Home ព័ត៌មានជាតិ គ្នីគ្នារបស់ឡេង ចាន់ណា ត្រូវតុលាការឃុំខ្លួន ដោយចោទ២ករណី

គ្នីគ្នារបស់ឡេង ចាន់ណា ត្រូវតុលាការឃុំខ្លួន ដោយចោទ២ករណី

167
0

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូប រួមមាន៖ ឈ្មោះ អុឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ ពីបទ”ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។​null

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០២ រូប ខាងលើ ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

ជុំវិញករណីនេះ សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ជាធរមាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqnS6XXHjCgu7V4OIAIOaq3dlU0K457BVav-Bc9apSmRnxbG2Ug4dT6fING1s1t-imVX9uz5g2KoKvFkCA7XqROAWrdWe_dvsvIq5OIcV4hjSrZAqjA7aDZ9YsI_nscf057KbUxVKOAaeCtZ8HU4ifu320H6osMD2fsD3cavlLtXFcLT-ZmGTwCjKZe-g/s1280/fn-2024-03-21-10-02-14-0.jpg