Home ព័ត៌មានជាតិ ថៃសាទរនិងត្រៀមខ្លួនរួចជាស្រេច រងចាំកម្ពុជាបើកច្រកព្រំដែនព្រះវិហារឡើងវិញ

ថៃសាទរនិងត្រៀមខ្លួនរួចជាស្រេច រងចាំកម្ពុជាបើកច្រកព្រំដែនព្រះវិហារឡើងវិញ

69
0

កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះរបស់ប្រភពសារព័ត៌មានថៃ Bangkok Post បានគូសបញ្ជាក់ថា ខេត្តស៊ីសាកេតរបស់ថៃ ដែលជាប់នឹងព្រំដែនខេត្តព្រះវិហារ នៃប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការដែលឲ្យកម្ពុជាបើកច្រកចូលប្រាសាទព្រះវិហារឡើងវិញជាលើកដំបូង បន្ទាប់ពីបានបិទអស់រយៈពេល ១៦ ឆ្នាំកន្លងមកនេះ។

ចាប់តាំងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anutin Charnvirakul បានធ្វើទស្សនកិច្ចទៅកាន់ខេត្តស៊ីសាកេតកាលពីថ្ងៃទី៨ ខែមីនា គោលនយោបាយរបស់រដ្ឋាភិបាលថៃក្នុងការបើកប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នដើម្បីផ្តល់ការចូលទៅកាន់ព្រំប្រទល់ខេត្តព្រះវិហារនៃប្រទេសកម្ពុជាបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនថៃ ជាពិសេសក្នុងចំណោមប្រជាជនថៃ ដែលរស់នៅក្នុងខេត្តភាគឦសាន គឺខេត្តស៊ីសាកេត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhgdzicFBiDPRWWkagxxGeqIYHHHBSDB17zuDgSMk7K3TERAEWead5lju1j67HeS2-R6mgsd8L63rR7VtEEniT8CaNSQo4oAzbyQHxgRxXB-ilUE9X2pNeCqoPghyphenhyphenUohZJy_al2cBLouLy_90hKf1Mb0XwZqGTCkrSyEc6S4mCnLSFQRK0omoEMdGvluI/s990/22_12_2023_topic_7_preah_vihear_temple_as_world_heritage_site_by_heng_chivoan_2_.jpg

លោក Anupong Suksomnit អភិបាលខេត្តស៊ីសាកេត បានមានប្រសាសន៍ថា ប៉ុស្តិ៍ត្រួតពិនិត្យនេះនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរនិងអ្នកស្រុកមកពីភាគីទាំងសងខាង ទាំងថៃ និងកម្ពុជា ឆ្លងកាត់ព្រំដែននេះបានងាយស្រួល ក៏ដូចជាបានជំរុញវិស័យទេសចរនិងពាណិជ្ជកម្មនៅក្នុងតំបន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbhLpR0derYNXpVQtT9F78ti0QspUk4aL0-xdDC9hWjwLOIfMzOxnYdGn87msqkJ_0E6Ojsk29Rn9ZArHujCKY01JgJhnMCVcKCHR0fU53V_zM-Fp0I_Bg4gwZ31nEfcU1KH7laSdthx_tEfdPLCTuYzIthA9LAMCwgFrF7fE0Jt64yl6RByGZ4HlbRlQ/s512/unnamed.jpg

លោកស្រី Jit Ardsanjorn ប្រធានឧទ្យានជាតិ Khao Phra Viharn បានក៏បានលើកឡើងដែរថា អាជ្ញាធរខេត្តស៊ីសាកេត បានបង្កើតក្រុមការងារមួយ ដើម្បីរៀបចំត្រៀមសម្រាប់ការបើកព្រំដែនជាមួយកម្ពុជាឡើងវិញ។ លោកស្រីបានបន្តថា គ្រប់វិស័យនៅក្នុងតំបន់នេះបានត្រៀមខ្លួនជាស្រេច ហើយកំពុងរង់ចាំភ្លើងខៀវពីរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះ។

អ្នកស្រីថា ចំណុចសំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចររវាងច្រកខ្មែរនិងថៃខាងលើនេះ គឺនឹងមានការបង្កើតសណ្ឋាគារ ហាងទំនិញផ្សេងៗ និងរមណីយដ្ឋានថ្មីៗ ដែលនឹងត្រូវបានសាងសង់ឡើងនៅក្នុងស្រុក Kantharalak នៃខេត្តស៊ីសាកេត។ អ្នកស្រីជឿជាក់យ៉ាងមុតមាំថា បើមានការបើកច្រកព្រំដែនលើកនេះនឹងជម្រុញកំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ឡើងដល់កម្រិតខ្ពស់បំផុត ចំណេញដល់សេដ្ឋកិច្ចប្រទេសទាំងពីរផងដែរ។https://asiasociety.org/sites/default/files/styles/600w/public/C/cambodia-temple.jpg

គួរបញ្ជាក់ថា ភាពចម្រូងចម្រាស់រវាងកម្ពុជានិងថៃ បានជំរុញឲ្យមានការបិទច្រកព្រំដែនព្រះវិហារកាលពីឆ្នាំ ២០០៨ ដែលមកទល់ពេលនេះគឺមានរយៈពេល ១៦ឆ្នាំហើយ៕https://www.siemreapshuttle.com/wp-content/uploads/2023/07/NEW-Join-in-Full-Day-Preah-Vihear-and-Koh-Ker-Temple-Tour.jpg