មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីយុវតី ល្អហួស Miss Preteen Cambodia 2023 គ្រងឈុតតំណាងជាតិយ៉ាងមានអំណាចហើយមានទម្ងន់ដល់ទៅជាង៣០គីឡូ ខណៈ ល្អហួស ក៏ជាជួបឧបទ្ទវហេតុធ្លាក់ពីលើតុមកទាំងជំហរបានបង្កឱ្យមានការឈឺចាប់រហូតដល់ ល្អហួស ទប់ទឹកភ្នែកមិនបាន។ យ៉ាងណាមិញការយំរបស់ ល្អហួស បែរជាមានការលើកឡើងថាជាការសម្តែងទៅវិញរហូតដល់អ្នកនាងដេននី ក្វាន់ ពន្លះទៅវិញបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif2aXtxSSGSsswX11ZzUrNCzB1r-co2uo8Pf8RM1qMU-tEj9QcKy5vodqt8oNBU8JRu1B33OQv9GF5YQ3NJx2DW2P_DFf8OaKFJ1xSyoiuNcnFGvLBgUG4kKyqArHYq6VtMGHvhUy8xPLlfbXh084iOLv55JoFpMEmWOyS-AkcR_-oaUFuRjrNSEADPD8/s2048/image_2024-01-25_10-53-17.png

ការក្នុងការប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសថៃនាពេលខាងមុខនេះ ល្អហួស បានបង្ហាញឈុតតំណាងជាតិដែលត្រៀមយកទៅប្រកួតមានឈ្មោះថា « អធិរាជិនីហង្សាវតីស្រីកម្ពុជា» ដែលអត្ថន័យនៃឈ្មោះនេះគឺ មានន័យថា កំពូលក្សត្រិយ៍ នៃអម្បូររាជហង្សក្នុងដែនកម្ពុជា។ ឈុតតំណាងជាតិមួយនេះដែលគ្រងដោយ ល្អហួស ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេល Miss Preteen Cambodia 2023 គ្រងហើយគឺពោរពេញដោយអំណាចអង់អាចតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6JwVrfrt38h5oYI8kfYNXvRXwbB9FkTN3r6E3DdK0EkFJESA_ImofUvwrLhysLP4CqmgOTSLrdD0E1YYQy13u5Jujbu0LGDZX7fTKDdMxsMKE4dv2gOaA0QAFaSZmyzbq5ZWehdRBCu-Peq39jLT2O4roCIUFPwuBVjfm5kRZZQC7HK1bhH_RY-q-Wd4/s1280/photo_2024-03-25_12-29-47.jpg

ឈុតតំណាងជាតិមួយនេះមានទម្ងន់រហូតដល់ជាង៣០គីឡូឯណោះ ដែលធ្វើឱ្យមហាជនកោតសរសើរ ល្អហួស យ៉ាងខ្លាំងមានមាឌតូចតែត្រូវទ្រាំនឹងទម្ងន់ដ៏ធ្ងន់នេះដើម្បីមុខមាត់ប្រទេសជាតិ។ ទន្ទឹមការថតឈុតតំណាងជាតិ អ្វីដែលធ្វើឱ្យមហាជនបុកពោះនោះ យុវតី ល្អហួស ក៏បានជួបឧបទ្ទវហេតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-cnPwpx4EXKsNgO-hFUGEHEgHKAUBhhDkIXPSw3iPVkRjJJs1XL4xZZbTLgm6nh-sal1xzC3qJ_8Fe4cFf_jPPb8lagQ6y1fMS4JveQdPbSafXbahya-C1j99nk5T9YDqaftaun6yPTgJ1t2Q7VauVdEVcyMk-Bjhzhvm7AYaD4JXOlYC-QjJCn6NUyk/s2048/image_2024-01-25_10-53-12.png

តាមការបញ្ជាក់ពីអ្នកនាង ដេននីក្វាន់ បានឱ្យដឹងថាថ្ងៃថតឈុតតំណាងជាតិ ល្អហួស បានធ្លាក់ពីលើតុមកទាំងជំហរតែសំណាងហើយដែលមិនមានរបួសព្រោះជិតដល់ថ្ងៃប្រកួតផង។ ទោះយ៉ាងណា វីដេអូដែលល្អហួស ឈឺចាប់រហូតដល់ស្រក់ទឹកភ្នែកដោយសារតែធ្លាក់ពីលើតុមកទាំងជំហរនេះបានធ្វើឱ្យមានមតិលេចឡើងថាជាការសម្តែងដើម្បីទាក់ទាញចំណាប់អារម្មណ៍។
ឃើញសម្តីបែបនេះដាក់កូនស្រីខ្លួន អ្នកនាង ដេននីក្វាន់ បានលើកឡើងថា «ឆ្លើយតបទៅអ្នកដែលថាកូនខ្ញុំសំដែងធ្វើយំ យកចំណាប់អារម្មណ៍ យកភ្នែកអានផង គាត់ជាក្រុមការងារថតឈុតតំណាងជាតិ ឱ្យល្អហួសផ្ទាល់..ក្មេងតែឈឺខ្លាំងទ្រាំមិនបានគឺយំហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6QpNDBHzSjbjI9a1XXmFBGkKDIFmlmQ2rjMRGqLwtdcAkLarW8NTibC8ebuZ_hW8xkvBmoxNRiJtY-Rxw3klitxz53zGC_rjo7kAWTPybHQJuM7eyKAqPWrTZ3qFvN5TDQJtkHJIjqgkS9TUKgVDXPvxSJAuKEIO0kLwG0yhkmuLYGlsE-dk5U9Trig0/s2048/image_2024-01-25_10-53-11.png

ក្នុងសំណេររបស់ក្រុមការងារថតឈុតតំណាងជាតិឱ្យ ល្អហួស បានឱ្យដឹងថា «ជាងថតចង់ឱ្យរូបមានវិញាណហោះហើរពិតៗតែវាខុសបច្ចេកទេសតិចតួច ញ័រដៃគ្រប់គ្នា។ តែសរសើរក្មេងរឹងមាំហាស ទោះបងកញ្ចាស់ក្បាលប៉ុននឹងបើធ្លាក់ដូចគាត់ក៏បងយំដែរ។កូនគេល្អមែន មិនមែនល្អតែឈ្មោះទេ ចរិតរូបសម្បត្តិ រឹងមាំ គាត់មិនងាយយំទេតែនេះឈឺពិតៗ ការធ្លាក់មួយទំហឹងនឹងពិបាកបរិយាយណាស់។ ហើយគាត់តស៊ូថតដល់ចប់ គាត់ខ្លាំងជាង មនុស្សធម្មតាហើយ»។

គួរបញ្ជាក់ថា ល្អហួស នឹងតំណាងប្រទេសកម្ពុជាចេញទៅប្រកួតឆាប់ៗនេះក្នុងការប្រកួតMiss Preteen junior Idol world នៅលើទឹកដីប្រទេសថៃ៕