Home ព័ត៌មានជាតិ អនុវិទ្យាល័យមួយនៅខេត្តប៉ៃលិន ក្លាយជាអង្គភាពគំរូបំផុតក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ២០២៣

អនុវិទ្យាល័យមួយនៅខេត្តប៉ៃលិន ក្លាយជាអង្គភាពគំរូបំផុតក្នុងវិស័យអប់រំ សម្រាប់ឆ្នាំ២០២៣

86
0

ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។

នៅក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ សម្រាប់ជ័យលេខភីលេខ១នៅក្នុងវិស័យអប់រំចែកជាពីរ៖

  • កម្រិតអនុវិទ្យាល័យបានទៅលើ អនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន
  • កម្រិតបានទៅលើ សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្តេច ជាសុីម លេខមួយស្ទួន

ដោយឡែកចំពោះវិស័យសុខាភិបាលវិញ ជ័យលេខភីលេខ១ បានទៅលើមណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXwu2enSyjdmy5bPzs0H50y-fgkpqTSogr6eRfF4MC1iqNW59IEqsfdMTTUSu-EvaklC5wbOxr50IM1zzE0C6thJJkZCryPeoxzHoNxT_OUwLuonBtmh2VfI8DofdRyMLGZlPBiQUmWh_YDYqhF7PDLO1aA-wf2Ot8u489-MOkt8aBa2AdCTJzJij3zs/s1280/photo_2024-02-22_10-14-48.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTUyF8F6IM_5YnV_RROPau6ikOWAH2UDIJYQkGokwmRfM6CWjX3oQT7KxXpmtkdps0-64ct7ieIJKHaiHmhkMsO0pTvxXqnYC4YrUwzPyIa0q9xkhWi5XGwbkO8WG3T_MjqginwRHIp8O6v95C4gI6KtMC-BktWPmOf8CZ5e1OaSA9LLy3nK95mlPgYl0/s1280/photo_2024-02-22_10-14-49.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivwbrq2J8PFpONX00Syc5xEkOkoOoQcfN76v6YxPqiSmC0OEwAkxJA0uNS0CCxcjcwpUqk9d0gpoA4mp6jf6iz9fhJ_rykAJb1EwLBfjtHBhlMyZP4KgqrwGdNHXLuW7rxC10AUTciw8h3kxFGhdKc-UL9BYgdWpFOHg_5IaKQlGJjlrSWXMfw5rpO4-g/s1280/photo_2024-02-22_10-14-49%20(2).jpg