បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រអាមេរិកបានលើកទឹកចិត្តឱ្យមនុស្សបរិភោគសាច់ពស់ថ្លាន់ ដោយសារពស់ថ្លាន់ជាប្រភពប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ និងមាននិរន្តរភាព ខណៈដែលឧស្សាហកម្មកសិកម្មពិភពលោកផ្សេងទៀតកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។
យោងតាមការស្រាវជ្រាវថ្មីដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Scientific Reports នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថាសាច់ពស់ថ្លាន់ដែលចិញ្ចឹមអាចជាជម្រើសដ៏ល្អមួយសម្រាប់ជំនួសសាច់ដែលពេញនិយមនាពេលបច្ចុប្បន្ននេះ នៅពេលដែលការផ្គត់ផ្គង់អាហារត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយការផ្លាស់ប្តូរបរិស្ថាន។ https://cdn.britannica.com/28/239528-050-D89C8118/reticulated-python-Malayopython-reticulatus.jpg

ក្រុមស្រាវជ្រាវបានវិភាគអត្រាកំណើននៃពស់ថ្លាន់ និងពស់ថ្លាន់ភូមានៅក្នុងកសិដ្ឋានក្នុងប្រទេសថៃ និងវៀតណាម ហើយបានរកឃើញថាពួកវាលូតលាស់យ៉ាងឆាប់រហ័សក្នុងរយៈពេលមួយឆ្នាំ ទោះបីជាពួកវាមិនស៊ីច្រើនដូចសត្វដទៃទៀតក៏ដោយ។ ការប្រែប្រួលនៃធនធាន ក៏ដូចជាការប្រែប្រួលអាកាសធាតុ កង្វះនិរន្តរភាព កំពុងនាំទៅរកការបរាជ័យនៃប្រព័ន្ធកសិកម្មនាពេលបច្ចុប្បន្ន។ ដូច្នេះការយកពស់ថ្លាន់ទៅបរិភោគគឺមានលក្ខណៈសម្បត្តិជាច្រើនដែលអាចជួយយើងបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLvyG6BiKghRVvPAgACA8S3UokcTvz_8MIMOXks_fHx3iLj74WZj5HRR79FrDi-DV82xYnMNJ5deTh5uSR2hKKFxysQVtbqW_rJQUhLZtKQaI8doYbm1UoTJ4Gax-e38TyZTEXxH1Hx0cjSvbGm3DVlbyRp5V9o3OJo9zfqlNCbrjvKx0JPD891syT-IM/s500/main-qimg-ec52414c5489d6020bf7c253c8ba8a59-lq.jpg
លោក Daniel Natusch សហអ្នកនិពន្ធសិក្សា និងជាអ្នកជំនាញនៅសាកលវិទ្យាល័យ Macquarie ប្រទេសអូស្ត្រាលីបាននិយាយថា សាច់ពស់ថ្លាន់ត្រូវបានគេប្រើប្រាស់នៅក្នុងផ្នែកខ្លះនៃពិភពលោក ជាពិសេសនៅក្នុងប្រទេសអាស៊ីមួយចំនួនដែលជាផ្នែកមួយនៃការធ្វើម្ហូប ប៉ុន្តែទំហំនៃការធ្វើកសិកម្មនៅមានតិចតួចនៅឡើយ។ Natusch បានបន្តទៀតថា “មនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកបានចាត់ទុកពស់ថ្លាន់ជាប្រភពសាច់ដែលអាចទទួលយកបានតាមវប្បធម៌ មានតែប្រទេសលោកខាងលិចប៉ុណ្ណោះដែលមិនទាន់ធ្វើបាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZUeKeOj3Ez56BFX2yT9clr_jnYEbKWXJWgT7me7cTRZpyfj26fIMZ1_El44IoyvwsisJZogS7GlxUz_nrC2b-DgQwRLYGhfJC0GYNr2yrnBRAcN6RZV3KkCF7M7SIIx5yilRz6J6J5ntesnoKV_P3lS2lY9feKTKZ29Ne-Dg55e7X8J7eRT1-3zeD-KI/s1280/maxresdefault%20(1).jpg

ដើម្បីស្វែងយល់អំពីការចិញ្ចឹមពស់ថ្លាន់ Natusch និងសហការីរបស់គាត់បានសិក្សាអំពីពស់ថ្លាន់ចំនួន ៤,៦០១ ក្បាល ដោយពួកគេផ្តល់អាហារដូចជាត្រី និងសត្វកកេរទៅឱ្យពស់ថ្លាន់ជារៀងរាល់សប្តាហ៍។ ពួកគេក៏ត្រូវបានវាស់ជាទៀងទាត់ពេញមួយឆ្នាំ ក្រោយមក អ្នកជំនាញបានធ្វើកោសល្យវិច័យ ជាលទ្ធផលពស់ថ្លាន់ទទួលបានជាមធ្យម ៤៦ ក្រាមក្នុងមួយថ្ងៃ ដោយញីលូតលាស់លឿនជាងឈ្មោល។ ដូច្នេះការរកឃើញទាំងអស់នេះបង្ហាញថាសាច់ពស់ថ្លាន់គឺជាជម្រើសអាហារប្រកបដោយនិរន្តរភាពបំផុត៕