Home ព័ត៌មានអន្តរជាតិ ការស្វែងរកអាហារក្នុងធុងសំរាមកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសអាហ្សង់ទីន

ការស្វែងរកអាហារក្នុងធុងសំរាមកំពុងកើនឡើងខ្លាំងនៅក្នុងប្រទេសអាហ្សង់ទីន

48
0

បរទេស៖ បច្ចុប្បន្នអត្រានៃភាពក្រីក្រនៅក្នុងប្រទេសអាហ្សង់ទីនបានកើនឡើងពី ២០ ភាគរយ ដល់ ៦០% បើធៀបនឹង ៤០% ក្នុងឆ្នាំ ២០២៣ មូលហេតុគឺដោយសារការកើនឡើងអតិផរណាបានធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តរើសអាហារពីធុងសំរាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxq9_cMGKpJeAVwAUZeZe9JxPuU_LtxXyA83GDPEQIT_ISyRTHOHFk3h5SI-dW1vTtvMrF8PMG_XeoQZrPl7_wHetb9YTh1gbsbWO5hOdSiXy4mLIDtNwIkPe6xzmO-4nxFnEUCiRQAa-rIQ-ObuHV5CZTMozSv_w_I4oKz2eMk8KrewbxzCG2i9dg5eI/s1020/photo_2024-03-13_15-32-40.jpg

យោងតាមសារព័ត៌មានបរទេស ដែលបានចុះផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថាអ្នកលក់ផ្លែឈើ និងបន្លែនៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បានឃើញមនុស្សជាច្រើនកំពុងស្វែងរកអាហារនៅក្នុងធុងសំរាម។ Sandra Boluch ដែលជាអ្នកលក់បន្លែនៅ Buenos Aires បាននិយាយថា ការលក់ថ្មីៗនេះបានធ្លាក់ចុះខ្លាំង ដោយសារមនុស្សមិនទិញបន្លែល្អៗនោះទេ ពោលគឺពួកគេចាំយកតែបន្លែខូចៗ ឬរបស់ដែលបោះចោលប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXcJd3vDuSbXXm-06x1c8NBeejuQ3Ihqukt1JwXDjBXSwB3rwBkeKDvNar4c3hJL_tpXdnfV23QM18JifHec-xuYLNoYOIIMFEV8YiwxI3QgM-rlC52agt9UnJQmM3ojw68mVNaCDDN5EVs6hTSu7XyltXvxUoxMH2pZTYmF2oq-2F6vuYX-jcj8NsBc/s1280/photo_2024-03-13_15-32-56.jpg

Boluch បានបន្តទៀតថា “យើងមានធុងសំរាមនៅខាងក្រោយដើម្បីបោះចោលអាហារដែលខូច ដោយគ្រាន់តែយកថង់សំរាមទៅទីនោះភ្លាម មនុស្សប្រហែល ២០ នាក់ស្រាប់តែរត់ដណ្តើមយករបស់ដែលបោះចោលនោះទេម្តង”។ រឿងនេះធ្លាប់កើតឡើងកាលប៉ុន្មានឆ្នាំមុន ប៉ុន្តែថ្មីៗនេះករណីនេះក៏បានកើតឡើងម្តងទៀត ហើយជាពិសេសក្នុងចំណោមមនុស្សចាស់ដែលគ្មានប្រាក់ចំណូល ដោយសារអតិផរណាបានកើនឡើង។

បើយោងតាមរបាយការណ៍ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា អត្រានៃភាពក្រីក្រនៅក្នុងប្រទេសអាហ្សង់ទីនបានកើនឡើងពី ២០ ភាគរយដល់ ៦០% បើធៀបនឹង ៤០% ក្នុងឆ្នាំ២០២៣ ដោយដាក់សម្ពាធលើផែនការកំណែទម្រង់ និងកាត់បន្ថយការចំណាយរបស់ប្រធានាធិបតី Javier Milei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVOVCaIFJqgcmWo2qfoXbL-nTpkwpQpIsyfwxK5nAjvlayBNUHrSCY9m1quLFyYThVPqww_X28VKlJftuWM6D-JhOeqWJjlFJ08vV2wHZOeRvJtw0b61NGhZ-Lt2b4bix7gpWftpMtdQG3zH9HZqfg092H7tQ2tI4XpsI_b_UQ1bQ2YaH9KsrKrJgA4Pk/s1280/photo_2024-03-13_15-33-26.jpg

គោលនយោបាយរឹតបន្តឹងដូចជា កាត់បន្ថយការចំណាយរបស់រដ្ឋ ការកំណត់គោលដៅឧបត្ថម្ភធនសម្រាប់អ្វីៗដូចជាឧបករណ៍ប្រើប្រាស់ ការដឹកជញ្ជូន និងការស្វែងរកការសម្រួលកម្មវិធីសុខុមាលភាពបានធ្វើឱ្យមានសម្ពាធដល់ជីវិតរបស់ប្រជាជន។ ជាពិសេស រដ្ឋាភិបាលក៏បានទម្លាក់តម្លៃប្រាក់ប៉េសូលើសពី ៥០% កាលពីចុងឆ្នាំមុន ដែលជំរុញឱ្យមានអតិផរណា ធ្វើឱ្យប្រជាជនគ្រប់វណ្ណៈពិបាក។

គួរបញ្ជាក់ដែរថា អាហ្សង់ទីនកំពុងរៀបចំបញ្ចេញទិន្នន័យអតិផរណាខែកុម្ភៈជាមួយនឹងការកើនឡើងប្រចាំខែប្រហែល ១៥.៣% ធ្លាក់ចុះពី ២០% ក្នុងខែមករា និង ២៥% កាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនៅក្នុងប្រទេសនេះក៏បាននិយាយផងដែរថា ស្ថានភាពក្នុងខែមីនាអាចកាន់តែ “ស្មុគស្មាញ” នៅពេលដែលសេដ្ឋកិច្ចនៅតែអាប់អួរ ដោយសារការលក់ និងសកម្មភាពផលិតកម្មធ្លាក់ចុះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNgh4Wit2aVhTUgry0WHguDJYaQiC8vha4jZgS4cGSHIeJCuKMPCMgWglljvNC04WIUL5iPqh7hcVkKsDWMJX4OtC8DGGTMZV1bb4eqWDoteBmllKziapUznzwKn9qNedH3unV9kaM1nnFhIIg72Ha_6t52nSvyusn2hQhMoNrYXIgfNw7lq3dKtAMOZI/s1280/photo_2024-03-13_15-33-57.jpg