ពន្លកថ្មីនៃវិស័យរ៉េប មេសា ដែលជាជំនួញការផ្ទាល់របស់ វណ្ណដា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីទម្លាក់បទដំបូងរបស់ខ្លួនកាលពីន្លងមកនេះ។ ទោះយ៉ាងណានៅក្នុងកម្មវិធីសប្បុរសធម៌នាពេលថ្មីៗនេះ មេសា ក៏មានឱកាសឡើងច្រៀងផ្ទាល់នៅក្នុងកម្មវិធីជាមួយ វណ្ណដា ដូចគ្នា ប៉ុន្តែត្រូវរងនូវសម្តីពីអ្នកលេងបណ្តាញសង្គមថា ច្រៀងមិនកើត នៅស្ទើរបទពិសោធន៍ឡើងឆាក និងគ្រប់គ្រងសំឡេងមិនទាន់បានល្អ។

នៅរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ការប្រគំតន្រ្តី« Journey From The Heart » ដើម្បីជួយកុមារដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក មានការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរូប ចំណែកទស្សនិកជនចូលរួមទស្សនាផ្ទាល់ភ្លូកទឹកភ្លូកដី។ ក្នុងកម្មវិធីនេះ មេសា អ្នកចម្រៀងរ៉េបជើងថ្មីក៏បានឡើងសម្តែងដូចគ្នាជាមួយនឹង វណ្ណដា ទៅលើបទចម្រៀងដែលអ្នកទាំងពីរបានសហការជាមួយគ្នាមានចំណងជើងថា «ដូចមេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo0Lmk52duFOScU62X5f7hLyk5UwxZ-M0vPLKhYuvXcXzIxDrF_oAdky9ZIFoJBL3YUwxrhJHF78DeZarVDNE9ikgwQgHUpQpWGQ8Vf8qRhHO2tLcKXe8dnrj0bJG-_CkZZAIQRiDxSL3RWqmfVywtKacp6tKpnkpXx5wgFXTNl0vn1dqt_kTwlyyQ4Q4/s2048/image_2024-03-25_09-02-27.png

ទោះជាយ៉ាងណា ការច្រៀងផ្ទាល់នៅលើឆាកប្រគំតន្រ្តីសប្បុរធម៌នេះរបស់ មេសា និង វណ្ណដា ត្រូវនូវមតិពីសាធារណជននៅលើបណ្តាញសង្គម។ តាមរយៈវីដេអូច្រៀងរបស់ មេសា អ្នកប្រើបណ្តាញសង្គមទិកតុកបានបញ្ចេញមតិថា «នៅក្នុងបទឡើងឡូយ ច្រៀងក្រៅអត់កើត , អ្នកច្រៀងនឹងម្ចាស់បទមែនច្រៀងក្រៅអត់កើតទាំងពីរ, កូនចៅហើយមេនៅក្រៅច្រៀងដូចគ្នាស្ដាប់អត់កើតប៉ុន្តែចូលចិត្តបទហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcywMIb_mrN1btJHFKS1JQHrdXrGZajgbWjPJWyANin3B2op0wJpD0g5cTln2CRHIfw1rxRP5yNp2WCDa-hsBCxz3yoxVaivWByUYXqRjqg7X7bUX28LZ2gKwS_Wnamggj3488IJ9OWNDGUrIGq5qsQXQLYJ0FLJwAzb4FMPQFxtrm_ZoEEwnS_7KoHlQ/s2048/image_2024-03-25_09-02-30.png

អ្នកផ្សេងទៀតបានលើកឡើងថា «មកពីគាត់មិនធ្លាប់ស្តាប់កាស Monitor, អ្នកខ្លះថាគេច្រៀងមិនកើតតែលុយគេចូលវាល់លានតែអាអ្នកថាគេនឹងមួយថែ្ងចូលបានប៉ុនា្មនហើយ, គាត់ធ្វើបានល្អហើយ, គាត់គ្រប់គ្រងសំឡេងនៅមានកម្រិត ,កែពេកច្រៀងក្រៅអត់កើត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje2vacJDUI8eswHnBR5Lo319ZMpq_nxyPdqvUhSluimGeH2a04HfQY1zP8IHGhDKr2-sZiMHj7SBHJHFm49AtEypvrCnGeJWN8ShRC6pVhJgomGvgGeOmXFHfTufnLf5s_1D0IFtmVDoMiaw_MJTXsg3DNstraKjldNFCF_4UAWF7P9TdO8snkUQlTGr0/s2048/image_2024-02-23_09-24-28.png

មតិផ្សេងទៀតបានលើកឡើងដែរថា «គាត់មិនទាន់បទពិសោធន៍ច្បាស់សមសម្លេងមិនទាន់ចេះប្រើសំទ្បេង។ ចំណែកបងVDក៏ចឹងមិនមែនគាត់ច្រៀងមិនពីរោះលើឆាកទេតែគាត់ច្រើនអត់សូវសមឆាកមុនទើបសំទ្បេងផ្សេង តែលូវគាត់ច្រៀងរក្សាសំទ្បេងបានល្អជាងមុន។ , មេសា នៅស្ទើរបទពិសោធន៍ perform មិនទាន់អាចគ្រប់គ្រងសម្លេងខ្លួនឯងបានទេ Concert បារមី មិនដែលឃើញប្រើ autotune ទេ មូលហេតុអ្វី អត់ចង់ប្រើ ឬ មិនទាន់ប្រើ»។

គួរបញ្ជាក់ផងដែរថា បទ «ដូចមេ» ពី មេសា និង វណ្ណដា បានទម្លាក់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរយៈពេលជាង១ខែនេះមានការចូលស្តាប់រហូតដល់ជាង៤លានដងនៅលើឆាណែលយូធូបរបស់ មេសា ផ្ទាល់៕