ្ងៃដើម្បីចែករំលែករឿងកំប្លែង លេងសើច និងសើចសប្បាយៗ បើទោះបីជា វាជាថ្ងៃឈប់សម្រាកក្រៅផ្លូវការក៏ដោយ ក៏មានប្រជាប្រិយភាពខ្លាំងនៅទូទាំងពិភពលោក។ អ្នកប្រហែលជាមិនឈប់សម្រាកពីការងារ ឬសាលាទេនៅថ្ងៃនេះ ប៉ុន្តែវាជាឱកាសដ៏ល្អឥតខ្ចោះក្នុងការញ៉ាំងឱ្យបរិយាកាសមានភាពសប្បាយរីករាយជាមួយនឹងរឿងកំប្លែង និងការបោកបញ្ឆោត (Prank) ហើយថែមទាំងធ្វើឱ្យមានភាពស្និតស្នាលជាមួយអ្នកដទៃទៀតផង។https://blogger.googleusercontent.com/img/a/AVvXsEg_s-PFi_SF0ObiSs7_Hl2CCjdOkp2QJAQAJQRAg-1mJtgktpoCxO3NSElp6KwEVae_YUBhw70YqNHDQxdtaTepbhXnnkMpKbmH4o1j9Mgx0Kryg9iEZWofuCE3ttklIpUJE_jKr59aDFHoAU_0tijEC2wX1XQwNhYN5bkIxv3llbnIb_NEhZy4PaTJh90

តាមការគូសបញ្ជាក់ ទិវា April Fools’ Day ទំនងជាត្រូវបានរកឃើញតាំងពីដើមទសវត្សរ៍ឆ្នាំ ១៥០០ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នៅសតវត្សទី១៨ វាហាក់ដូចជាបានក្លាយទៅជាទំនៀមទម្លាប់ប្រពៃណីដែលបានបង្កើតឡើងយ៉ាងល្អនៅតំបន់ខ្លះនៃទ្វីបអឺរ៉ុប និងបន្តរហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/a/AVvXsEhjrLC3BhSG6rOy4_X50Wl3CfE8CZoyK6R5cpDGET9K3SfqYnuFE1rve8_C3-z0ScG0WDp2zG3oBZ31eozIpM3qwd-229Ukt2CCl7qPV-wd8kBekWW9OarXov4mifXtN2ZvkcT7QO5jZCytde8CI5GRGPQxsZiozz2ieg_MS9FvCZS2bZaNxo5EY9HPh3o

April Fools’ Day បានក្លាយជាពិធីបុណ្យដ៏ពេញនិយមបំផុតក្នុងប្រទេសបារាំងតាំងពីសតវត្សទី១៦មកម្លេះ ដោយកាលពីឆ្នាំ ១៥៨២ ប្រទេសបារាំងបានប្តូរប្រតិទិន ទៅជាប្រតិទិនហ្គ្រេហ្គោយកគំរូតាមប្រតិទិនជូលៀន ។ មុនពេលការផ្លាស់ប្តូរនេះ ថ្ងៃចូលឆ្នាំសកលត្រូវបានប្រារព្ធឡើងនៅសមរាត្រីនិទាឃរដូវ ពោលចន្លោះចុងខែមីនាដល់ខែមេសា។ ប៉ុន្តែក្រោយពីបានផ្លាស់ប្តូរប្រតិទិនថ្មីមក គេក៏កំណត់ថ្ងៃចូលឆ្នាំសកលទៅជាថ្ងៃទី១ នៃខែមករាវិញ។ តួយ៉ាង ការផ្លាស់ប្តូរប្រតិទិនថ្មីនេះត្រូវការចំណាយពេលវេលាយូរដើម្បីអនុវត្តតាម ព្រោះមនុស្សជាច្រើនហាក់មិនទទួលស្គាល់កាលបរិច្ឆេទថ្មី ឬនៅតែមិនដឹងអំពីការផ្លាស់ប្តូរនេះនៅឡើយនោះទេ។ ដូច្នេះហើយ សម្រាប់អ្នកដែលបានបន្តប្រារព្ធពិធីចូលឆ្នាំសកលនៅចុងខែមីនា ឬថ្ងៃទី ១ ខែមេសាទៀត បានក្លាយជារឿងកំប្លែង និងតែងទទួលបានការចំអកលេងសើចពីអ្នកដែលប្រារព្ធតាមប្រតិទិនថ្មី ទើបពាក្យ April Fools ឬ មនុស្សល្ងីល្ងើនៃខែមេសានេះ ត្រូវបានបង្កើតឡើងតាំងពីពេលនោះមក។https://blogger.googleusercontent.com/img/a/AVvXsEi64XY-h1sdysKiw27eaLGwAiEZTzan4KS8VcDiVUzITFN-dCOu13LiBZh4-hPx9dN7P4eYlt3U_CvuwQ7J9ONGHgUpdaSk2YpR-1a4Iu25GVU0fKh7lVFXAxX6VmOYyXFQ5BAAZcOiZ1adLcci4RBK2AkriRAQdRd1MY64LetCTzXALWMtfG1Y7eetydE

ក្រៅពីប្រទេសបារាំង ដើមកំណើតនៃ April Fools’ Day ក៏ត្រូវបានគេចាត់ទុកថា មាននៅក្នុងពិធីបុណ្យរ៉ូម៉ាំងបុរាណដូចជា ពិធីបុណ្យ Hilaria ដែលតែងប្រារព្ធនៅចុងខែមីនា ស្របពេលដែលបុណ្យ Holi នៃប្រទេសឥណ្ឌា ត្រូវបានប្រារព្ធឡើងក្នុងពេលតែមួយ។ ក្នុងអំឡុងពេលបុណ្យ Hilaria មនុស្សនឹងស្លៀកពាក់ក្លែងបន្លំ និងចំអកដាក់គ្នាទៅវិញទៅមក ដូចជាប្រពៃណីនៃការលេងល្បែងកំប្លែងនាពេលបច្ចុប្បន្ននេះ ខណៈពិធីបុណ្យ Holi ឥណ្ឌា ប្រារព្ធឡើងដើម្បីនិយាយរឿងក្នុងចិត្តបន្តិចបន្តួចប្រាប់គ្នា ជាការលេងសើច និងការសប្បាយជាមួយនឹងពណ៌។ https://blogger.googleusercontent.com/img/a/AVvXsEgJDc1XK88BL-iX61sfVDOeIb72dKU9uoVC5JnFZzAG4VOTjhNQM6x0FeM5J-T_LN726jhqxFIkvnDA_fUfBi85HSFHZ3lxVsOmky6DIdztncyAqSbpCq6QhMeXnaRC01nzox95piyTOkgKWJAtzee9vYUg_c8QsfhKAgaJ3D7AzD5MT00TpsYqaZHUGeA

ចំពោះសារៈសំខាន់នៃទិវា April Fools’ Day នេះវិញ គឺធ្វើឡើងដើម្បីរំលឹកដល់រឿងកំប្លែងៗ ការលេងសើចសប្បាយៗជាដើម ក៏ដូចជាលុបបំបាត់នូវទម្លាប់ឯកោក្នុងជីវិត ព្រោះវាជាឱកាសមួយដើម្បីបង្កើនភាពស្និតស្នាលជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់។ ចំណែកក្នុងយុគសម័យឌីជីថលបច្ចុប្បន្ននេះវិញ ទិវា April Fools’ Day ត្រូវបានសង្កេតឃើញថា តាមរយៈបណ្តាញសង្គម Content Creator មួយចំនួនបាននាំគ្នា Prank លេងនៅតាមទីសាធារណៈ ផ្សព្វផ្សាយនូវរឿងកំប្លែងៗ ជាការចែករំលែកនូវស្នាមញញឹមជាហូរហែរផងដែរ៕