តារាសម្តែងជើងចាស់ប្រចាំប្រទេសថៃលោក Winai Kraibutr បានទទួលមរណភាពហើយនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះក្នុងវ័យ៥៤ឆ្នាំបន្ទាប់ពីរងនូវជំងឺសើស្បែកអស់រយៈពេល៥ឆ្នាំ។ លោកគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ហើយក៏ធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តខ្មែរមានចំណងជើងថា ««កូនពស់កេងកង» ឆ្នាំ២០០១ ជាមួយតារាសម្តែងពេជ្រ ច័ន្ទបរមី អ្នកស្រី អម្ពរ ទេវី លោក ទេព រិនដារ៉ូ រួមទាំងតារាល្បីៗជាច្រើនទៀតក្រោមការដឹកនាំរបស់ឯកឧត្តម ហ្វៃ សំអាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSAUqMIcQ3c3XkCOoEi21jTX5otj5Fjg9VKn-LMIPdLd9S9362Vt6q8CpN_ikMHIIoQz_eIrMqDnsHSbi4dqTgaPGX83VTstD7xBQNgK4pg_j2YSsUMB2PPiDEj2j1QaARkXPl8wohBfrmZ68v1AdgGo94TLCBiiDr3kxZH3JqCoKLFc5pJ6yCjZplIfo/s912/image_2024-03-21_09-37-01%20(2).png

តាមប្រភពពីសារព័ត៌មានថៃបានចុះផ្សាយថា ភរិយារបស់តារាសម្តែង Winai Kraibutr បានចេញមកប្រកាសពីមរណភាពរបស់ស្វាមីដោយសារការធ្លាក់ចុះនៃសម្ពាធឈាម ការឆ្លងមេរោគក្នុងសរសៃឈាម រហូតដល់បេះដូងឈប់លោតដែលមិនអាចជួយសង្គ្រោះបាន។ លោក Winai មានជំងឺសើស្បែកអស់រយៈពេល៥ឆ្នាំមកហើយ មុននឹងលាចាកលោកនេះ ។ នៅដំណាក់កាលដំបូងនៃការព្យាបាល ជំងឺរបស់លោកបានធូរស្រាល ប៉ុន្តែក្រោយមក ការព្យាបាលមិនមានប្រសិទ្ធភាពនោះទេ ទើបធ្វើឱ្យតារាសម្តែងជើងចាស់រូបនេះស្លាប់ក្នុងវ័យ ៥៤ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlmc3BsbqSEazdz1ueaPiQ0KrGccT4JL7OINZKwDknYp7FCLGrfxseXF159S7k4IbOOMxVJZ3OH2xH1k8_Kr4NI6L5oT0L0vSjCTfmdwf_VS4sc_TjA71FfhLI5Jq62eY29_YYo30DfMxwkIV4mr-dOhmQ98flZkHgqb_a0PmiaTAKev_bT3U3SMjP5D4/s800/image_2024-03-21_08-58-43.png

លោក Winai Kraibutr កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៩ នៅខេត្ត Krabi ប្រទេសថៃ។ លោកចូលប្រលូកក្នុងវិស័យកម្សាន្ត ដោយធ្វើជាតារាបង្ហាញម៉ូត ថតស្ពតពាណិជ្ជកម្ម និងសម្តែងវីដេអូចម្រៀងសម្រាប់កម្មវិធី Grammy, RS ពីឆ្នាំ ១៩៩២-១៩៩៤។

តារាសម្តែងរូបនេះចាប់ផ្តើមមានឈ្មោះបោះសំឡេងល្បីល្បាញខ្លាំងបន្ទាប់ពីសម្តែងនៅក្នុងរឿង «នាងណាក់» ក្នុងឆ្នាំ១៩៩៩។ តារាសម្តែងរូបនេះក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្មែរ «កូនពស់កេងកង» ឆ្នាំ២០០១ ក្រោមការសហការរវាងខ្មែរនិងថៃ។ភាពយន្តខ្មែរដ៏ល្បីល្បាញនេះគឺក្រោមការដឹកនាំរបស់ឯកឧត្តម ហ្វៃ សំអាង ដែលមានតារាល្បីៗជាច្រើនរូបចូលរួមមានដូចជាតារាសម្តែង ពេជ្រ ច័ន្ទបរមី អ្នកស្រី អម្ពរ ទេវី លោក ទេព រិនដារ៉ូ អ្នកនាង ដាញ់ ម៉ូលីកា ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Q-JDPhyphenhyphenDRphgQlSaB2RMEyhs_iLZZlH1y_sV6HrUI1s-gYSs05XVhc0Y5y9Jz5mbLLoogECMTxJsj2CBYsMt34Z6WnH1VWXIZez8YsDm8VNAk174HOfiTJ2wXJMBbMLw85UluVXXv7KTU6cKG7a4qNlZ-hfskkKXWF71jdtVxpeyRtL2C7FWsPfkx1w/s640/image_2024-03-21_08-58-42.png

បន្ថែមទៅលើការសម្តែងភាពយន្ត តារាសម្តែងរូបនេះក៏បានលេចមុខក្នុងរឿងភាពទូរទស្សន៍ជាច្រើនរឿងតាមបណ្តាប៉ុស្តិ៍ទូរទស្សន៍ផ្សេងៗមុនលោកមានជំងឺសើស្បែកដែលមិនអាចសម្តែងបានហើយឃ្លាតឆ្ងាយពីអាជីព។ លោក Winai Kraibutr បានរៀបការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១និងមានកូនប្រុសស្រី៣នាក់៕