Home ព័ត៌មានអន្តរជាតិ កំណើននៃការលះបង់ការងារខាងក្រៅរបស់ឪពុកជនជាតិកូរ៉េដើម្បីធ្វើរឿងនេះនៅផ្ទះវិញ

កំណើននៃការលះបង់ការងារខាងក្រៅរបស់ឪពុកជនជាតិកូរ៉េដើម្បីធ្វើរឿងនេះនៅផ្ទះវិញ

80
0

កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូងចំនួន ១៦,០០០ នាក់បានជ្រើសរើសមិនធ្វើការដោយចំណាយពេលនៅផ្ទះដើម្បីចិញ្ចឹមកូនរបស់ពួកគេវិញ ដែលនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំមុន។
យោងតាមទិន្នន័យដែលចេញផ្សាយដោយ Statistics Korea កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថានិន្នាការបុរសនៅក្នុងប្រទេសនេះកំពុង “អសកម្មខាងសេដ្ឋកិច្ច” ដែលជាអ្នកមិនធ្វើការ ឬមិនស្វែងរកការងារធ្វើ ដោយហេតុផលចង់ចំណាយពេលវេលាមើលថែកុមារកំពុងកើនឡើងយ៉ាងខ្លាំង។Stay-at-home dads reached an all-time high in South Korea | HRM Asia : HRM  Asia

បើយោងតាមស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូង ចំនួនបុរសដែលអសកម្មផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ ដោយលើកឡើងពីការថែទាំកុមារមានចំនួនប្រហែល ១៦,០០០ នាក់ ដែលជាការកត់សម្គាល់ខ្ពស់បំផុតចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមប្រមូលទិន្នន័យក្នុងខែមិថុនា ឆ្នាំ១៩៩៩។ តួលេខនេះបានបង្ហាញពីការកើនឡើង ៣៧.៤ ភាគរយពី ១២,០០០ នាក់កាលពីឆ្នាំ ២០២២ ហើយបានកើនឡើងជិត ៣ ដងក្នុងរយៈពេលមួយទសវត្សរ៍ពី ៦,០០០ នាក់ក្នុងឆ្នាំ ២០១៣។

និន្នាការនេះត្រូវបានគេនិយាយថាកើតចេញពីរដ្ឋាភិបាលកូរ៉េបានបង្កើនគោលការណ៍ឈប់សម្រាកលំហែមាតុភាពរបស់ខ្លួនសម្រាប់បុរសនិងស្វាមីក្នុងប្រទេសនេះក៏បានផ្លាស់ប្តូរការគិតអំពីការនៅផ្ទះដើម្បីមើលថែកូនផងដែរ។ ក្នុងចំណោមបុរសដែលជ្រើសរើស នៅផ្ទះដើម្បីមើលថែកូន មានអាយុលើសពី ៤០ឆ្នាំប្រមាណ ៨៤០០នាក់ ស្មើនឹងជាង ៥០% រីឯបុរសប្រហែល ៤,៦០០ នាក់ដែលមានអាយុលើសពី ៣០ ឆ្នាំគឺស្មើនឹងជិត ៣០%។South Korean stay-at-home dads defy gender stereotypes | S. Korean stay-at-home  dads defy gender sterotypes

ជាមួយគ្នានេះដែរ ចំនួនស្ត្រីកូរ៉េដែលមិនធ្វើការ ហើយជ្រើសរើសនៅផ្ទះដើម្បីមើលថែកុមារក្នុងឆ្នាំ ២០២៣ ក៏មានចំនួនច្រើនផងដែរប្រហែល ៨៤០,០០០ នាក់ កើនឡើង ១៤.៧% បើធៀបទៅនឹងឆ្នាំមុន។ ក្នុងនោះស្ត្រីជនជាតិកូរ៉េ ប្រហែល ៤៩៧,០០០ នាក់ដែលមានអាយុលើសពី ៣០ ឆ្នាំជ្រើសរើសនៅផ្ទះដើម្បីមើលថែកូនរបស់ពួកគេដែលស្មើនឹង ៥៩% ។ រីឯក្រុមអាយុខ្ពស់បំផុតទីពីរគឺមានអាយុលើសពី ៤០ ឆ្នាំដែលមានមនុស្ស ២១៩.០០០នាក់ ស្មើនឹង ២៦.១%។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នរដ្ឋាភិបាលកូរ៉េកំពុងបង្កើនការគាំទ្រដល់មាតាបិតាជាមធ្យោបាយមួយដើម្បីកែលម្អអត្រាកំណើតទាប។ ក្រសួងសមភាពយេនឌ័រ និងគ្រួសារកូរ៉េ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រគ្រួសារដែលមានឪពុកម្តាយទាំងពីរធ្វើការ ដូចជាការបង្កើនសេវាថែទាំកុមារ។ សេវាកម្មនេះនឹងនាំអ្នកមើលថែទាំកុមារដែលមានជំនាញវិជ្ជាជីវៈមកមើលថែទាំកុមារអាយុក្រោម ៣៦ ខែនៅផ្ទះ។South Korean stay-at-home dads defy gender stereotypes | S. Korean stay-at-home  dads defy gender sterotypes

ហើយគ្រួសារដែលមានកូនលើសពី ២ នាក់ និងឪពុកម្តាយទាំងពីរកំពុងធ្វើការក៏ត្រូវបានឧបត្ថម្ភធនមួយផ្នែកដោយរដ្ឋាភិបាលកូរ៉េសម្រាប់ថ្លៃថែទាំកុមារផងដែរ។ ប្រទេសនេះក៏កំពុងសាកល្បងសេវាថែទាំកុមារសង្គ្រោះបន្ទាន់ ដែលអនុញ្ញាតឱ្យឪពុកម្តាយស្វែងរកអ្នកមើលថែទាំទារកយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅកន្លែងធ្វើការ៕