Home ព័ត៌មានអន្តរជាតិ មហាជនបានដាស់តឿនភ្ញៀវទេសចរ ឱ្យប្រុងប្រយ័ត្នបញ្ហាសុខភាពពេលមកលេងកូរ៉េខាងត្បូង

មហាជនបានដាស់តឿនភ្ញៀវទេសចរ ឱ្យប្រុងប្រយ័ត្នបញ្ហាសុខភាពពេលមកលេងកូរ៉េខាងត្បូង

88
0

ប្រទេសកូរ៉េខាងត្បូង ៖ អ្នកលេងបណ្តាញសង្គមនៅប្រទេសកូរ៉េខាងត្បូងបានរួមគ្នាដាស់តឿនពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរបរទេសថា បើពួកគេមកដើរកម្សាន្តនៅកូរ៉េខាងត្បូង ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ គួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាសុខភាព, ការឈឺថ្កាត់ និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ។No. of foreigners who feel discriminated against in Seoul drops sharply:  survey - The Korea Times

អ្នកលេងបណ្តាញសង្គមកូរ៉េខាងត្បូងលើកឡើងថា បច្ចុប្បន្ន មិនថាពលរដ្ឋកូរ៉េខាងត្បូង ឬភ្ញៀវទេសចរបរទេសមានប្រាក់ច្រើនប៉ុនណា ឬមានការធានារ៉ាប់រងការធ្វើដំណើរ ដែលគ្របដណ្តប់លើការចំណាយក្នុងករណីរងរបួស គឺពួកគេនឹងទទួលបានសេវាកម្មនៅមន្ទីរពេទ្យមិនល្អប៉ុន្មានទេ ឬពួកគេអាចមិនទទួលបានការព្យាបាលជំងឺទេ នៅកូរ៉េខាងត្បូង ។

នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសកូរ៉េខាងត្បូងបានប្រឈមនឹងបញ្ហាក្រុមគ្រូពេទ្យហាត់ការ និងគ្រូពេទ្យទូទៅ នាំគ្នាប្រឆាំងតវ៉ានឹងគោលនយោបាយបង្កើនចំនួនគ្រូពេទ្យយ៉ាងច្រើនរបស់រដ្ឋាភិបាល ។ ហេតុនេះ ទើបធ្វើឱ្យគ្រូពេទ្យទាំងនេះដាក់ពាក្យលាឈប់ពីការងារបន្តិចម្តងៗ ហើយគ្រូពេទ្យមួយចំនួនទៀតមិនមកបំពេញការងាររបស់ខ្លួន ។South Korea

បើតាមទិន្នន័យចុងក្រោយបង្ហាញថា មានគ្រូពេទ្យរហូតដល់ជាង៦.៧០០នាក់ ដែលបំពេញការងារនៅមន្ទីរពេទ្យចំនួន១០០កន្លែងនៅប្រទេសកូរ៉េខាងត្បូង បានដាក់ពាក្យលាឈប់ពីការងាររបស់ខ្លួន ។ ចំណែកគ្រូពេទ្យជាង៧០០នាក់ទៀតមិនមកធ្វើការទេ ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយបង្កើនចំនួនគ្រូពេទ្យរបស់រដ្ឋាភិបាល ។

សមាគមគ្រូពេទ្យកូរ៉េខាងត្បូងបញ្ជាក់ថា ចំនួនគ្រូពេទ្យនាពេលបច្ចុប្បន្ន (ឆ្នាំ២០២៤) គឺគ្រប់គ្រាន់សម្រាប់ផ្តល់សេវាកម្មផ្នែកសុខភាពដល់ពលរដ្ឋ ប៉ុន្តែការបង្កើនចំនួនគ្រូពេទ្យ គឺជាការបង្កើនបន្ទុកផ្នែកហិរញ្ញវត្ថុក្នុងប្រព័ន្ធធានារ៉ាប់រងសុខភាព ។South Korean doctors to end strike over reforms as virus surges |  Coronavirus pandemic News | Al Jazeera

ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងយល់ឃើញផ្ទុយពីនេះ ដោយរដ្ឋាភិបាលបញ្ជាក់ថា បច្ចុប្បន្ន នៅប្រទេសកូរ៉េខាងត្បូងប្រឈមនឹងបញ្ហាខ្វះខាតគ្រូពេទ្យ ជាពិសេស នៅតំបន់ជនបទ និងវេជ្ជបណ្ឌិតឯកទេស ។ រដ្ឋាភិបាលបានចេញគោលនយោបាយបង្កើនចំនួនគ្រូពេទ្យនេះ ដោយសារតែបារម្ភពីសុខភាពរបស់ពលរដ្ឋ ។

ចំណែកក្រុមគ្រូពេទ្យដែលមិនឯកភាពនឹងគោលនយោបាយនេះនិយាយថា រដ្ឋាភិបាលមិនបានពិភាក្សាពីការបង្កើននិស្សិតពេទ្យជាមួយពួកគេទេ ។ គ្រូពេទ្យភាគច្រើននិយាយថា គម្រោងបង្កើនចំនួននិស្សិតពេទ្យ នឹងធ្វើឱ្យគុណភាពនៃការសិក្សាផ្នែកពេទ្យ និងការផ្តល់សេវាកម្មផ្នែកពេទ្យ ធ្លាក់ចុះនៅប្រទេសកូរ៉េខាងត្បូង ៕