Home ព័ត៌មានជាតិ «កោះសាមិត្ត» ដែលល្បីថាជា «កោះខ្មោ.ច» បច្ចុប្បន្នជាកន្លែងទាក់ទាញភ្ញៀវទេសចរបំផុតក្នុងខេត្តកោះកុង!

«កោះសាមិត្ត» ដែលល្បីថាជា «កោះខ្មោ.ច» បច្ចុប្បន្នជាកន្លែងទាក់ទាញភ្ញៀវទេសចរបំផុតក្នុងខេត្តកោះកុង!

129
0

«កោះសាមិត្ត» មានឈ្មោះដើមថា «កោះខ្មោ.ច» ដែលមានទីតាំងស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មានចម្ងាយប្រមាណ ២៥០គ.ម ពីរាជធានីភ្នំពេញ និង១៤០គ.ម ពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnwTznjRu4QPUIJcz-oms7c7uiX3EKIvad_5Q1B4xp_cGQaMrJmxQdtD1pR-yReMp8WiNDNkwZ3QRiqMjKp3sCWfsR2F9gJMb8u9U7rgFthqRlIdu9EfX7WZR8cVJvcDyTxlcCSdKAAp_nNBra8ud8qSfn02JawJCtnANojdcaomkj1r2dC4Ax758dclg/s960/426087570_778472014313559_1141686493368908631_n.jpg

យោងតាមការបង្ហោះដោយ ក្រសួងទេសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះគឺបានណែនាំតំបន់សក្តានុពលបែបសមុទ្រដ៏ស្រស់ត្រកាលមួយកន្លែងទៀតដែលស្ថិតនៅតំបន់កោះស្តេច គឺ«កោះសាមិត្ត» ដែលពីមុនគេនិយមហៅកោះនេះថា«កោះខ្មោ.ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK10psFKQZj__rV1zR-07DWAX8va7u-QXZiDcKGO4UkTTozlooijFf1L_2UinA6QD9WAP3zGEQsrN2AAnCgzSDBD_Uh-dTcpBSuUap1DeV-Hje3B-9TBxzdm8YVESyl9sL-pMGbyuDtYQipNuSgFbILxj0E-_OGm92Z6Llw4OJiKrg4vFOXBXsH723tQg/s960/426316482_778472097646884_2573282599775799929_n.jpg

កោះសាមិត្តព័ទ្ធជុំវិញដោយរុក្ខជាតិខៀវស្រងាត់ពាសពេញលើផ្ទៃកោះ ឆ្នេរខ្សាច់ល្អស្អាតដាច់គេ អមជាមួយនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ មានទាំងរីសតតូចធំនៅទីនោះជាច្រើន ថែមទាំងអនុញ្ញាតិឲ្យភ្ញៀវទេសចរអាចបោះតង់សម្រាកដោយខ្លួនឯងបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7-Kc6PzXA5Q8cudwsmuwSrz5DXjNbm2n5s0QPqiiKDFbnFLtM2__KoO6zBbIRC4K9fsnHjlb-Wka-46ESWb79-1mYSRNZuPU_b57eU5-hDMawNIcV_wj1vx_GDA5KLWj5Wui1ZPyUCzGMQn6UdiKOQAshRZlbsC_hUnzA902SkFdF-lNtv8tJbFSNhb0/s960/426197156_778472134313547_6041453989176198948_n.jpg

ភ្ញៀវទេសចរណ៍ទាំងអស់ក៏អាចមុជទឹកមើលទិដ្ឋភាពក្រោមបាតសមុទ្រដ៏ស្រស់ស្អាត (ផ្កាថ្ម) ក៏ដូចជារីករាយជាមួយនឹងសកម្មភាពជាច្រើនទៀតដូចជា ស្ទូចត្រី ជិះកាយយ៉ាក់ ញ៉ាំអាហារសមុទ្រឆ្ងាញ់ៗជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ9ADHNahkKSBwpjktlBBacHjJnUMHpKXOwJtDM0ICPr8_zw1Ny9IIbxOdYSeU2joMwoxJg_-6Re7XektNT_wGY5ZDrBEyBh5PTlm1DfNd0CRsQM6oNmzJkwf67rpIIhq-w9xKd7ZakLMntxJXyhQm5Si1AZXVFduCC8gyUM1HC-IN-dxlA2ED_1vwu7s/s960/426193031_778472280980199_8996376268535146008_n.jpgកោះសាមិត្តគឺពិតជាសាកសមណាស់សម្រាប់អ្នកដែលស្រលាញ់ភាពស្ងប់ស្ងាត់ ធម្មជាតិស្រស់ស្រាយ ដើម្បីសម្រាកលំហែកាយក្រៅពីម៉ោងការងារ ក៏ដូចជារក្សាបាននូវឯកជនភាព ដែលក្រុមគ្រួសារ មិត្តភក្កិ ដៃគូរស្នេហា អាចមកលេងកម្សាន្តនិងប្រារព្ធពិធីជប់លៀងផ្សេងៗ។ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បន្ទាប់ពីបានមកលេងនៅលើកោះនេះហើយតែងលាន់មាត់សរសើរគ្រប់ៗគ្នាពីភាពល្អឯកនៃកោះមួយនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoMt4Dbdmh52WpIKdZhiqULwUEABlsawVW8ecwGZmpqie_K_JohOU8xQTfrdyHhjpzZHyBA4A8bazYbhiwSufE3Hm_jjgVSFeT_xfFcP9oin1PmxjaQ9SgMfAQUp1ionGcNc630I01ECkbNshWJMYyMhIxtgDOdO_AAU1003MebsqO9O0IM0iljVoX0gs/s2048/426642406_778742637619830_6169931426245141690_n.jpg

 

រូបភាព៖ ក្រសួងទេសចរណ៍