ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហើបប្រាប់អ្នកគាំទ្រថាបន្ទាប់ពីសម្ពោធភាពយន្ត «ប្រុសលក់ខ្លួន» នៅប្រទេសថៃរឿងនេះកំពុងដំណើរការយ៉ាងរលូនដោយដំបូងគ្រោងចាក់បញ្ចាំង២០កន្លែងប៉ុណ្ណោះប៉ុន្តែពេលនេះមានការចាក់បញ្ចាំងរហូត៨៦រោងកុននៅប្រទេសថៃ។ បវរកញ្ញារូបនេះបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនឹកស្មានមិនដល់នោះទេ ខណៈរូបនាងថាសាច់រឿងនេះថ្មីមិនចម្លងអ្នកណាមានច្រើនរសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9r-UoVBPBkvJ6OxOBVmVlQApShG9_96xToRNceLXnjXEH4Qpuq2LINXtdzrjpY1sIkVQkOruNW4z7XolFX325FtABJ0pQaQpPTO3SlEAPPr0bSwJWR7pC65UvpXYR-g-FnFy5WCWX9aYId6B1aH7f-y27K967wk3Ct86sCITKZj9RrJHPsZkXXe6K184/s2048/image_2024-03-20_11-41-17%20(2).png

នៅល្ងាចថ្ងៃទី១៩ ខែមីនា ភាពយន្តខ្មែរមានចំណងជើងថា «ប្រុសលក់ខ្លួន» ឬ Rent Boy ដែលមានតួល្បីៗជាច្រើនដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី តារាប្រុសមីយ៉ាន់ម៉ា បៃ តាកន តារាសម្តែង ខាត់ វៃហាំង រួមទាំងតារាថៃ តារាវៀតណាម បានសម្ពោធជាផ្លូវការនៅប្រទេសថៃ ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងរោងកុនថៃនាថ្ងៃទី២១ ខែមីនា នេះ។ ក្រោយពីសម្ពោធរឿងនេះរួច ពេជ្រ វត្តី សារ៉ាវឌ្ឍី បានLive ជជែកកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួនដោយសារតែមានដំណឹងល្អ។

មុននឹងបង្ហើបដំណឹងល្អ Miss Grand Cambodia 2022 រូបនេះក៏មិនភ្លេចអរគុណដល់អ្នកគាំទ្រព្រោះបើមិនមានអ្នកគាំទ្រនោះទេនាងគ្មានថ្ងៃនេះឡើយ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា នាងទើបទទួលបានដំណឹងភាពយន្ត ប្រុសលក់ខ្លួន នឹងមានការចាក់បញ្ចាំង៨៦រោងកុននៅប្រទេសថៃ វាជាតួលេខដ៏ច្រើនសឹងតែ៥០ភាគរយទៅហើយនៅក្នុងរោងកុន ខណៈរឿងនេះនឹងមានការចាក់បញ្ចាំងចំនួន៥ប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvtkCb_gNXzRMhRmndgWtqpE8f5d_T1-wzs7RJ13KVM1QQgiw2r-rf2dPdCsgCQCQxOHOst9taCA591jxeKnHHQz-4u-Bp0BIYQlfZDTOhmGbQyWONL-XQu86CxCLTsxeZmmVs93j4KcpYWWJFyOydp5iihWQaC8Qq2AhOiW8n4HriY4nb6auA1-cTsb0/s1440/image_2024-03-20_11-41-19.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងទៀតថា មានការចាប់អារម្មណ៍ច្រើនដោយសារតែរឿងនេះថ្មី មិនCopy ពីសាច់រឿងណាមួយទេដែលជាការគិតថ្មីរបស់អ្នកនិពន្ធមានទាំងកំប្លែង និងស្នេហាផ្អែមល្អែមហើយណាមួយគឺគេចង់មានការគាំទ្រនៅក្នុងតំបន់អាស៊ី ដែលមានលក្ខណៈជាសមាគម។

លំដាប់រងទី៥លើឆាកអន្តរជាតិរូបនេះ បាននិយាយទៀតថា «នាងមិននឹកស្មាននោះទេដោយសារតែដំបូងគ្រោងចាក់បញ្ចាំងតែ២០រោងប៉ុណ្ណោះ ប៉ុន្តែនៅពេលគេបានមើលនៅថ្ងៃសម្ពោធ មើលសាច់រឿងទាំងអស់ទទួលបានការគាំទ្រពីផេក Miss Grand Internatonal ផុសបានចំនួន១M ធ្វើឱ្យគ្រប់បែបយ៉ាងដំណើរការទៅយ៉ាងរលូន ហើយការគាំទ្រពីប្រទេសយើងទៅច្រើនទើបធ្វើឱ្យរឿងនេះកើតឡើងបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitpVGhikIqtoJtjY_6witMXJhZMvZxz4G48vUv_nSnB1-19CYu3EKw0U0JnFo8s2aNbmM-14zhBydVbDv3ax8AgUmr_kegWZHLr726NerHUuQJhBdZaW65nj82X1djG_wVzuRxRVvi0nOgTisRPJFwQeu9h_wZRn3xNFxbKRJp2ip2oUrU_9ndx7tHmag/s1440/image_2024-03-20_11-41-20.png

គួរបញ្ជាក់ថា ភាពយន្ត ប្រុសលក់ខ្លួន បានចាក់បញ្ចាំងក្នុងរោងកុនប្រទេសកម្ពុជាកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣។ ភាពយន្តនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនព្រមទាំងរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់៕