Home ព័ត៌មានអន្តរជាតិ និស្សិតហុងកុងបានបង្កើតមនុស្សដែលតូចជាងគេបំផុតនៅលើពិភពលោក

និស្សិតហុងកុងបានបង្កើតមនុស្សដែលតូចជាងគេបំផុតនៅលើពិភពលោក

86
0

ប្រទេសចិន៖ និស្សិតហុងកុងមួយក្រុមបានផលិតមនុស្សយន្តបោះពុម្ព 3D កម្ពស់ ១៤.១ សង់ទីម៉ែត្រ ដែលមានសមត្ថភាពដើរ លេងបាល់ទាត់ រាំ រួមទាំងអាចហាត់ក្បាច់គុនបានទៀតផង។ វាគឺជាមនុស្សយន្តដែលតូចបំផុតមិនធ្លាប់មាន ហើយក៏ត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាមនុស្សយន្តតូចបំផុតនៅលើពិភពលោកផងដែរ នេះបើយោងតាម IFL Science ដែលបានចុះកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។World's smallest humanoid robot is more than a toy – it walks, dances and  even kicks a ball - Yanko Design

មនុស្សយន្តនេះត្រូវបានបង្កើតឡើងដោយនិស្សិតហុងកុងមួយក្រុមនៅសាលា Diocesan Boys’ School ក្នុងគោលបំណងដើម្បីបំពេញតម្រូវការសម្រាប់កំណត់ត្រា មនុស្សយន្តត្រូវតែអាចដើរជើងពីរ និងបង្វិលស្មា កែងដៃ ត្រគាក និងជង្គង់ដូចទៅនឹងមនុស្សពិតៗ ក៏ដូចជាត្រូវបានរចនាឡើងដើម្បីឱ្យមានតម្លៃសមរម្យតាមដែលអាចធ្វើទៅបាន។ បន្ទាប់ពីការរចនាឧបករណ៍ដ៏តូចមួយដោយប្រើកម្មវិធីដែលផ្តល់ដោយមន្ទីរពិសោធន៍មនុស្សយន្តរបស់សាលារួចហើយនោះ ក្រុមនិស្សិតក៏បានបង្កើតបន្ទះតួអាគ្រីលីក និងសមាសធាតុដែលបោះពុម្ពជា 3D ។World's smallest humanoid robot is more than a toy – it walks, dances and  even kicks a ball - Yanko Design

បន្ទាប់មក ម៉ូទ័រ servo ដែលផលិតដោយរោងចក្រមួយក៏ត្រូវបានដំឡើង ដែលអនុញ្ញាតឱ្យមនុស្សយន្តអាចផ្លាស់ទីដៃ និងជើងបាន។ មនុស្សយន្តដ៏តូចនេះ ដំណើរការដោយថ្មលីចូមអ៊ីយ៉ុង ៧.៤ វ៉ុល ហើយអាចបញ្ជាពីចម្ងាយដោយប្រើកម្មវិធី ឬតាមរយៈប៊ូតុងនៅលើបន្ទះខាងក្រោយរបស់មនុស្សយន្ត។ បច្ចុប្បន្នក្រុមនិស្សិតទាំងនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំង ចំពោះការបង្កើតដ៏ប៉ិនប្រសប់របស់ពួកគេក្នុងការផលិតមនុស្សយន្តដ៏តូចបំផុតរបស់ពិភពលោក។Hong Kong students built the world's smallest humanoid robot

ក្រុមនិស្សិតបាននិយាយថា មនុស្សយន្តតូចនេះអាចដើរ លេងបាល់ទាត់ រាំ និងអាចហាត់ក្បាច់គុនកុងហ្វូបានទៀតផង។ លើសពីនេះ បន្ថែមពីលើការទទួលស្គាល់ដោយ Guinness World Records ការលើកទឹកចិត្តរបស់ក្រុមក្នុងការបង្កើតមនុស្សយន្តគឺដើម្បីបង្កើតឧបករណ៍សិក្សាដែលមានតម្លៃទាបសម្រាប់ប្រើប្រាស់ក្នុងការអប់រំ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា)។The World's Smallest Humanoid Robot Has Limbs That Are Mostly Servos -  SHOUTS

តាមរយៈការរចនាមនុស្សយន្តឱ្យតូចតាមដែលអាចធ្វើបាន ពួកគេបាននិយាយថា ការចំណាយលើការផលិតទ្រង់ទ្រាយធំអាចត្រូវបានកាត់បន្ថយ ដោយហេតុនេះធ្វើឱ្យមនុស្សយន្តកាន់តែមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់គ្រួសារក្រីក្រ។ សមាជិកក្រុម Isaac បានបន្តទៀតថា “យើងក៏មានគម្រោងបើកប្រភពកូដនៃការរចនា និងសរសេរកម្មវិធី ដើម្បីបន្តគោលបំណងរបស់យើងក្នុងការលើកកម្ពស់ការអប់រំ STEAM” ផងដែរ៕