តារារ៉េបកម្ពុជាពីររូបរួមមាន ម៉ាន់ វណ្ណដា និង Ruthko គ្រូបង្វឹកក្នុងកម្មវិធី The rapper Cambodia បានលេចមុខក្នុងទស្សនាវដ្តី Lifted Asia រួមជាមួយតារារ៉េបជាច្រើនរូបទៀតនៅក្នុងតំបន់អាស៊ីក្នុងឱកាសគម្រប់ខួប៣ឆ្នាំនៃការបង្កើតទស្សនាវដ្តីឌីជីថលនេះ។ ទន្ទឹមនឹងនេះទស្សនាវដ្តីបានដកស្រង់សម្តីដ៏ល្អរបស់អ្នកទាំងពីរដោយ វណ្ណដា បានលើកឡើងថានឹងបង្កើតអ្វីដែលថ្មីតែមិនបោះបង់អ្វីដែលជាអត្តសញ្ញាណនិងវប្បធម៌សិល្បៈខ្មែរ។ ចំណែក ឯ Ruthko បានប្រៀបធៀបជីវិតខ្លួនឯងទៅនឹងផ្កាឈូកដុះចេញពីភក់ទៅជាផ្កាស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjDo28l-54OPZRW6zAxD3aiAsw6frIN6BJLd451nE7yxRbvmHMmN4vUPhA4CTeNTJBMBPWtfhHcQpKF3QKk48PiqpvudxSVH835XCW4Wq3NYwVjoYHAhkawTi50N9pm_l6cMaLrH94lAJCmFKMwtdYVZO5UobZjHmVmXgCm0ZbgncloDXCsXF3Zv0mYo/s1440/image_2024-03-20_13-44-33.png

Lifted Asia បានបង្ហោះរូបមួយសន្លឹករបស់តារារ៉េប វណ្ណដា ដែលស្រង់សម្តីរបស់តារាចម្រៀងរូបនេះដែលសរសេរជាភាសាអង់គ្លេសមានអត្ថន័យជាភាសាខ្មែរថា «ខ្ញុំនឹងនៅតែងនិពន្ធ ឬច្រៀងក្នុងទម្រង់ខ្មែរ ជាភាសាខ្មែរ ហើយមានលាយជាភាសារអង់គ្លេសខ្លះដូចរាល់ដង។ ប្រហែលជាថ្ងៃណាមួយខ្ញុំនឹងព្យាយាមបន្ថែមភាសាផ្សេងទៀតនៅក្នុងបទចម្រៀងរបស់ខ្ញុំ ជាមួយនឹង flow ថ្មី រសជាតិថ្មី អ្វីដែលថ្មី តែខ្ញុំមិនបោះបង់អ្វីដែលជាអត្តសញ្ញាណ និង វប្បធម៌សិល្បៈរបស់ខ្ញុំឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj336KZOC7tjPK7ca5rCvxWld8ypU6lQArI-Ajg7JYSxMZMH0FmYD8QP98iKjfpadzmrhvePSXg23LMQrCC6CWfb-UFvW55s3LbOO9G6e4YXPYqNn7DAKHEMZJ1JfOsQQmW9vhUKaOErNzLmsCHGpExO9x36k1moWJkknAPhCgIQgsY2oXI18dCOZ9EVrY/s2048/image_2024-03-20_14-22-42.png

ចំណែកឯតារារ៉េប Ruthko វិញ ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាមួយបទថ្មីមានចំណងជើងថា «បងមកពីស្រុកលិច»សហការជាមួយ វុទ្ធា ក៏បានលេចមុខក្នុងទស្សនាវដ្តីនេះដូចគ្នា។ សម្តីរបស់ Ruthko ដែលត្រូវ Lifted Asia ចុះផ្សាយមានអត្ថន័យថា «ខ្ញុំចូលចិត្តប្រៀបធៀបជីវិតរបស់ខ្ញុំទៅនឹងផ្កាឈូកកើតចេញពីភក់ ទៅជាផ្កាដ៏ស្រស់ស្អាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVwrtmhSspBPA-FoC9NRsaTwSJLuu9t366Z4TfdYwEiTCntgEFMy4UJpjGXWYM71qGahFQiQuznZeOtKIWphITJMFgjp9Tqx3KrRyC5pLsXMiP393hV8u2Bb2P5Ky0lbfCGIwaDMTRJudhLHE5Oo6Q54nYEMgxoXv3-z2Do5u9LYY8zxRYbpRSjvl8VXk/s1350/image_2024-03-20_13-37-31.png

តារារ៉េបកម្ពុជាពីររូបនេះដែលបានលេចមុខក្នុងទស្សនាវដ្តី Lifted Asia ជាមួយតារារ៉េបជាច្រើនទៀតនៅក្នុងតំបន់អាស៊ី គឺក្នុងឱកាសនៃការកកើត Lifted Asia ដែលមានរយៈពេល៣ឆ្នាំ។ ទន្ទឹមនឹងចម្រាញ់ យកតារាផ្សេងៗអមមកជាមួយនូវការលើកឡើងពីទស្សនៈផ្សេងៗ របស់តារារ៉េបល្បីៗទស្សនាវដ្តីឌីជីថលនេះបានរៀបរាប់ពីការបើកដំណើរការប្រព័ន្ធផ្សព្វផ្សាយតន្ត្រីឌីជីថលថ្មីស្របពេលមានជំងឺរាតត្បាតកើតឡើងដើម្បីស្វែងយល់ពីវិស័យតន្រ្តីហ៊ីហបនៅតំបន់អាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQKMc8fwqOf3yJhIOfgsL0v60quesktFLga2JpZomsm_1ma_x4wkmzVBKk6mzU43HLlgkUagfGpFQQqXeeq8_0zAQHxmM-Xfq2K2W8rnY28yriK6tMOot_eqoh6Wa6pS3DOOUSLZ0BaE3mwANSowNPys-nWX8kb48ry7y_za2OKGLDeUutebEW2dpbhHE/s1350/image_2024-03-20_13-37-30.png

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលអ្នកទាំងពីរមានឈ្មោះនៅក្នុង Lifted Asia ខណៈកាលពីខែមិថុនា ឆ្នាំ២០២៣ វណ្ណដា និង Ruthko ក៏ជាប់ឈ្មោះក្នុងបញ្ជី LiFTED ៥០ ដូចគ្នាដែលជាបញ្ជីប្រមូលផ្តុំដោយតារារ៉េបល្បីៗទាំង៥០នៅក្នុងតំបន់អាស៊ី។ ក្នុងនោះ វណ្ណដា បានឈរនៅលេខរៀងទី៦ ខណៈដែរ Ruthko ម្ចាស់បទ «សុរា» ឈរនៅលេខរៀងទី៤៦នៅក្នុងបញ្ជីនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-8LxwE52Y-aY5Yezp0JmJZfpdZtGhIdjNCt3FkOuEJGpzvHiZxSJ22GWZhlbXOxvAJlAD6dWJqLaudX6m3bWZFYIipmyCFqaNd_mHoE5W0q6QZnJP9ZMT7vfu1rbT7bbl6QP__NyxajSNoLQZkBlm7geJH1a-Ae1mNmEuadGjxOyLvMflVaYnmfBwWc/s1350/image_2024-03-20_13-37-29.png