Home ព័ត៌មានអន្តរជាតិ មិនគួរឱ្យជឿសោះ ចក្រភពអង់គ្លេសជាប្រទេសមហាអំណាច តែបែរជាជាប់ចំណាត់ថ្នាក់ជាប្រទេសក្រៀមក្រំជាងគេទីពីរលើពិភពលោកទៅវិញ?

មិនគួរឱ្យជឿសោះ ចក្រភពអង់គ្លេសជាប្រទេសមហាអំណាច តែបែរជាជាប់ចំណាត់ថ្នាក់ជាប្រទេសក្រៀមក្រំជាងគេទីពីរលើពិភពលោកទៅវិញ?

51
0

បរទេស៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ យោងតាមការស្ទង់មតិថ្មីមួយបានបង្ហាញថា អង់គ្លេសគឺជាប្រទេសមួយដែលមិនសូវសប្បាយរីករាយ ហើយប្រជាជនអង់គ្លេសភាគច្រើនមិនសូវសប្បាយចិត្តនោះទេ។
ចក្រភពអង់គ្លេសត្រូវបានគេដាក់ឈ្មោះថាជាប្រទេសក្រៀមក្រំជាងគេទីពីរលើពិភពលោក ដោយសារតែប្រជាជនមានទុក្ខព្រួយច្រើនបំផុត បន្ទាប់ពីប្រទេសនៅទ្វីបអាហ្វ្រិក នេះបើតាមការស្ទង់មតិដោយ Sapien Labs ដែលជាអង្គការសរសៃប្រសាទពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih4Bpczud15J3JQ1ZeLZ-qdlHz9dH8vLZMi34WEQBiuTfyXu25HuQZQavynfsKr7Xy2nZszf8tB0bxMyC7MZvvq2sUxlbqoG7uXdwCfLqfjBu8-Y-uqKX-4BLgBE7TtbNFtCEHU5VHoPKsKuE4xDRKq0KkDfMqKsWfFXdCy3CwkCrjZLO8CQvmmZZKn1c/s1240/65edd42520302702ed427365.jpg

យោងតាមការស្ទង់មតិនេះ សុខភាពផ្លូវចិត្តរបស់ជនជាតិអង់គ្លេសបានធ្លាក់ចុះចាប់តាំងពីជំងឺរាតត្បាត COVID-19 ហើយបង្ហាញថា “មិនមានសញ្ញានៃការជាសះស្បើយឡើងវិញទេ”។ របាយការណ៍ប្រចាំឆ្នាំទី ៤ របស់ Sapien Labs បានវាយតម្លៃសុខភាពផ្លូវចិត្តរបស់អ្នកចូលរួមអ៊ីនធឺណិតចំនួន ៤១៩,១៧៥ នៅទូទាំង ៧១ ប្រទេស។ លទ្ធផលបានបង្ហាញឱ្យឃើញថា ក្នុងចំណោមប្រទេសចំនួន ៧១ ដែលមានប្រជាជនក្រៀមក្រំជាងគេនោះរួមមាន ចក្រភពអង់គ្លេស អៀរឡង់ អូស្ត្រាលី និងនូវែលសេឡង់ ស្ថិតក្នុងក្រុមបាតតារាង ដោយប្រជាជនអង់គ្លេសមានកម្រិតខ្ពស់ជាងគេនៃភាពក្រៀមក្រំនេះ ទើប Sapien Labs ចាត់ថ្នាក់ថា ចក្រភពអង់គ្លេសជាប្រទេសក្រៀមក្រំជាងគេទីពីរលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYsbHTN1iKCPBisEKfhl-8jApb6xARKKgMfb_mJUsdnX-i0OIWAuVi5yksxpFpNhXurTzXJUrMuEa0RjFmBKuBPIQpE00L7aDXFnceeHEDYky9zFkTvqD2ow6XaEePOpNMgSlfLJrDji11Ez3RTnV7qX827OSDzXfsMsOuBVOzMIctiqE8sOjN_VR2gzg/s650/Capture-6-e1456869475774.jpg

ទោះជាយ៉ាងណា ដើម្បីកំណត់សុខភាពផ្លូវចិត្តរបស់ប្រទេសនីមួយៗ អង្គការបានសួរបុគ្គលចំនួន ៤៧ សំណួរអំពី “អារម្មណ៍ និងទស្សនវិស័យ” របស់ពួកគេក្នុងអន្តរកម្មសង្គម ក៏ដូចជាចលនា និងការលើកទឹកចិត្ត រួមទាំងការសម្របខ្លួន និងភាពធន់ក្នុងចំណោមកត្តាផ្សេងៗទៀត។ ដោយជនជាតិអង់គ្លេសប្រមាណ ៣៥% បាននិយាយថា “ពួកគេមិនសប្បាយចិត្ត និងពិបាកចិត្តខ្លាំងណាស់” ខណៈពេលដែល Sapien Labs កត់ចំណាំថា ចម្លើយរបស់ពួកគេបានឈានដល់ការសន្និដ្ឋានស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggU_tsudSfE5ffApwVs819xJpXiJiY7BzS_ybmdb6N78ouShyphenhypheneusZTE3HJV3i_40jMYMyDzpp9AMr-9F-pKj1ED5CVkJeqfaBOAzTJuq4nzkwDUTKPkdh_3h0mC-GtjlNk_6WNKccLTaV3HEqMT6lgtGKGgnaFfJ9tn-hpKgLNsTCmI_RKs1j6x8-M-Fk/s590/unhappy-in-London-5266316.jpg

ចំពោះមូលហេតុដែលប្រជាជនក្នុងប្រទេសនេះមិនសូវមានភាពរីករាយ គឺដោយសារការភ័យខ្លាចនៃជំងឺរាតត្បាត COVID-19 ដែលបណ្តាលឱ្យរក្សាគម្លាត ហើយមនុស្សតែងតែទទួលទានអាហារកែច្នៃជាជាងបរិភោគបន្លែផ្លែឈើ លើសពីនេះកុមារត្រូវបានផ្តល់ស្មាតហ្វូន និងលេងឧបករណ៍អេឡិចត្រូនិចច្រើនពេក ធ្វើឱ្យទំនាក់ទំនងរវាងសមាជិកគ្រួសារកាន់តែឃ្លាតឆ្ងាយពីគ្នា។ ដូច្នេះបើយោងតាមរបាយការណ៍បង្ហាញថា បច្ចុប្បន្នប្រជាជនប្រហែល ១.៨ លាននាក់នៅក្នុងចក្រភពអង់គ្លេសកំពុងរង់ចាំការព្យាបាលសុខភាពផ្លូវចិត្ត៕https://c.ndtvimg.com/2024-03/fauubdl_london_625x300_09_March_24.jpeg