Home ព័ត៌មានអន្តរជាតិ នារីម្នាក់រងការ ..រិះ..គ..ន់.. ខ្លាំងក្រោយយកទឹកនោមមកព្យាបាលភ្នែក

នារីម្នាក់រងការ ..រិះ..គ..ន់.. ខ្លាំងក្រោយយកទឹកនោមមកព្យាបាលភ្នែក

66
0

ប្រទេសអេស្ប៉ាញ ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកប្រើប្រាស់ TikTok ម្នាក់ ជនជាតិអេស្ប៉ាញ បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម ដែលធ្វើឱ្យមហាជនរិះគន់នាងយ៉ាងខ្លាំង ។ នារីរូបនេះអះអាងថា នាងអាចព្យាបាលជំងឺភ្នែកឡើងបាយរបស់ខ្លួនបាន ដោយគ្រាន់តែនាងយកទឹកនោមមកបន្តក់ក្នុងភ្នែក ។

ការណែនាំពីការព្យាបាលភ្នែកដោយទឹកនោម ឬព្យាបាលដោយអង្គធាតុរាវ (Urine Therapy) ចាត់ទុកថា វាជាវិធីព្យាបាលដ៏ពេញនិយមមួយក្រៅពីផ្នែកពេទ្យនៅប្រទេសមួយចំនួន ដោយមានការបង្ហាញភស្តុតាងពីការប្រើប្រាស់ទឹកនោមសម្រាប់ព្យាបាលជំងឺភ្នែក ហើយអ្នកជំងឺពុំចាំបាច់ប្រើប្រាស់ថ្នាំពេទ្យនាពេលបច្ចុប្បន្នទេ ។ គេបានព្យាបាលតាមវិធីនេះខុសៗគ្នា ដូចជា ៖ យកទឹកនោមមកជូត និងម៉ាស្សានៅលើស្បែក ឬផឹក ។Medication and Dry Eyes

នារីជនជាតិអេស្ប៉ាញម្នាក់ឈ្មោះ ស៊ូអាម៉ា ប្រាអ៊ីឡេ និយាយថា នាងអាចប្រើប្រាស់ទឹកនោមរបស់ខ្លួន ដើម្បីព្យាបាលជំងឺភ្នែកឡើងបាយ ។ ចំណែកវីដេអូដែលនាងបានបង្ហោះក្នុងបណ្តាញសង្គម បានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងក្លាពីទង្វើរបស់នាង ក្នុងចំណោមអ្នកបានទស្សនាវីដេអូនេះ ។

នាង ស៊ូអាម៉ា និយាយថា ការប្រើប្រាស់ទឹកនោមក្នុងការព្យាបាលជំងឺនោះ វាល្អជាងការប្រើប្រាស់ថ្នាំពេទ្យនាពេលបច្ចុប្បន្ន ដែលថ្នាំពេទ្យទាំងនេះពោរពេញទៅដោយសារធាតុគីមី ហើយនាងជឿថា ថ្នាំពេទ្យនឹងមានគ្រោះថ្នាក់ដល់រាងកាយ ។ នាងបញ្ជាក់ថា ក្រោយពេលនាងយកទឹកនោមមកបន្តក់ក្នុងភ្នែកជារៀងរាល់ថ្ងៃរួចមក វាបានជួយឱ្យភ្នែកស្រវាំងរបស់នាង ជាសះស្បើយមកធម្មតាវិញ ។Dropping urine in eye infection can lead to blindness, says expert | Pulse  Nigeria

នាង ស៊ូអាម៉ា បន្តទៀតថា ដើម្បីឱ្យការព្យាបាលភ្នែករបស់នាងទទួលបានលទ្ធផលល្អបំផុត គឺនាងត្រូវបន្តក់ទឹកនោមក្នុងភ្នែកជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច ។ ក្រៅពីនេះ នាងក៏បានយកទឹកនោមខាប់មកបន្តក់ភ្នែកនៅពេលយប់ទៀតផង ។

ក្រោយពីវីដេអូរបស់នាងបានផ្សព្វផ្សាយក្នុង TikTok ធ្វើឱ្យមហាជនរិះគន់នាងយ៉ាងខ្លាំង ហើយពួកគេថែមទាំងបានចែកចាយវីដេអូនេះទៅបណ្តាញសង្គមផ្សេងទៀតផងដែរ ។ មហាជននិយាយថា ការយកទឹកនោមមកបន្តក់ភ្នែកបែបនេះ គឺវាហួសហេតុពេក ហើយមនុស្សទូទៅមិនអាចទទួលយកបានទេ ។ លើសពីនេះ គេពិបាកនឹងជឿណាស់ថា វាអាចព្យាបាលជំងឺភ្នែកបានពិតមែន ។Ophthalmological Society of Jamaica

ក្រៅពីនេះ នៅពុំទាន់មានការស្រាវជ្រាវ ឬភស្តុតាងផ្នែកពេទ្យណាមួយបញ្ជាក់ថា ទឹកនោមពិតជាមានប្រយោជន៍សម្រាប់ការព្យាបាលភ្នែក តាមនាង ស៊ូអាម៉ា លើកឡើងទេ ។ ម្យ៉ាងទៀត វិធីព្យាបាលដោយប្រើប្រាស់ទឹកនោមនេះ បើទោះជាគេចាត់ទុកថា វាជាវិធីព្យាបាលតាមបែបបុរាណនៅប្រទេសមួយចំនួនក្តី ប៉ុន្តែគេមិនបានណែនាំឱ្យប្រើប្រាស់វិធីនេះទេ ព្រោះវាគ្រាន់តែជាជំនឿផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ៕