Home ព័ត៌មានអន្តរជាតិ នារីៗដែលនិយមតរោមភ្នែក ត្រូវតែដឹងពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ទាំងនេះ

នារីៗដែលនិយមតរោមភ្នែក ត្រូវតែដឹងពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ទាំងនេះ

287
0

បច្ចុប្បន្នការតរោមភ្នែកគឺបានផ្ដល់ភាពងាយស្រួលដល់នារីសម័យថ្មី មិនឱ្យពិបាកប្រើម៉ាស្ការ៉ា ថែមទាំងអាចកុម្ម៉ង់ម៉ូដយ៉ាងណាឱ្យសក្ដិសម នឹងអ្វីដែលយើងចង់បានទៀតផង។ ជាងនេះទៅទៀត សរសៃរោមភ្នែកសប្បនិម្មិតទាំងនោះ ធ្វើឡើងពីវត្ថុធាតុដើមធម្មជាតិដូចជា អំពីសូត្រនិងរោមសត្វ ឬសរសៃប្លាស្ទិកជាដើម។ ពិតណាស់ ទោះបីជាវិធីនេះធ្វើឱ្យស្ត្រីមានសម្រស់ស្រស់ស្អាតក៏ដោយ ក៏វាបង្កឱ្យមានហានិភ័យចំពោះស្បែកផងដែរ។ ដូច្នេះយើងត្រូវចាំបាច់រកអ្នកជំនាញដែលមានស្តង់ដារត្រឹមត្រូវ ដើម្បីជៀសវៀងហានិភ័យទាំងនេះ។https://www.insigniahairanddayspa.com.au/wp-content/uploads/2019/12/lash-extensions.jpg

ទោះជាយ៉ាងណាក៏ដោយ ការតរោមភ្នែកគឺត្រូវប្រើប្រាស់សារធាតុគីមី និងសារធាតុផ្សំមួយចំនួនដែលអាចនឹងរលាក ឬបង្កគ្រោះថ្នាក់ដល់ស្បែករបស់យើងបាន។ ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងសារធាតុគីមី ដែលប្រើក្នុងអំឡុងពេលតនោះអ្នកអាចជួបប្រទះផលប៉ះពាល់ក្នុងរយៈពេលពីរទៅបីថ្ងៃដូចជា៖ ក្រហមភ្នែកដូចចង់ចេញឈាម, រលាកភ្នែក, រមាស់ភ្នែក, មានការឈឺចាប់, មានដំបៅឬកន្ទួលរមាស់នៅតំបន់ភ្នែក, ក្រហមនិងរលាកភ្នែកឬត្របកភ្នែក, និងហើមភ្នែកជាដើម។https://img.grouponcdn.com/bynder/32mq4grUvRwC8VcdKf17BCg1nEdr/32-2048x1229/v1/t600x362.jpg

គ្រឿងផ្សំមួយចំនួន ដែលមានជាទូទៅក្នុងការតរោមភ្នែករួមមាន៖ ជ័រ, ម្សៅសែលុយឡូស, cyanoacrylates, អាស៊ីត benzoic, និងformaldehyde។ ទន្ទឹមនឹងនោះក៏មានគ្រឿងផ្សំមួយចំនួននៅក្នុងថ្នាំដករោមភ្នែកសប្បនិម្មិតចេញរួមមាន៖ formaldehyde, propylene glycol, និងgeraniolជាដើម។ សូមបញ្ជាក់ដែរថា ការរតរោមភ្នែកនឹងធ្វើឱ្យរោមភ្នែកពិតស្រួយឬស្ដើងតាមជាក់ស្ដែង ហើយបើអ្នកមានការប្រតិកម្មឈឺភ្នែកនៅផ្ទះអ្នកអាចសាកធ្វើតាមវិធីខ្លះៗដូចជា៖ ស្អំទឹកកក, បន្តក់ថ្នាំអាឡ័កស៊ីភ្នែក, លាបគ្រីម Hydrocortisone, និងប្រើផលិតផលប្រឆាំងនឹងអ៊ីស្តាមីនតាមមាត់។https://lashesanmore.com/wp-content/uploads/2021/09/Screen-Shot-2021-09-15-at-12.56.06-PM.png

ប៉ុន្តែបើនៅតែមានបញ្ហាក្នុងរយៈពេលលើសពីមួយថ្ងៃអ្នកគួរតែទៅរកពេទ្យជាបន្ទាន់ ជាមួយគ្នានេះដែរកុំភ្លេចទៅដកវាចេញផង។ គួររំលឹកដែរថា អ្នកមិនគួរទទួលសេវាកម្មតរោមភ្នែកឡើយប្រសិនជាអ្នកមានបញ្ហាដូចជា៖ រលាត់ស្បែកឬខូចស្បែកនៅតំបន់ត្របកភ្នែក, មានប្រវត្តិប្រតិកម្មភ្នែកទៅនឹងគ្រឿងសម្អាង ឬថ្នាំបន្តក់ភ្នែក, អាឡ័កស៊ីទៅនឹងជ័រឬគ្រឿងផ្សំនៅក្នុងកាវ, មានជំងឺជ្រុះសក់មួយដុំៗ, កំពុងទទួលការព្យាបាលដោយគីមី ឬវិទ្យុសកម្ម, និងមានជំងឺបោចរោមលើដងខ្លួន គឺដាច់ខាតមិនត្រូវតរោមភ្នែកនោះទេ៕