Home ព័ត៌មានអន្តរជាតិ សណ្ឋាគារវៀតណាមចំនួនពីរត្រូវបានគេទទួលស្គាល់ថាល្អបំផុតក្នុងពិភពលោក

សណ្ឋាគារវៀតណាមចំនួនពីរត្រូវបានគេទទួលស្គាល់ថាល្អបំផុតក្នុងពិភពលោក

110
0

វៀតណាម៖ សណ្ឋាគារ Sofitel Legend Metropole និង Four Seasons Resort The Nam Hai របស់ប្រទេសវៀតណាមទទួលបានពិន្ទុខ្ពស់បំផុត ផ្កាយ ៥ នៅក្នុងខ្នាតពានរង្វាន់សណ្ឋាគារ Forbes Travel Guide 2024។
នេះបើយោងតាមមគ្គុទ្ទេសក៍ទេសចរណ៍របស់អាមេរិក Forbes Travel Guide ដែលបានប្រកាសបញ្ជីឈ្មោះសណ្ឋាគារឈានមុខគេលើពិភពលោកក្នុងឆ្នាំ ២០២៤ ក្នុងពិធីប្រគល់ពានរង្វាន់ Star Awards កាលពីពេលថ្មីៗនេះ។Sofitel Legend Metropole Hanoi - Wikipedia

ចំណាត់ថ្នាក់ផ្កាយ ៥ គឺជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ទស្សនាវដ្ដី Forbes សម្រាប់សណ្ឋាគារដែល “ពិតជាល្អឥតខ្ចោះ ជាមួយនឹងសេវាកម្មលំដាប់ជាន់ខ្ពស់ និងបរិក្ខារទំនើបបំផុត”។ អ្នកតំណាងចំនួន ២រូបនៃសណ្ឋាគារ Sofitel Legend Metropole និង Four Seasons Resort The Nam Hai បាននិយាយថា នេះគឺជា “សណ្ឋាគារដ៏ស្រស់ស្អាតបំផុត បង្កប់នូវសញ្ញាណនៃសតវត្សន៍ និងនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យបំផុតដល់ភ្ញៀវទេសចរណ៍”។ សណ្ឋាគារទាំងនេះត្រូវបានចាត់ទុកថាជា “កន្លែងសម្រាកលំហែកាយនៅលើឆ្នេរខ្សាច់សស្អាត” សម្រាប់ភ្ញៀវទេសចរដែលចង់គេចពីភាពអ៊ូអរនៃទីក្រុងឆ្នេរសមុទ្រ Da Nang ។Sofitel Legend Metropole, Vietnam | Timbuktu Travel

បើប្រៀបធៀបទៅនឹងអាស៊ីអាគ្នេយ៍ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំនួនសណ្ឋាគារលំដាប់ផ្កាយ ៥ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី (ដែលមានសណ្ឋាគារផ្កាយ៥ ចំនួន៤) សិង្ហបុរី (សណ្ឋាគារចំនួន ៤) និងប្រទេសថៃ (សណ្ឋាគារចំនួន ៣) ។ ដើម្បីទទួលបានរង្វាន់ដ៏កំពូលនេះ បេក្ខជនត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យចំនួន ៩០០ ដែលកំណត់ដោយគណៈកម្មាធិការរៀបចំអន្តរជាតិ។ សម្រាប់ប្រភេទសណ្ឋាគារ លក្ខណៈវិនិច្ឆ័យរួមមានប្លង់ដែលជួយភ្ញៀវកែលម្អគុណភាពនៃការគេង និងជ្រើសរើសអាហារ រួមជាមួយភេសជ្ជៈដែលមានសុខភាពល្អ បូករួមនឹងអាកប្បកិរិយារបស់បុគ្គលិក ក៏ដូចជាបទពិសោធន៍របស់អតិថិជនក៏ជាលក្ខខណ្ឌចាំបាច់ផងដែរ។FOUR SEASONS RESORT THE NAM HAI, HOI AN, VIETNAM - Updated 2024 Prices &  Reviews (Dien Duong)

ពិន្ទុសរុបសម្រាប់ចំណាត់ថ្នាក់កន្លែងស្នាក់នៅគឺ ៧០% ផ្អែកលើសេវាកម្ម និង ៣០% អាស្រ័យលើគុណភាព និងលក្ខខណ្ឌនៃគ្រឿងបរិក្ខារ។ ការវាយតម្លៃផ្កាយ ៥ គឺខ្ពស់បំផុតបន្ទាប់មកដោយចំណាត់ថ្នាក់ផ្កាយ ៤ នឹងមិនមានចំណាត់ថ្នាក់ទាបជាងនេះទេ។ ដោយអ្នកជំនាញមកពីជាង ៨០ ប្រទេសបានកក់បន្ទប់ដោយសម្ងាត់ និងស្នាក់នៅពីរយប់ដូចអ្នកទេសចរធម្មតាក្នុងឆ្នាំ ២០២៣ ដើម្បីវាយតម្លៃ និងបោះឆ្នោតលើគោលដៅនានា។Four Seasons Resort The Nam Hai Celebrates Global Success with Two  Prestigious Awards from Condé Nast Traveler and SpaChina

គួរបញ្ជាក់ដែរថា ពានរង្វាន់ប្រចាំឆ្នាំនេះមានតាំងពីឆ្នាំ ១៩៥៨ ដើម្បីផ្តល់កិត្តិយសដល់សណ្ឋាគារ ភោជនីយដ្ឋាន ស្ប៉ា និងទូកក្តោងនៅក្នុងប្រទេសជាង ៨០ ជុំវិញពិភពលោក។ Forbes Travel ក៏ជាស្ថាបនិកនៃប្រព័ន្ធវាយតម្លៃផ្កាយប្រាំសម្រាប់ឧស្សាហកម្មសណ្ឋាគារ ហើយត្រូវបានគេចាត់ទុកថាជាប្រព័ន្ធវាយតម្លៃដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងពិភពលោក៕Four Seasons Resort - Nam Hai, Hue : Five Star Alliance