លោក លាវ វេងហួរ ម្ចាស់ជ័យលាភី Mister Friendship International 2023 មានឱកាសធ្វើជាពិធីករ (MC) ក្នុងការប្រកួត Universal Women 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទោះជាយ៉ាងណា ការបង្ហាញខ្លួនជាពិធីករលើកដំបូងនេះ លាវ វេងហួរ ត្រូវរងនូវមតិចម្រុះពីសាធារណជន អ្នកខ្លះក៏ថាលោកធ្វើបានល្អ អ្នកខ្លះក៏រិះគន់ ចំណែកឯផេកមួយឈ្មោះថា «អ្នកវិភាគឯករាជ្យ» គឺដាក់ចំៗតែម្តងថាលោកគឺជាពិធីករអន់បំផុតក្នុងកម្មវិធីប្រកួតសម្រស់ផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYWc0L827eEFuT_CL_xdg8aEOjkYTeX3ZzVKwMyTxQXwrt1lkFuVmw-6Z8l7K-R_zBJsAcyaREhBujCdg3VrwPkZ6Dao_eZ5bD_lSXY6LPHR7HXG3hhLZ_n4WTzRvt-eu5fJXnUOTuiYXmIdfcoORa4hoWcqfyVGwtfZrq_N4g8Swj_qhPmg7bL3p7NbA/s1440/image_2024-03-23_16-00-47.png

នៅរាត្រីថ្ងៃទី២២ ខែមីនា ជារាត្រីផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Universal Women 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខណៈបេក្ខភាពចូលរួមសរុបមានជាង៥០ប្រទេសមកពីជុំវិញពិភពលោកក្រោមការដឹកនាំរបស់អ្នកនាង ប្រាសាទ ដាវីន។ ដូចមហាជនអ្នកតាមដានកម្មវិធីនេះជ្រាបមកហើយថាលោក លាវ វេងហួរ Mister Friendship International 2023 គឺជាពិធីករក្នុងកម្មវិធីនេះអមជាមួយនឹងពិធីការិនីជាជនបរទេស។

យ៉ាងណាមិញ ការធ្វើជាពិធីករលើកទី១របស់លោក លាវ វេងហួរ ត្រូវរងនូវមតិពីសាធារណជន ចំណែកឯផេកមួយឈ្មោះថា «អ្នកវិភាគឯករាជ្យ» បានរិះគន់ចំៗតែម្តងទៅកាន់ម្ចាស់ជ័យលាភីអន្តរជាតិរូបនេះជាពិធីករដែលអន់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuGyvlo6rIHFNZC5xbTBslcDRvRhTq6PBuLZk1sWE4ng28kom_Bi1XLwLJnyeKLv1fX_5OKQDMx8q3aw4Ec_yHez8Ywso9K1Q31BYwypHXAgZ9jYGE0YPoyPom2PB_C8jEFnYKFV7De6kWmmw7lYrsTPkFueUD3-41vlzVv0gzBh2pHppoMAjleFzoNpM/s2048/image_2024-03-23_16-00-48.png

ផេកខាងលើនេះបានបង្ហោះថា «ពិធីករកម្មវិធី MISS ដែលអ.ន់បំផុត ក្នុងចំណោមកម្មវិធី Miss ផ្លូវការដែលខ្ញុំធ្លាប់ទស្សនា។ ឈរអានក្រដាសយ៉ាងគួរឱ្យអាម៉ាស រហូតអ្នករៀបចំកម្មវិធី បង្ខំចិត្តអូសយកប្លង់ WIDE SHOT វិញ»។
ការលើកឡើងរបស់ផេក អ្នកវិភាគឯករាជ្យ នេះដែរក៏មានការបញ្ចេញមតិយោបល់ផ្សេងៗទៀតបីអ្នកលេងបណ្តាញសង្គមរួមទាំងការរិះគន់ទៅកាន់ម្ចាស់ផេកនេះដូចគ្នា និងបានពន្យល់ថានេះជាលើកទី១របស់ លាវ វេងហួរ ។ ផ្ចាស់ផេកក៏បានលើកឡើងថា លោកនិយាយពីអ្វីដែលកើតឡើង តែក៏រង់ចាំលើកទឹកចិត្ត កោតសរសើរ វេងហួរ វិញពេលធ្វើបានល្អលើកក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPLP3yw-vnZUJjsg4QD7bFCG8SonKArYM9L9MeRkr8aVZLHL7lCVhcPAXEttbr3lRBOAtR2s2cXlUUSlNbLW6GJC2saApWcRoGBg0OpzeNH0XfrNc9mALqv6Pi-E2kUj4wNLnfC2ndP0rDZoRjJgXiYU81_Msl87UNKameILfn5emHYRI5POOXCkm7iCo/s1800/image_2024-03-23_16-00-49%20(2).png

គួរបញ្ជាក់ថា ការប្រកួត Universal Women 2024 ជាលើកទី២នេះបេក្ខភាពតំណាងប្រទេសហ្វីលីពីន ជាម្ចាស់មកុដឯក ខណៈខាងកម្ពុជាដណ្តើមបានលំដាប់រងទី៣នៃការប្រកួតនេះ៕